បន្ទាប់ពីនោះ ពួកគេក៏កាន់ដៃគ្នារត់ដេញប្រលែងលេងយ៉ាងសប្បាយរីករាយនៅលើវាលខ្សាច់កណ្តាលរាត្រីដ៏ស្ងាត់សូន្យ សំឡេងសើចកក្អឹកយ៉ាងពិរោះក្រលួចលាន់លឺនៅមាត់ឆ្នេរមិនបាត់ ជុងហ្គុកដេញថេយ៍មកកាន់តែឆ្ងាយទៅៗរហូតដល់គេហត់និងរត់បន្តទៀតបញ្ឈប់ជំហានអោយនាយចាប់បាននិងអោបថើបញីញក់បង្កើតជាភាសាស្នេហ៍ដ៏ផ្អែមល្ហែមចងក្រងដោយទឹកទន្លេ ក្រោមពន្លឺព្រះចន្ទរះដ៏ផូផង់ ជាមេបាសាក្សី ។
"ហត់ណាស់ ឈប់លេងហើយ"ថេយ៍ស្ថិតក្នុងទឹកមុខដែលហត់នឿយ និងអស់កម្លាំងតែស្នាមញញឹមបង្ករដោយភាពសប្បាយនៅតែមិនរលុប ។ ជុងហ្គុកវិញក៏អោបគេពីក្រោយយ៉ាងណែនក្រោមជំនោរខ្យល់ត្រជាក់ ។
"អូនថាដួងតារាស្អាតទេ?"
"ច្បាស់ជាស្អាតហើយ លើលោកនេះមានអ្វីដែលស្រស់ស្អាតជាងដួងតារាបានទៅ"នរណាក៏គិតបែបនេះដែលត្រូវទេ?ថ្នាក់គេក៏គិតអញ្ចឹងដែល វាមានរូបរាងដែលល្អស្អាតអ្នកណាៗក៏តែងតែចង់ក្លាយជាវា មិនលើកលែងសូម្បីតែគេ ។
"អត់ទេ បងមិនគិតអញ្ចឹងទេ"ចម្លើយរបស់នាយធ្វើអោយថេយ៍ត្រូវបែរមុខមកសម្លឹងមើលនាយទាំងការឆ្ងល់ ។
"ចុះបងយល់យ៉ាងណា?"
"ដួងតារាដ្បិតថាវាស្អាត ប៉ុន្តែវាឯកាណាស់ អូនដឹងទេ?វារស់នៅកន្លែងដែលខ្ពស់ឆ្ងាយគ្មានអ្នកណាអាចឈោងដល់...បើអូនបានក្លាយជាវាអូននិងដឹងថា សម្រស់ដែលមើលពីចម្ងាយអ្នកណាក៏គិតថាស្រស់ស្អាតនិងមានតម្លៃ...ប៉ុន្តែការពិតវាមិនស្រស់ស្អាតដូចអ្វីដែលអូនគិតឡើយហើយវាក៏មិនសប្បាយដែល ដែរត្រូវរស់នៅដោយគ្មាននរណានៅក្បែរសោះ អស់ពេលវេលាក៏បាត់"ថេយ៉ុងស្ងាត់រងចាំស្តាប់សម្តីគ្រប់ម៉ាត់ដែលបញ្ចេញមកដោយជុងហ្គុក នាយហាក់កំពុងតែចងប្រាប់គេនូវរឿងសម្ងាត់ម៉្យាងដោយប្រយោល វាដូចជាការឈឺចាប់នៃភាពឯការបស់រនណាម្នាក់ ដល់ថ្នាក់គេមានអារម្មណ៍ថាស្លុតចិត្តនិងល្ហរល្ហែវបេះដូង ជាខ្លាំង ។
"ស្នាមសាក់នៅលើដៃរបស់បងវាមានន័យអ្វីខ្លះទៅ"ជ្រុលជាឆ្លងមកដល់រឿងបែបនេះគេក៏ដាច់ចិត្តនិងសួរ រួចឱនសម្លឹងមើលទៅស្នាមសាក់ជាច្រើននៅលើដៃខាងស្តាំរបស់នាយ គេមើលមិនយល់ឡើយថាមានពាក្យអ្វីខ្លះហើយរូបនីមួយៗមានអត្ថន័យដូចម្តេច ។ ហើយជុងហ្គុកនាយក៏រេភ្នែកសម្លឹងមើលទៅដៃរបស់ខ្លួនឯងបន្តិចសឹមនិងញញឹមឡើងមកទាំងភាពសោះកក្រោះនៅក្នុងចិត្ត ។
"បងមិនដឹងទេ កាលនោះបងសាក់ព្រោះតែចង់ឈ្នះចិត្តប៉ារបស់បងប៉ុណ្ណោះ"
"ចុះបងមិនគិតថានិងនាំអូនទៅចួបម៉ាក់ប៉ារបស់បងទេហេស៎ ដើម្បីអោយគាត់បានដឹងថាកូនរបស់គាត់មានគ្រួសារហើយ ពួកយើងធ្វើស្ងាត់ៗបែបនេះ បងមានអ្វីលាក់បាំងមែនទេ?"ថេយ៍ហាក់មិនអស់ចិត្ត នៅតែមានមន្ទិលសង្ស័យ សំណួរច្រើនណាស់ដែលគេចង់សួរនាយ រឿងជាច្រើនដែលគេមិនដែលដឹងសោះអំពី ជិន ជុងហ្គុក ឡូឌេនកាស ម្នាក់នេះ ។ ជាគ្រួសារតែមួយប៉ុន្តែមានរឿងជាច្រើនដែលនៅតែលាក់បាំងអំពីគ្នា ។
"ពួកគេលែងជាគ្រួសាររបស់បងទៀតហើយ"ទឹកមុខនាយស្ងប់ស្មើរ ស្ថិតក្នុងស្ថានភាពដែលត្រជាក់ដូចជាភ្នំទឹកកកនៃប៉ូលខាងជើង វាល្អប្រសើរដែលទេបើនាយនៅតែមានអាថកំបាំងចំពោះថេយ៍បែបនេះ វាច្បាស់ជាមានភាគីម្ខាងកំពុងតែទម្លាក់ទឹកមុខអន់ចិត្ត ។
YOU ARE READING
ម្ចាស់តម្រាបេះដូង
Actionរឿងខ្លះត្រៀមចិត្តទទួលយកក៏ល្អ ព្រោះមេឃមិនដែលស្រឡះរហូតនោះទេ-ថេយ៉ុង ជិន ជុងហ្គុក ឡូឌេនកាស & គីម ថេយ៉ុង ហ្សូវ៉ាហ្សា