EP 04 : បងប្រុសឆ្កួតហើយ!

318 26 0
                                    

រីករាយក្នុងការអាន♡︎

បន្ទាប់ពីមានរឿងនឹកស្មានមិនដល់នៅថ្ងៃនោះ ថេហ្យុងនិងជុងហ្គុកក៏ស្រាប់តែលែងនិយាយរកគ្នា សូម្បីតែជួបមុខគ្នាក៏សឹងតែមិនបានជួបផង ម្នាក់ៗព្យាយាមគេចមុខគ្នារៀងៗខ្លួន ខណៈជុងហ្គុកស្មានមិនដឹងពីចិត្តខ្លួនឯង ថេហ្យុងក៏ស្រាប់តែមាអារម្មណ៍ថាគេក៏ផ្លាស់ប្តូរដូចគ្នា ។

គេឈប់ជក់បារីតាំងពីថ្ងៃដែលថើបគ្នាជាមួយជុងហ្គុក គ្រប់ពេលដែលគេចង់ជក់បារីគេតែងតែនឹកឃើញដល់ជុងហ្គុក ជាពិសេសបបូរមាត់តូចច្រមិចទន់ៗរបស់ជុងហ្គុក ដែលធ្វើឲ្យគេលែងខ្វល់អ្វីទាំងអស់ ។

« ជុងហ្គុក កូនទៅហៅថេហ្យុងឲ្យមកញាំុបាយបានទេ? » លោកស្រីគីមនិយាយឡើង ក្រោយឃើញជុងហ្គុកដើរចេញពីបន្ទប់គេមក

« គឺ... បាទម៉ាក់ » ជុងហ្គុកឆ្លើយយល់ព្រមទាំងមិនចង់ ខំគេចមុខគ្នាឡើងច្រើនថ្ងៃ បែរជាត្រូវទៅហៅថេហ្យុងបែបនេះ គេធ្វើអ្វីមិនត្រូវនោះទេ

« សង្ឃឹមថាពួកគេនឹងត្រូវគ្នាវិញចុះ » លោកស្រីគីមបន្លឺតិចៗ គាត់សង្កេតឃើញកូនប្រុសរបស់គាត់ទាំងពីរហាក់ចម្លែកៗតាំងពីគាត់ត្រឡប់មកផ្ទះវិញ ពួកគេទាំងពីរគេចមុខគ្នារហូតហើយក៏មិនដែលនិយាយរកគ្នានោះដែរ

« បងគិតថាអូនបារម្ភពេកហើយ » លោកចនហាស្តីឡើង ខណៈដើរមកទម្លាក់ខ្លួនអង្គុយនៅកៅអីក្បែរលោកស្រីគីម

« បងមិនគិតថាថេហ្យុងនិងជុងហ្គុកចម្លែកទេឬ? » សំណួររបស់លោកស្រីគីមធ្វើឲ្យលោកចនងក់ក្បាលតិចៗ

« ក៏ចម្លែក »

« ដូច្នេះទើបអូនចង់ផ្សះផ្សាពួកគេទាំងពីរ ខំទុកពេល១ខែឲ្យពួកគេយល់ចិត្តគ្នា បែរជាលើសដើមទៅវិញ » លោកស្រីគីមដកដង្ហើមធំទាំងពិបាកចិត្ត លោកចនឃើញដូច្នេះក៏អង្អែលខ្នងភរិយាតិចៗជាការលួងលោម គាត់ក៏បារម្ភ ប៉ុន្តែរឿងក្មេងៗពេលខ្លះទុកឲ្យក្មេងៗជាអ្នកដោះស្រាយដោយខ្លួនឯងវិញ ។

..........

« ហ្ហឹម... សង្ឃឹមថាចូលទៅក្នុងហើយ យើងមិនស្លាប់ទៅចុះ » ជុងហ្គុកដកដង្ហើមធំ យកដៃរិតទ្រូងខ្លួនឯងតិចៗសម្រួលអារម្មណ៍ ទើបបើកទ្វារចូលទៅក្នុងបន្ទប់ថេហ្យុងដោយមិនចោលទម្លាប់មិនគោះទ្វារមុនចូលបន្ទប់អ្នកដទៃ

CIGARETTESWhere stories live. Discover now