ថ្ងៃថ្មី
រស្មីសូរិយាពណ៌ដូចជាមាស បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ ចាំងជះបំភ្លឺសកលលោក ដាស់ដល់មនុស្សម្នាអោយក្រោកទទួលថ្ងៃថ្មី៖
រីង~រីង
សម្លេងនាឡិកាបានបន្លឺឡើងដៃតូចស្រឡូនរាវរកប្រភពសំឡេងដើម្បីចុចបិទកុំឲ្យរំខានដំណេកខ្លួន
តុក~តុក
«អ្នកគ្រប់គ្រងឲ្យទៅជួបគ្នានៅក្នុងសាលនៅបន្តិចទៀតនេះ»សម្លេងមួយបន្លឺឡើងនៅខាងមុខបន្ទប់របស់នាយតូចធ្វើឲ្យគេរហ័សក្រោកមកបើកទ្វាយ៉ាងលឿន
«បាទបន្តិចទៀតខ្ញុំនិងទៅដល់»ថាហើយក៏ប្រញ៉ាប់ប្រញ៉ាល់ទាញកន្សែងចូលបន្ទប់ទឹកសម្អាតខ្លួនដើម្បីទៅកន្លែងប្រជុំអោយបានទាន់ពេលវេលា
__________
ងាកមកមើលនៅឯទីក្រុងសេអ៊ូលឯនេះវិញមនុស្សម្នាចាប់ផ្តើមភ្ញាក់ពីដំណេកនឹងទៅបំពេញភារះកិច្ចរាងៗខ្លួនតែសម្រាប់កម្លោះតូចពីរអ្នកនេះវិញពួកគេកំពុងតែអង្គុយនៅក្រោមដើមឈើមួយគយគន់ទេសភាពនាពេលព្រឹកព្រលឹមនៅក្បែរដងទន្លេរហានយ៉ាងស្រងូតស្រងាត់«បងជីនបងថាពួកគេអាចនឹងមករកពួកយើងទេ»ថេយ៉ុង
«បងក៏មិនដឹងដែលមានតែពួក យើងប្រយ័ត្នខ្លួនប៉ុណ្ណោះទើបបាន»ជីន
«បងមីន~គាត់លំបាកច្រើនណាស់ហើយតាំងពីត្រូវទទួលបានការតែងតាំងរួចមកមានរឿងជា
ច្រើនដែលនឹកស្មានមិនដល់មកទល់ពេលនេះពួកយើងនៅតែមិនអាចសម្រាលបន្ទុកគាត់បានដដែលខ្ញុំពិតគ្មានបានការណាស់»
រៀបរាប់រឿងរ៉ាវទាំងទុក្ខសោក មែនហើយតាំងពីពេលនោះមកគេទាំងពីនាក់បងប្អូនទទួលរងនូវអំពើអវិជ្ជាមានរហូតធ្វើឲ្យពួកគេ
ត្រូវរត់គេចពួនគ្រប់ទីកន្លែងពីប្រទេសមួយទៅប្រទេសមួយដើម្បីរក្សាជីវិត។ ចំពោះថេយ៍ផ្ទាល់គេមិនដែលបានជួយអ្វីបងគេសោះមានតែជីមីនជាអ្នកការពារគេរពីសត្រូវសុទ្ធតែជាបងប្រុសទាំងអស់ហេតុអីគេអន់បែបនេះ។«កុំបន្ទោសខ្លួនឯងអីឯងមិនខុសទេជីមីនស្រលាញ់ឯងយ៉ាងនេះ លះបង់គ្រប់យ៉ាងដើម្បីឯងពេលនេះគេមិននៅឯងមើលថែខ្លួនឯងឲ្យបានល្អគឺបានហើយកុំគិតច្រើនអីប្អូនប្រុស»ជីន
YOU ARE READING
THE ROYAL PRINCESS ALEXANDER
Romanceសង្គ្រាមដណ្តើមរាជរវាង ម្ចាស់មារ និង រាជទាយាទនៃប្រទេសអេស្ប៉ាញដែល ម្ចាស់មារបានបញ្ជារអោយមនុស្សតាមសម្លាប់ក្មួយបង្កើតខ្លួនឯងព្រោះចង់បានរាជបល្ល័ង្ក រហូតដល់ អនាគតរាជទាយាទនៃប្រទេសអេស្ប៉ាញរូបនេះត្រូវរត់ភាសអាត្មា ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីសុវត្ថិភាព ក៏...