«ល្មមឈប់ធ្វើពុតជារាស្រ្តសាមញ្ញបានហើយ ជីមីន អេសស្តាអេឡិចហ្សែនដ្រូ »យ៉ុនហ្គី
«ទ្រង់មានបន្ទូលពីអី ទូលបង្គំមិនយល់ទេ»ជីមីន ក្នុងចិត្តហាក់ភាំង នៅតែព្យាយាមសម្រួលធ្វើធម្មតា
«ទ្រង់គិតថាយើងចាប់ថ្នាក់ទ្រង់មិនបានមែនទេ…ទ្រង់ចាំខ្សែដៃត្រកូលមីនដែលទូលបង្គំប្រគល់វាឲ្យទៅទ្រង់បានទេ ជីមីន អេស្តាអេឡិចហ្សែនដ្រូ» យ៉ុនហ្គី មានបន្ទូលទាំងលើខ្សែដៃបង្ហាញទៅរាងតូចបានឃើញដែលនេះជាខ្សែដៃមួយប្រភេទវាត្រូវបានបង្កើតឡើងដោយម្ចាស់ក្សត្រីជំនាន់មុនព្រះនាម មីន អេលីហ្សាប៊ែលឡា ដែលទ្រង់បានធ្វើឡើងសម្រាប់ខ្សែរាជវង្សត្រកូលមីនទាំងអស់ឲ្យពួកគេគ្រប់ជំនាន់ដើម្បីសម្គាល់ពីអត្តសញ្ញាណពួកគេម្នាក់ៗ។
«របស់នេះមិនមែនជារបស់ទូលបង្គំទេទ្រង់យល់ច្រឡំហើយ» ជីមីន ប្រកែកដាច់អហង្ការក្រោកឈរសម្លឹងមើលទៅអ្នកអង្គម្ចាស់ដោយកែវភ្នែកប្រាកដប្រជាដើម្បីបញ្ជាក់ប្រាប់ទ្រង់ថាគេមិនបានកុហក់
«ចុះហេតុអីរបស់នេះនៅលើខ្លួនរបស់ឯងនិយាយទៅ!ឯងនៅចាំថ្ងៃដែលយើងទៅហាងរបស់ឯងទេថ្ងៃនោះឯងនិយាយជាមួយព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញវាធ្វើឲ្យយើងកាន់តែដឹងច្បាស់ថាអត្តសញ្ញាណពិតរបស់ឯងជាអ្នកណាបូករួមជាមួយខ្សែដៃនេះទៀតទើបយើងជ្រាបកាន់តែប្រាកដ~ការដែលយើងសង្ស័យកន្លងមកវាជាការពិត~ឯងចង់កុហក់ដល់ពេលណាទៀត» យ៉ុនហ្គី
«ល្អ~បើទ្រង់ជ្រាបទៅហើយយើងក៏គ្មានអ្វីប្រកែកជាមួយទ្រង់ដែរ…មែនយើង ជីមីន អេស្តាអាឡិចហ្សែនដ្រូ ជាអ្នកអង្គម្ចាស់ជំនាន់ក្រោយនៃខ្សែរាជវង្ស អេឡិចហ្សែនដ្រូ ហើយក៏ជារាទាយាទដែលហៀបនឹងឡើងកាន់ដំណែងព្រះមហាក្សត្រជំនាន់ទី12នៃ អាណាចក្រអេស្ប៉ាញទាំងមូលដែរ…ទ្រង់ពេញចិត្តឬនៅ »ជីមីន
«ហេតុអីទ្រង់ចាំបាច់លាក់បាំងអត្តសញ្ញាណរបស់ទ្រង់ពីយើង~ដឹងទេតាំងពីយើងឮដំណឹងពីព្រះមហាក្សត្រថាទ្រង់បាត់ខ្លួនយើងស្វែងរកទ្រង់គ្រប់កន្លែងរហូតដល់យើងបានជួបទ្រង់ម្តងទៀតតែទ្រង់បែរជាធ្វើមិនស្គាល់យើងទៅវិញទាំងដែរខ្សែរដៃមួយនេះវាបានបញ្ជាក់ច្បាស់ហើយ» យ៉ុនហ្គី
YOU ARE READING
THE ROYAL PRINCESS ALEXANDER
Romanceសង្គ្រាមដណ្តើមរាជរវាង ម្ចាស់មារ និង រាជទាយាទនៃប្រទេសអេស្ប៉ាញដែល ម្ចាស់មារបានបញ្ជារអោយមនុស្សតាមសម្លាប់ក្មួយបង្កើតខ្លួនឯងព្រោះចង់បានរាជបល្ល័ង្ក រហូតដល់ អនាគតរាជទាយាទនៃប្រទេសអេស្ប៉ាញរូបនេះត្រូវរត់ភាសអាត្មា ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីសុវត្ថិភាព ក៏...