EP 01 : ខ្ញុំមិនចង់បានប្អូនប្រុសទេ!

688 45 5
                                    

រីករាយក្នុងការអាន♡︎

« ខ្ញុំមិនចង់បានប្អូនប្រុសទេ! » សំឡេងស្រែកប្រកែកពីបបូរមាត់នាយកម្លោះ ធ្វើឲ្យអ្នកជាម្តាយរហ័សសម្រួលអារម្មណ៍កូនប្រុស ព្រោះតែខ្លាចថាអ្នកនៅខាងក្រៅបន្ទប់នឹងបានឮ

« ថេហ្យុងហា៎... ស្ងប់អារម្មណ៍សិនទៅណា » លោកស្រីគីមចាប់ដៃកូនប្រុសទាំងសងព្រមទាំងអង្អែលតិចៗបំណងលួងលោម ព្រមជាមួយពាក្យសំដីទន់ភ្លន់ដែលធ្វើឲ្យនាយកម្លោះស្ងប់អារម្មណ៍ខ្លះ

« ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់បានប្អូនប្រុសទេ ត្រឹមម៉ាក់មានប្តីម្នាក់ទៀត ខ្ញុំក៏ពិបាកទទួលយកណាស់ទៅហើយ » ថេហ្យុងនិយាយទាំងអោនមុខចុះ មកធ្វើជាគេម្តងទៅនឹងដឹងថាគេមានអារម្មណ៍បែបណាហើយ សុខៗក៏មកប្រាប់គេថាយកប៉ាម្នាក់ទៀតឲ្យគេ ទាំងដែលប៉ារបស់គេស្លាប់ទើបតែបាន១ឆ្នាំ ហើយដែលសំខាន់មានទាំងកូនមកជាមួយទៀត

« ប៉ុន្តែជុងហ្គុកគេជាក្មេងល្អ គេនឹងមិនធ្វើឲ្យកូនពិបាកនោះទេថេហ្យុង » លោកស្រីគីមពន្យល់កូនប្រុស ភ្នែកក៏ចេះតែក្រឡេកមើលទៅមាត់ទ្វារបន្ទប់ជារឿយ ព្រោះតែបារម្ភពីអ្នកដែលនៅខាងក្រៅឯណោះ

« អ្នកម៉ាក់... » សំឡេងតូចស្រទន់ក៏បន្លឺឡើងពីមាត់ទ្វារ ធ្វើឲ្យអ្នកស្រីគីមងាកទៅមើល ក៏ឃើញជុងហ្គុកកំពុងតែឈរនៅទីនោះទាំងរលីងរលោង ទើបគាត់រហ័សដើរទៅរកគេ

« មិនអីទេ ហ្ហឹម... ចូលទៅនិយាយជាមួយបងប្រុសទៅណា » ពោលចប់លោកស្រីគីមក៏ដើរចេញទៅដោយទុកឲ្យជុងហ្គុកទៅនិយាយជាមួយថេហ្យុង

« យើងមិនទទួលស្គាល់មនុស្សចម្លែកដូចឯងជាប្អូនប្រុសយើងឡើយ » គ្រាន់តែជុងហ្គុកដើរមកឈរទល់មុខគេភ្លាម ថេហ្យុងក៏និយាយភ្លាមទាំងទឹកមុខមាំ

« គិតថាខ្ញុំទទួលស្គាល់មនុស្សចម្លែកដូចបងជាបងប្រុសខ្ញុំឬ » ជុងហ្គុកតបទៅវិញមិនឲ្យចាញ់ ដៃទាំងសងច្រត់ចង្កេះពើងទ្រូង ហើយសំឡឹងថេហ្យុងទាំងលើកចិញ្ចើមម្ខាង ហាក់មិនពេញចិត្តដូចគ្នា

« កុំហៅយើងបង » ថេហ្យុងនិយាយបង្គាប់បញ្ជាដោយដាក់កំហិត ប៉ុន្តែគិតថាអ្នកម្ខាងទៀតស្តាប់គេឬ

CIGARETTESWhere stories live. Discover now