EP 03 : បងថើបខ្ញុំទៅ

348 32 0
                                    

រីករាយក្នុងការអាន♡︎

« យកទៅ » ជុងហ្គុកងើយសំឡឹងមើលមុខថេហ្យុងទាំងចម្ងល់ឆ្លាស់ជាមួយនឹងថង់ដែលមាននំខេក នៅក្នុងដៃថេហ្យុង គេអង្គុយសុខៗក៏យកនំខេកមកឲ្យបែបនេះ វាចម្លែកខ្លាំងណាស់

« ថ្ងៃនេះជាថ្ងៃខួបកំណើតអាយុ១៨ឆ្នាំរបស់ឯងមិនអញ្ចឹង យើងទិញឲ្យ » ថេហ្យុងនិយាយឲ្យអស់សេចក្តី មិនឲ្យជុងហ្គុកសួរទាន់ ឃើញទឹកមុខភ្ញាក់ផ្អើលរបស់ជុងហ្គុកក៏ដឹងទៅហើយ

« អ្នកណាប្រាប់បងថាខួបកំណើតខ្ញុំនៅថ្ងៃនេះ សូម្បីតែខ្ញុំមិនទាំងចាំផង ប៉ុន្តែអរគុណបងប្រុសខ្លាំងណាស់ » ជុងហ្គុកទទួលថង់នំខេកពីដៃថេហ្យុងទាំងញញឹមញញែមបិទមាត់មិនជិត រស់នៅជាមួយថេហ្យុង២សប្តាហ៍ហើយ ថេហ្យុងមិនដែលទិញអ្វីឲ្យគេនោះគេ ទិញឲ្យគេម្តងនេះ គេដូចត្រូវឆ្នោតរង្វាន់ធំអញ្ចឹង

« យើងទិញឲ្យហើយក៏យកទៅ សួរដេញដោលច្រើនពិតមែន » ថេហ្យុងដកដង្ហើមធំទាំងធុញទ្រាន់ ក្រោយជុងហ្គុកទទួលនំខេកពីគេ ទើបបែរខ្នងបម្រុងទៅបន្ទប់របស់គេវិញ

« បងមិនអបអរជាមួយខ្ញុំទេឬ? »

« ទេ »

« អបអរជាមួយខ្ញុំបន្តិចទៅណា តែមួយភ្លែតទេ » ជុងហ្គុកព្រិចភ្នែកចុះឡើងៗដាក់ថេហ្យុង បំណងឲ្យថេហ្យុងទន់ចិត្ត ហើយចុងក្រោយថេហ្យុងក៏ត្រូវចូលរួមអបអរខួបកំណើតជាមួយជុងហ្គុកតែពីរនាក់រហូតដល់បញ្ចប់ ។

« ខ្ញុំប្រាប់បងប៉ុន្មានដងហើយថាមិនឲ្យបងជក់បារីទេ » សំឡេងជុងហ្គុកក៏បន្លឺឡើង កាត់ផ្តាច់ការជក់បារីរបស់នាយកម្លោះដែលកំពុងឈរនៅយ៉រជាប់បន្ទប់របស់គេ មិនដឹងថាជុងហ្គុកចូលមកដោយរបៀបណាទេ

« ប៉ុន្តែយើងចង់ជក់វា » ថេហ្យុងឆ្លើយហីៗ មិនខ្វល់ជាមួយទឹកមុខខឹងសម្បាដូចជាកូនឆ្កែរបស់ជុងហ្គុក រួចក៏ជក់បារីបន្តទៀត

« បើបងប្តូរពីការជក់បារីមកជាញាំុស្ករគ្រាប់ជំនួសវិញ វានឹងប្រសើរជាង ព្រោះវាមានរសជាតិផ្អែមដែលអាចនឹងធ្វើឲ្យបងភ្លេចបារីបានខ្លះ » ជុងហ្គុកដើរមកឈរជិតថេហ្យុង ពន្យល់់រៀបរាប់ដូចជាម្តាយប្រៀនប្រដៅកូន ឯថេហ្យុងក៏ផ្អាកជក់បារី ឈរអោបដៃស្តាប់ជុងហ្គុកនិយាយតែម្តង

CIGARETTESWhere stories live. Discover now