EPISODE 03

150 28 2
                                    

[មួយសប្តាហ៍ក្រោយមក]

មួយសប្តាហ៍បានកន្លងផុតទៅយ៉ាងលឿនហើយក៏ជំនួសមកនូវពេលរាត្រីដែលជាពេលដែរបេក្ខជនប្រកួតទាំងអស់កំពុងតែនាំគ្នារុះរាន់ត្រៀមខ្លួនសម្រាប់ការប្រកួតដែលនឹងប្រព្រឹត្តទៅឆាប់ៗនេះ ។

«ជីមីនឯងមិនទាន់រៀបចំខ្លួនទៀតឬនេះជិតដល់ម៉ោងប្រកួតហើយណាហេតុអីអង្គុយធ្មឹងបែបនេះ» ជីន បំណងចូលមកមើលការខុសត្រូវឲ្យជីមីនតែចូលមកដល់ក៏ឃើញជីមីនកំពុងអង្គុយធ្មឹងមួយកន្លែង និងមិនទាន់បានរៀបចំខ្លួននៅឡើយទាំងដែលការប្រកួតកាន់តែខិតចូលមកដល់ទៅហើយ

«គឺខ្ញុំមិនចង់ប្រកួតទេបងប្រុស~» ជីមីន ពេបមាត់តិចៗទាំងមិនសុខចិត្ត គេមិនចូលចិត្តកន្លែងដែលមានកម្មវិធី បែបនេះទេវារញ៉េរញ៉ៃ ម្យ៉ាងគេមិនចូលចិត្តការប្រកួតប្រជែងគ្នានោះទេហើយរឹតតែមិនចង់ឲ្យអ្នកណាដឹងអំពីសម្ថតភាពគេថែមទៀត

«បើឯងមិនប្រកួតចុះថេយ៍គិតបែបណា នេះគេកំពុងអង្គុយរងចាំវត្តមានរបស់ឯងនៅមុខឆាកមិនហ៊ានទៅណាទាំងអស់ចុះបើឯងមិនចង់ប្រកួតថេយ៍ប្រាកដខកចិត្តណាស់» ជីន

«តែបងប្រុស...»

«ឬឯងចង់ឲ្យថេយ៍ខកបំណង» ជីន «ណ្ហើយ~ក៏បានៗតែខ្ញុំមិនដឹងគួរស្លៀកអ្វីទេបងអាចជួយរើសឲ្យខ្ញុំបន្តិចបានឬអត់» 

«ក៏បានៗ» ថាហើយក៏ទៅរើសឈុតមួយសម្រាប់ឲ្យជីមីនតាមការស្នើសុំរបស់គេ

«ពាក់ឈុតនេះទៅ»ជីន ហុចសម្លៀកបំពាក់មួយឈុតឲ្យទៅជីមីនដើម្បីឲ្យគេស្លៀក

«យ៉ាងមិចដែរបងប្រុស» ជីមីន ក្រោយផ្លាស់ខោអាវរួចហើយក៏ចេញមកជាមួយអាវពណ៍ខ្មៅនិងខោកាប៊យខ្មៅទំនុយយ៉ាងស្អាតណាស់ចំណែកលើអាវមានច្រវ៉ាក់ព័ទ្ធលម្អ មើលទៅគឺឥតខ្ចោះតែម្តងជាមួយនិងពណ៍សក់ទង់ដែ
ងស្រាលកាន់តែធ្វើឲ្យសម្រស់របស់គេលេចធ្លោជាងអ្នកណាៗទាំងអស់

«អង្គុយចុះមកបងថែមម្សៅខ្លះឲ្យឯង» ជីន ថាហើយក៏ទាញរាងកាយតូចឲ្យអង្គុយលើកៅអីក្បែរនោះមុននឹងទាញគ្រឿងសំអាងដែលគេរៀបចំឲ្យសម្រាប់បរក្ខជនយកមកផាត់លើមុខរាងតូចថ្នមៗ គេផាត់ស្តើងតែប៉ុណ្ណោះព្រោះជាអ្វីដែលជីមីនសំណូមពរ ម្យ៉ាងមុខជីមីនស្អាតស្រាប់ទោះគ្មានគ្រឿងម្សៅអស់នេះក៏គេនៅតែស្រស់ស្អាតដែរ

THE ROYAL PRINCESS ALEXANDERWhere stories live. Discover now