«ពួកវាកាន់តែប្រហើនទៅៗហើយដែលបានយើងមិនមាត់មិនករបែបនេះ»បុរសវ័យចំណាស់ប្រហែល80ផ្លាយបន្លឺឡើងទាំងក្តោបដៃ ខឹងក្រោធយ៉ាងខ្លាំងក្រោយស្តាប់ ដំណឹងពីអ្នកម្ខាងទៀតរួច
«ម្ចាស់តាកុំកង្វល់ចិត្តច្រើនពេកអីពេលនេះពួកយើងមានសុវត្តិភាពហើយម្យ៉ាងទៀតចៅក៏អាចទប់ទល់ជាមួយពួកទាំងនោះបានដែរម្ចាស់តាទុកចិត្តចុះ» មែនហើយបើកកុំតែថ្ងៃមិញគេធ្វេសប្រហែសភ្លេចយករបស់ការពារខ្លួនទៅនោះម្លោះហើយក៏មិនពិបាករត់គេចនោះដែរ។ឃើញនាយពីរនាក់បងប្អូនមាឌតូចល្អិតៗតែកុំគិតថាអាចធ្វើបាបគេបានដោយងាយៗនោះ គិតខុសហើយ
«ទោះយ៉ាងណាតានៅតែកង្វល់ដដែលដរាបណាចៅមិនទាន់មានសុវត្តិភាពនៅឡើយចៅក៏ដឹងដែរថាពួកវាមិនឈប់តែត្រឹមនេះទេ»??
«ចៅបានត្រៀមខ្លួនរួចជាសម្រេចដើម្បីប្រឈមនឹងបញ្ហានេះរួចហើយ ម្ចាស់តាទុកចិត្តចុះ ចៅនិងមិនធ្វើអោយគ្រប់គ្នាខកបំណងមកលើចៅជាដាច់ខាត» ជីមីន ញញឹមសម្លឹងមើលទៅកញ្ចក់អេក្រង់ដែលបញ្ចាំងឲ្យឃើញលោកតាវ័យចំណាស់ម្នាក់នៅក្នុងនោះ ទោះពេលនេះនាយប្រាប់ថាមិនអីតែក្នុងចិត្តនាយនៅភ័យខ្លាចថាបើពួកគេចាប់បានហើយបង្ខំឲ្យគេសញ្ញេលើឮឯកសារនោះតើទៅជាយ៉ាងណាបើបែបនោះគ្រប់យ៉ាងដែលម្ចាស់តាគេធ្វើមិនរលាយទៅហើយទេឬ
«តាទុកចិត្តចៅ~ ស៊ុក ជីនតាផ្ញើប្អូនទាំងពីរផង ចំណែករឿងដែលចៅស្នើរសុំ តានឹងដោះស្រាយអោយចៅទុកចិត្តចុះ»?? គាត់និយាយផ្តែផ្តាំរួចទើបរ៉ាដៃលាចៅទាំងបីមុននឹងចុចផ្តាច់ប្រព័ន្ធបាត់ទៅ
«ស្អែកនេះជាពេលដែលគេត្រូវប្រកាសលិទ្ធប្រឡងរបស់ឯងហើយជីមីនបើឯងជាប់ឯងនឹងត្រូវទៅនៅទីនោះវាអាចនឹងមានសុវត្តិភាពជាងនៅទីនេះ» ជីន
«ខ្ញុំមិនខ្វល់ថាខ្ញុំត្រូវស្លាប់ឬរស់តែអ្វីដែលខ្ញុំខ្វល់នោះគឺថេយ៍នឹងបងទៅវិញទេបើពួកគេចាប់អ្នកទាំងពីរទៅឲ្យខ្ញុំគិតយ៉ាងមិចយ៉ាងណាខ្ញុំក៏មិនព្រមរួចខ្លួនតែម្នាក់ឯងដែរ» ជីមីន
«ខ្ញុំនិងបងជីនមិនមែនជាគោលដៅរបស់ពួកវានោះទេបងប្រុស បងទេទើបពួកវាត្រូវការនោះ ទោះពួកវាចាប់ខ្ញុំទៅក៏មិនបានការអ្វីដែររឿងរាជកិច្ចទាំងនេះខ្ញុំមិនសូវដឹងនោះទេចំណែកបងជីនក៏មិនមានអ្វីពាក់ព័ន្ធអំពីរឿងទាំងអស់នេះដែរមានតែបងទេដែលគួរឲ្យបារម្មណ៍នោះ» ថេយ៉ុង
YOU ARE READING
THE ROYAL PRINCESS ALEXANDER
Romanceសង្គ្រាមដណ្តើមរាជរវាង ម្ចាស់មារ និង រាជទាយាទនៃប្រទេសអេស្ប៉ាញដែល ម្ចាស់មារបានបញ្ជារអោយមនុស្សតាមសម្លាប់ក្មួយបង្កើតខ្លួនឯងព្រោះចង់បានរាជបល្ល័ង្ក រហូតដល់ អនាគតរាជទាយាទនៃប្រទេសអេស្ប៉ាញរូបនេះត្រូវរត់ភាសអាត្មា ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីសុវត្ថិភាព ក៏...