រីករាយក្នុងការអាន♡︎
« ជុងហ្គុកនៅឯណា? » សំណួរបន្លឺពីមាត់កូនប្រុស ក៏មិនបានធ្វើឲ្យលោកស្រីគីមចាប់អារម្មណ៍នឹងឆ្លើយនោះដែរ ក៏មិនអើពើដូចរាល់ដង ព្រោះនេះមិនមែនជាលើកទី១ដែលថេហ្យុងសួរអំពីជុងហ្គុក
« ម៉ាក់... ខ្ញុំដឹងថាខ្ញុំធ្វើខុសហើយ ឆាប់ប្រាប់ខ្ញុំមកថាជុងហ្គុកនៅឯណា? » ថេហ្យុងលុតជង្គង់ចុះនៅចំពោះមុខម៉ាក់របស់ខ្លួន រយៈពេល១ខែតាំងពីជុងហ្គុកចាកចេញទៅដោយមិនប្រាប់គេមួយម៉ាត់ ធ្វើឲ្យគេចង់ឆ្កួតទៅហើយ គេដឹងថាគេខុសហើយគេក៏ចង់សុំទោស ប៉ុន្តែបើគ្រប់គ្នាមិនចង់ឲ្យគេជួបជុងហ្គុកបែបនេះ គេធ្វើយ៉ាងណាទៅ?
« ម៉ាក់... ឲ្យកូនធ្វើអ្វីក៏កូនព្រមធ្វើដែរណា »
« កូនប្រាកដឬអត់? » សំណួររបស់លោកចនដែលអង្គុយនៅសាឡុងមើលជាយូរក៏ធ្វើឲ្យថេហ្យុងងក់ក្បាលតិចៗ ឲ្យតែបានជួបជុងហ្គុក ឲ្យគេធ្វើអ្វីក៏គេព្រមដែរ ។
..........
មិនដល់មួយថ្ងៃផង ថេហ្យុងក៏មកដល់ប៊ូសានតាមអ្វីដែលលោកចនបានប្រាប់អំពីទីតាំងរបស់ជុងហ្គុក គេចពីគេមករយៈពេល១ខែ តាមពិតមកសម្ងំនៅទីនេះសោះ ។
គេដឹងថាមូលហេតុដែលជុងហ្គុកមកទីនេះក៏ព្រោះតែលោកចន ប៉ុន្តែបើជុងហ្គុកមិនយល់ព្រមគេក៏មិនអាចមកទីនេះបានដែរ ដូច្នេះក៏បានន័យថាជុងហ្គុកចង់មកទីនេះដូចគ្នា ប្រហែលជុងហ្គុកមិនចង់ជួបមុខគេដូចគ្នា ។
" តុកៗៗ " សំឡេងគោះទ្វារធ្វើឲ្យរាងតូចដែលកំពុងអង្គុយសរសេរអ្វីម្យ៉ាងនៅក្នុងសៀវភៅ ផ្តោតអារម្មណ៍ទៅមាត់ទ្វារវិញ មុននឹងបិទសៀវភៅទុកនៅលើតុហើយក៏រត់ទៅមើលទ្វារទាំងញញឹម ក៏ប្រាប់ដឹងថាអ្នកណាមក
« លោកប៉ា... បងប្រុស! » ថេហ្យុងញញឹមដាក់រាងតូចនៅចំពោះខ្លួន ដោយមិនខ្វល់ពីទឹកមុខភ្ញាក់ផ្អើលរបស់អ្នកម្ខាងទៀត ជុងហ្គុកមើលទៅប្រែប្រួលខ្លាំងណាស់
« អ្នកណាប្រាប់បងថាខ្ញុំនៅទីនេះ? »
« អ្នកណាប្រាប់មិនសំខាន់ទេ សំខាន់បងមកដល់ទីនេះហើយ ទោះបីជាឯងដេញបង ក៏បងមុខក្រាស់មិនទៅវិញដែរ » ថេហ្យុងមិនខ្វល់ដើរចូលទៅក្នុងផ្ទះដោយមិនចាំបាត់ឲ្យជុងហ្គុកអញ្ជើញ ខណៈជុងហ្គុកចងចិញ្ចើមឆ្ងល់នឹងការមកដល់របស់ថេហ្យុងមិនទាន់បាត់ មានតែប៉ាម៉ាក់របស់គេទេដែលដឹងថាគេនៅទីនេះ ច្បាស់ណាស់ថាពួកគាត់ជាអ្នកប្រាប់ថេហ្យុង
![](https://img.wattpad.com/cover/342147239-288-k479141.jpg)
YOU ARE READING
CIGARETTES
Short Storyគីម ថេហ្យុង និង ចន ជុងហ្គុក ពីមនុស្សដែលមិនដែលស្គាល់គ្នាសោះ ក៏ស្រាប់តែត្រូវមករស់នៅក្នុងដំបូលផ្ទះតែមួយ ក្នុងឋានៈជាបងប្អូនចុងនឹងគ្នា ។ « យើងមិនទទួលស្គាល់មនុស្សចម្លែកដូចឯងជាប្អូនប្រុសយើងឡើយ » « គិតថាខ្ញុំទទួលស្គាល់មនុស្សចម្លែកដូចបងជាបងប្រុសខ្ញុំឬ » « កុ...