2ថ្ងៃបន្ទាប់
#ភូមិគ្រឹះ-ឡូឌេនកាសជំហានជើងវែងៗកំពុងតែបោះដំណើរដើរចូលមកខាងក្នុងផ្ទះ រាងសង្ហារបំពាក់ត្រឹមអាវសរទឺនុយជាមួយខោខ្មៅបំបេះលែវអាវខាងលើពីរគ្រាប់ចេញបង្ហាញទ្រូវហាប់ណែនសុទ្ធតែសាច់ដុំរបស់នាយយ៉ាងពេញៗ ក្នុងរាងដែលស្វាហាប់ដូចអ្នកដែលហាត់ប្រាណថែរសុខភាពរាល់ថ្ងៃអ៊ីចឹង ។
"ចៅហ្វាយ!!!"ឈានជើងមិនទាន់និងបានប៉ុន្មានផងសំឡេងស្រែកហៅក៏បានបន្លឺឡើងដាស់ក្រសែរភ្នែករបស់នាយអោយងាកទៅសម្លឹងមើលជំនិតដែលកំពុងតែរត់មកក្នុងដៃដូចជាមានកាន់អ្វីម៉្យាង ។
"ហ្ហឹម!?"នាយក្រហឹមនៅដើម.កបន្តិចឈោងយកសឺមីពណ៍សាច់ក្តាមពីដៃជំនិតមកមើលតែមិនទាន់និងបើកមើលក្រដាសដែលនៅខាងក្នុងឡើយ នាយងើបមុខមើលមុខជំនិតសិនហាក់កំពុងតែផ្ជង់សំណួរសួរទៅកាន់គេជាមុនសិន ។
"នេះគឺជារបាយការណ៍CVអ្នកដែលមកដាក់ស្នើរឈ្មោះធ្វើជាលេខារបស់លោកប្រធាន ក្នុងនោះមានស្រីប្រាំអ្នក ប្រុសម្នាក់"ហ្គីន
"ទៅធ្វើការឯងចុះ"នាយងក់ក្បាលបន្តិចដេញជំនិតអោយទៅណាទៅណៃបាត់ ខ្លួនក៏ដើរឡើងទៅខាងលើដោយដៃកាន់សឺមីនោះទៅជាមួយផង ។
មកដល់ខាងលើជុងហ្គុកដាក់ខ្លួនអស់មួយទម្ងន់ទៅលើកៅអីទាញសឺមីនោះមកបើកមើលឈ្មោះជីវៈសង្ខេបរបស់អ្នកដែលមកដាក់ពាក្យធ្វើជាលេខារបស់នាយម្តងម្នាក់ៗយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាពិសេសគឺ background នេះតែម្តង ។ ផុតពីម្នាក់ចូលម្នាក់អ្នកខ្លះមាននេះតែខ្វះនោះមិនពេញលេញតាមអ្វីដែលនាយត្រូវការហើយចុងក្រោយក៏អស់មនុស្សនៅសល់តែចុងក្រោយគេបង្អស់គឺនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ។"គីម ថេយ៉ុង ហ្សូវ៉ាហ្សា?...ជាក្មេងម្នាក់នោះ?"ក្រឡែកមើលទៅឈ្មោះចិញ្ចើមនាយត្រូវរួញចូលគ្នាដោយឯកឯងភ្នែកបាញ់សម្លឹងមើលទៅអ្វីផ្សេងហាក់កំពុងតែនឹកចាំអ្វីមួយ នាយចាំមិនខុសគេគឺក្មេងដែលនាយចួបកាលពីប៉ុន្មានដ្ងៃមុននៅទីបញ្ចុះសព្វ ។ រួចក៏បើកសន្លឹកមួយទៀតដើម្បីចង់ឃើញពីមុខរបស់គេច្បាស់និងជីវៈប្រវិត្តរបស់គេបន្ថែម ។
"ហឹស!!!"ស្នាមញញឹមហាក់បីដូចជាលាក់កំនួចប្រាកដឡើងនៅលើមុខនាយកម្លោះយ៉ាងច្បាស់នាយកាលបើឃើញនូវអ្វីដែលនាយចង់ដឹង រួចក៏ទាញទូរស័ព្ទពីលើតុមកខលទៅនរណាមិនដឹងរឺងភ្លាម ។
YOU ARE READING
ម្ចាស់តម្រាបេះដូង
Actionរឿងខ្លះត្រៀមចិត្តទទួលយកក៏ល្អ ព្រោះមេឃមិនដែលស្រឡះរហូតនោះទេ-ថេយ៉ុង ជិន ជុងហ្គុក ឡូឌេនកាស & គីម ថេយ៉ុង ហ្សូវ៉ាហ្សា