ព្រឹកបន្ទាប់ជុងហ្គុកក៏នាំថេយ៍ត្រឡប់មកវិញ ហើយនាយក៏ហួសទៅធ្វើការបាត់តាមទម្លាប់មិនដែលទុកការងារចោលម្តងណាទេ ។ ហើយលើកនេះកាយតូចក៏មិនបានយកអាហារអ្វីទៅអោយនាយនៅឯក្រុមហ៊ុនដែរ ព្រោះតែទើបនិងបានទូរស័ព្ទថ្មីថែមទាំងមានកាតមួយសន្លឹកស្វាមីទើបបើកអោយថ្មីៗទៀតដូច្នេះហើយទើបចង់សាករបស់ថ្មីបន្តិច ។
#Cofe-shop"យើងលឺថាក្រុមហ៊ុន Cèline ណាឥឡូវល្បីល្បាញកក្រើកណាស់ ហើយល្បីទៀតថាមានតារាប្រុសតារាស្រីស្អាតៗទៀតផង អួយចង់ក្លាយជាតារាដែលហា៎សនែក បានថតគូរជាមួយតារាប្រុសៗ អាយ៎!!!គ្រាន់តែគិតក៏អៀនដែលនាងអើយ"ហាងកាហ្វេលាន់លឺតែសំឡេងមនុស្សនិយាយគ្នា វាធម្មតាទៅហើយ ប៉ុន្តែអ្វីដែលកត់សម្គាល់ខ្លាំងបំផុតនោះគឺ សិស្សសាលាស្រីពីរនាក់ដែលកំពុងតែនិយាយគ្នាពីរឿងកំពុងតែផ្ទុះល្បីនៅលើបណ្តាញសង្គម ហើយក៏បន្តនិយាយរហូត ដល់នាក់ដែលអង្គុយតុជិតលួចមានការកត់សម្គាល់ ។
"ធ្វើមុខបែបនេះឯងចង់ក្លាយជាតារាដែលហ៎?"ជីមីនដែលអង្គុយទល់មុខក៏ចោទសួរព្រោះតែបានឃើញទឹកមុខញញឹមអឹមអៀនរបស់ថេយ៉ុងមិត្តរបស់គេហាក់ដូចជាបង្កប់ន័យខ្លឹមសារយ៉ាងច្បាស់ ។
"ប្រហែល"ថេយ៍ធ្វើឬកអឹមអៀនៗលើកាហ្វេមកក្រេបតិចៗចោលសម្តីបែបព្រងើយៗភ្នែកសម្លឹងមើលទៅខាងក្រៅទាំងចិត្តកំពុងតែគិតអំពីអ្វីម៉្យាង ។
"ឯងកំពុងតែគិតអ្វីយើងមើលដឹងវ៉ើយអាថេយ៍ កុំមកធ្វើជាហីៗ បើថាចង់យើងជួយ"គ្រាន់តែលឺជីមីននិយាយបែបនោះថេយ៍ក៏សម្លឹងមើលមុខគេភ្លែតដោយលើកចិញ្ចើមម្ខាង បំណងចង់សួរគេ ថាមែនឬអត់?
"យើងស្គាល់គ្នាជាមួយភរិយាម្ចាស់ក្រុមហ៊ុននិង បើឯងចង់ចូលចាំយើងជួយនិយាយ"
"អា៎!!!មិនរហ័នបែបនិងទេ សុំពេលគិតមើលសិន បើសម្រេចចិត្តបានពេលណា ចាំមើលផ្ញើរសារប្រាប់"ថេយ៍រាងសប្បាយចិត្តចង់តែនិយាយយល់ព្រមភ្លាមៗតែពេលនេះគេមិនបាននៅម្នាក់ឯងដូចពីមុនឡើយ ពេលគិតដល់ជុងហ្គុកគេស្រាប់តែពិបាកនិងរកចម្លើយ ។
"អឺតាមចិត្ត តែកុំយូរពេកប្រយ័ត្នយើងប្តូរចិត្តទៅ"ការសន្ទនាបន្លឺឥតដាច់រវាងពួកគេ ហើយចេញពីនោះក៏ដើរផ្សារទិញនេះទិញនោះតាមចិត្តហើយរាល់ការចំណាយទាំងប៉ុន្មានរបស់ថេយ៉ុងត្រូវបានលោតជូនដំណឹងនៅលើអេក្រង់ទូរស័ព្ទរបស់ជុងហ្គុក ជាហេតុដែលនាំអោយចិញ្ចើមក្រាស់ស្រាប់តែត្រូវរួញនិងទំលាក់ប៊ិចចុះទាញយកវាមកឆែកមើល ។
YOU ARE READING
ម្ចាស់តម្រាបេះដូង
Actionរឿងខ្លះត្រៀមចិត្តទទួលយកក៏ល្អ ព្រោះមេឃមិនដែលស្រឡះរហូតនោះទេ-ថេយ៉ុង ជិន ជុងហ្គុក ឡូឌេនកាស & គីម ថេយ៉ុង ហ្សូវ៉ាហ្សា