EPISODE 05

116 28 2
                                    


ព្រះអាទិត្យរះឡើងបង្ករឲ្យឃើញនូវទិដ្ឋភាពធម្មជាតិយ៉ាងស្រស់ត្រកាលដែលកំពុងលាតសន្ធឹងយ៉ាងវែងនៅតាមបណ្តាយផ្លូវនៃទីក្រុងសេអ៊ូល ។មនុស្សម្នាក៏ចាប់ភ្ញាក់ពីដំណេករាងៗខ្លួនដើម្បីទៅបំពេញកិច្ចការងាររបស់ពួកគេងាកមកមើលនៅឯងហាង
កាហ្វេតូចមួយដែលនៅមិនឆ្ងាយប៉ុន្មានពីចំណតឡានក្រុងនេះប៉ុន្មានវិញម្តងពេលនេះនាយកម្លោះតូចជាម្ចាស់ហាងក៏ប្រញ៉ាប់រូតរះចូលទៅក្នុងហាងរបស់ខ្លួនដើម្បីរៀបចំសម្ភារះខ្លះៗតាំងលម្អហាងរបស់នាយ។

«បងប្រុស~បន្តិចទៀតកុំភ្លេចទៅយកគ្រាប់កាហ្វេរនូវឯកំពុងផែផងណាព្រោះមុននេះគេបានទាក់ទងមកខ្ញុំថាគេមកជិតដល់កំពុងផែហើយ » ថេយ៉ុង ស្រែកមកពីខាងក្នុងដើម្បីតឿនអ្នកជាបងដែលកំពុងតែ
ស្រោចផ្កានៅខាងក្រៅកុំឲ្យគេភ្លេចទៅយកគ្រាប់កាហ្វេរតាមការណាត់ទុក

«បាទ~បងដឹងហើយ»ជីមីន មាត់និយាយតែដៃវិញកំពុងតែមម៉ាញឹកស្រោចផ្កានឹងដុះស្មៅខ្លះចេញពីក្នុងផើងដើម្បីឲ្យវាមើលទៅស្រស់ស្អាតជាងមុន

«ជីមីន  ឲ្យបងទៅជាមួយទេ» ជីន ដើរចូលមកសួរប្អូនព្រោះគេមិនចង់បណ្តោយឲ្យប្អូនទៅម្នាក់ឯងនោះទេវាគ្រោះថ្នាក់ណាស់

«មិនបាច់ទេហ្យុងខ្ញុំទៅម្នាក់ឯងបានម្យ៉ាងកំពុងផែក៏នៅមិនឆ្ងាយពីទីនេះប៉ុន្មានដែរជិះឡានក្រុងទៅបន្តិចក៏ដល់ហើយ» ជីមីន ញញឹមងើយសម្លឹងមើលមុខជីនបន្តិចទើបបន្តការដកស្មៅរបស់គេដដែល

«តាមចិត្តឯង» ជីន

  ថ្ងៃចាប់ផ្តើមជ្រេទៅម្តងបន្តិចៗបញ្ជាក់ច្បាស់ថាពេលនេះជាពេលថ្ងៃត្រង់ចំណែកឯកម្លោះតូចទាំងបីក៏ដល់ពេលសម្រាកហើយក៏ជាពេលដែលជីមីនចេញទៅកំពុងផែយក
គ្រាប់កាហ្វេរតាមការណាត់ជួបដែរ។

រាងតូចច្រឡឹងគ្រងដោយអាវសាមីពណ៍សឆ្នូតខ្មៅដៃវែងត្រឹមភ្លៅជាមួយនិងខោរឹបរាងពណ៍ខ្មៅវែងបង្ហាញជើងដ៏ស្រឡូនតូចរបស់ខ្លួន។ជើងស្រឡូនតូចកំពុងតែដើរឆ្ពោះទៅលើឡានក្រុងដែរហៀបនិងចេញដំណើរនៅក្នុងពេលបន្តិចទៀតនេះ។

«អត់ទោស!លោកខ្ញុំសុំអនុញ្ញាតអង្គុយដែរបានទេ»  បបូរមាត់តូចស្តើងហារស្រដីទៅបុរសពាក់អាវពណ៍ខ្មៅដែលអង្គុយនៅកៅអីក្បែរនោះទាំងសម្លេងស្រទន់ភ្ជាប់ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្អាតនៅលើផ្ទៃមុខ

THE ROYAL PRINCESS ALEXANDERWhere stories live. Discover now