EP17"ពួកគេដូចជាគំនូសខ្វែង"

326 39 1
                                    

 ម៉ោង7:00

   យប់នេះមានកម្មវិធីរាត្រីស្រមោលស ការដេញថ្លៃខ្សែរ.កពេជ្រកម្រ ដែលគេរៀបចំឡើងនៅលើកប៉ាល់ទឹក ហួសឆ្លងទៅលំហែរកាយនៅកោះជេជូ ដូច្នេះភ្ញៀវទាំងអស់សុទ្ធសឹងតែអភិជនបុគ្គលល្បីៗនិងអ្នកជំនួញប៉ុណ្ណោះទើបអាចទទួលបានសំបុត្រអញ្ជើញ ។ ដ្បិតថាកំពង់ផែ នៅឆ្ងាយ ឡានរង្វិលកង់ជិះឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ ប្រើរយះពេលអស់ជាច្រើនម៉ោង ទម្រាំតែមកដល់ផែចំណតកប៉ាល់ ស្មើរនេះមេឃក៏ងងឹតណាស់ទៅហើយ  ។

   "មានមនុស្សច្រើនណាស់"ដោយក្នុងចំណោមមនុស្សជាច្រើននាក់កំពុងតែបណ្តើរគ្នាជាគូរៗសុទ្ធសឹងតែជាអភិជនសុទ្ធសាធ ថេយ៍សម្លឹងមើលខ្លួនឯងហើយក៏ពេបមាត់ ទោះដៃកំពុងតែក្រៀកដើមដៃស្វាមីជាប់តែគេមើលទៅហាក់ដូចជាខុសទំនងយ៉ាងមិចមិនដឹង ខណះកែវភ្នែកជាច្រើនបានសម្លឹងមើលមកគេដោយក្រសែរភ្នែកនៃការគិតមានគំណិតខុសៗគ្នា ។

   "កុំខ្លាចអី"ជុងហ្គុកលើកដៃទៅអង្អែលលើដៃរបស់ថេយ៉ុងថ្នមៗជាការលួងលោមគេកុំអោយភ័យខ្លាចជាមួយក្រសែរភ្នែកម្នាស់ទាំងអស់នោះ ។

    នៅលើកប៉ាល់ដែលមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ។ ស្ថានភាពភ្ញៀវអ៊ូរអរនៅជាន់ខាងលើឯជាន់ខាងក្រោមក៏មានការដេញថ្លៃគ្រឿងពេជ្រ ។ អភិជនជាច្រើនដើរដើរចេញដើរចូលពីម្នាក់ទៅម្នាក់ នៅមាត់ទ្វារ ។

_____

   "មិនជឿថាអ្នកនាង អារ៉ូហ្សា គ័រនែល នៅក្រៅស្រស់ស្អាតបែបនេះសោះ ស្អាតឆ្ងាយជាងរូបតែងឃើញនៅលើបណ្តាញសង្គមទៅទៀត"ស្នាមញញឹមផ្អែមអមដោយវាចាប្រុសព្រាន បង្ហើរសំនៀងទៅកាន់ស្រីល្អដែលស្លៀកឈុតពណ៍ទឹកប៊ិចស្រាល លិចធ្លោរចាំងដូចសមុទ្រ ។ វាជាពាក្យពោលសរសើរជាធម្មតាទៅហើយសម្រាប់ស្រ្តីដែលមានរូបឆោមលោមពណ៍ដូចជានាង តែបុរសម្នាក់នេះជាករណីលើកលែងដែលធ្វើអោយ អារ៉ូហ្សា នាងញញឹមដោយការអឹមអៀនជាខ្លាំង ។

   "ម្ចាស់សម្ព័ន្ធ ឡូឌេនកាស សរសើរពេកហើយ ខ្ញុំមិនស្អាតអ្វីដល់ថ្នាក់និងនោះទេ"ស្រីល្អស្រដីដោយកាយវិចាទន់ភ្លន់សំឡេងរបស់នាងស្រទន់ណាស់បូកជាមួយកែវភ្នែកដែលចែងចាំងដូចជាព្រះច័ន្ទបើអ្នកល្មមៗអីអាចជាលង់និងនាងមិនខានទេ ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now