EP8"គម្រោង"

470 43 2
                                    

  7:46

   "អ្អឹម..."សំឡេងក្រហឹមនៅបំពង់.កតិចៗបន្ទាប់ពីការបើកភ្នែកទទួលយកពន្លឺរស្មីព្រះអាទិត្យម្តងទៀតនៃថ្ងៃថ្មី ។ កាយស្រឡូនរបស់ គីម ថេយ៉ុង ហ្សូវ៉ាហ្សា ចាប់ផ្តើមកម្រើកឡើងតិចៗមុននិងស្រវាក្រោកយឺតៗទាំងឈឺទាំងស្ពឹកអស់មួយតួខ្លួន ព្រោះតែការបម្រើប្តីកាលពីទាលភ្លឺ ។
   "ភ្ញាក់ហើយ?"សំនៀងស្រាលៗប៉ុន្តែម៉ាំបានបន្លឺនាំអោយកាយតូចរហ័សរេភ្នែកតាមមើលប្រភពសំឡេងបង្ហាញអោយឃើញកាយសង្ហាររបស់ប្តីកំពុងតែអង្គុយនៅលើតុធ្វើការងាកមកមើលគេវិញដូចគ្នា នេះក៏បញ្ជាក់បានថានាយមិនបានទៅធ្វើការទេ ។
   "លោកមិនទៅធ្វើការទេ?"រាងតូចសួរដោយដៃនៅក្តោបជាយភួយជាប់ព្រោះខ្លួនឯងស្រាតរនោលនិង ខោអាវមិនដឹងបាត់ទៅណាអស់ ចំមែនហៃ ។
   "អត់ទេ បងខ្លាចថាអូននិងគ្រុណទើបចង់នៅមើលអូន"នាយក្រវីក្បាលបញ្ជាក់ ដ្បិតថាយប់មិញនេះនាយលេងគេឥតសំចៃដៃ មិនថ្នមមិនប្រណីស្រាប់តែទាបភ្លឺម៉ោងប្រមាណជាង5ថេយ៉ុងក៏ក្តៅខ្លួនងំដូចភ្លើង នាយគ្មានបានដេកពួនស្អីឡើយ ក្រោកទាំងព្រលឹមមកមើលថែរគេ ។
  "ឥឡូវលែងអីហើយ"លឺបែបនេះគេក៏ចងចាំវិញថាយប់មិញមានរឿងអ្វីខ្លះ អា៎!!!គេមិនចង់គិតទេខ្មាស់ណាស់លោកអឺយ រួចក៏ធ្វើជាលើកដៃមកស្ទាបក្បាលខ្លួនឯងក៏លែងក្តៅដូចព្រឹកមិញហើយ នេះគេគ្រុណក្តៅដោយសារតែរឿងលើគ្រែ ពុទ្ធោអឺយលឺដល់ណាខ្មាស់គេដល់និង ។
   "មោះ!!!ទៅងូតទឹកចេញ"ថារួចនាយក៏ដើរមកលើកបីគេស្ទុយទាំងកាយអាក្រាធនាំអោយថេយ៍មានអារម្មណ៍ថាអៀនជាខ្លាំងដល់ថ្នាក់ខ្ទប់មុខនិងទ្រូងនាយចង់តែហែកមេឃជ្រែកដីអោយបាត់ ។

[SKIP]

   ថ្ងៃត្រង់រាងបែរ ទម្រាំតែឃើញប្តីប្រពន្ធមួយគូរនេះចុះមកញ៉ាំបាយ អ្នកបម្តើនាំគ្នាចាំមើលឡើងដក.កដូចកុក ឆ្ងល់ចេះសង្ងំបានឡើយមួយព្រឹក មិនចុះមករកអីពិសារ ។
  
   "ថ្ងៃនេះបងទៅក្រៅ អូនចង់បានអ្វីឬអត់?"នាយសង្ហារដាក់ខ្លួនអង្គុយនៅលើតុដោយមានកាយតូចជាប្រពន្ធអង្គុយនៅពីលើព្រោះគេមិនអាចអង្គុយលើកៅអីបានឡើយ ។ ចៃដន្យថ្ងៃនេះនាយចេញក្ថៅដើម្បីទិញរបស់ខ្លះ ហើយនាយក៏ចង់ទិញរបស់ផ្ញើរថេយ៍តែមិនដឹងថាគួរទិញអ្វីក៏សួរគេតែម្តងទៅ ។
   "អត់ទេ របស់មានពេញផ្ទះហើយ"គេក្រវីក្បាលតតាក់ សឹមនិងដួសស៊ុបមកផ្លំហុតតិចៗអោយមានកម្លាំង មិនមែនថាមិនចង់បានតែគេដឹងហើយថាអ្វីដែលនាយអោយមកគេតែងតែចង់បានសំណងត្រឡប់ទៅវិញដូច្នេះគេគ្រាន់តែមិនចង់ជំពាក់នាយទៀតប៉ុណ្ណោះ ។
   "តាមចិត្ត"នាយក៏លែងសួរនាំបន្ត បណ្តឹងដៃអោបចង្កេះគេពីក្រោយកំដរ ថេយ៍ញ៉ាំស៊ុបទាល់តែរួច និងនាំគ្នាទៅអង្គុយមើលទូរទស្ស៍បន្ត ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now