រីករាយក្នុងការអាន♡︎
ថេហ្យុងទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងដកដង្ហើមធំ ក្រោយពីសម្ងំនៅក្នុងបន្ទប់មកជាច្រើនថ្ងៃ គេចមិនចង់ជួបមុខប្អូនប្រុសចុងរបស់ខ្លួន ដែលតាមរញ៉េរញ៉ៃគេរហូត ។
« បងប្រុស! » អារម្មណ៍ដែលស្ងប់ស្ងាត់មុននេះក៏ត្រូវមានអ្នករំខាន ទើបនាយកម្លោះរហ័សយកដៃខ្ទប់ត្រចៀក ព្រោះមិនចង់ឮរឿងអ្វីទៀត
« បងឈប់ជក់បារីទៅបានទេ? » ថេហ្យុងមិនមាត់ តែក៏ងាកមកមើលមុខជុងហ្គុកបន្តិចទើបងាកចេញវិញ គេគ្រាន់តែមិនគិតថាជុងហ្គុកនឹងដឹងរឿងនេះ
« ណាៗ បងចង់ឲ្យខ្ញុំធ្វើអ្វីក៏បានដែរ ឲ្យតែបងឈប់ជក់បារី ខ្ញុំនឹងធ្វើតាមទាំងអស់ » ជុងហ្គុកព្រិចភ្នែកចុះឡើងដាក់ថេហ្យុង ឃើញថេហ្យុងផ្លាស់ប្តូរទឹកមុខគេក៏ញញឹមឡើងដោយមានក្តីសង្ឃឹម
« កុំមករំខានយើង » និយាយមិនទាន់ចប់ផង ជុងហ្គុកក៏រត់ចូលទៅក្នុងបន្ទប់គេងរបស់គេបាត់ដោយមិននិយាយអ្វីមួយម៉ាត់ ធ្វើឲ្យថេហ្យុងតាមមើលទាំងចម្ងល់
« ឆ្កួតពិតមែន »
..........
រយៈពេល៣ថ្ងៃចាប់តាំងពីជុងហ្គុកមិននិយាយរកថេហ្យុង ក៏ធ្វើឲ្យថេហ្យុងចម្លែកចិត្តដូចគ្នា ប៉ុន្តែគេក៏បណ្តេញការគិតទាំងនោះចេញ បើជុងហ្គុកមិនមករញ៉េរញ៉ៃគេគឺល្អហើយ ។
« អ្ហា៎! » សំឡេងស្រែកក៏ឮឡើងចេញពីបន្ទប់របស់ជុងហ្គុក ធ្វើឲ្យនាយកម្លោះដែលទើបតែចូលមកដល់ក្នុងផ្ទះបារម្ភឡើយ ទើបរត់ទៅបើកទ្វារបន្ទប់របស់ជុងហ្គុក ប៉ុន្តែទិដ្ឋភាពដែលគេបានឃើញ ក៏ធ្វើឲ្យគេចងចិញ្ចើមឡើង
« គាត់ជាបងប្រុសរបស់កូមែនទេ? » ថេហ្យុងចងចិញ្ចើមលើសដើម ពេលឮសព្វនាមរបស់ខ្លួនពីមាត់នាយកម្លោះដែលគេមិនស្គាល់ដែលកំពុងតែអង្គុយពែនភ្នែនចងសក់ឲ្យជុងហ្គុក
« ឯងជាអ្នកណា? » ថេហ្យុងមិនខ្វល់នឹងសំណួរនាយកម្លោះ តែក៏សួរសំណួរទៅវិញ ខណៈភ្នែកនៅមិនទាន់ដកចេញពីដៃនាយកម្លោះដែលកាន់សក់របស់ជុងហ្គុកនៅឡើយ
« ជាសង្សាររបស់កូ » ថេហ្យុងមិននិយាយអ្វី រួចក៏បិទទ្វារវិញដើរមិនបានលា ធ្វើឲ្យអ្នកដែលនៅក្នុងបន្ទប់សំឡឹងមើលមុខគ្នា
YOU ARE READING
CIGARETTES
Contoគីម ថេហ្យុង និង ចន ជុងហ្គុក ពីមនុស្សដែលមិនដែលស្គាល់គ្នាសោះ ក៏ស្រាប់តែត្រូវមករស់នៅក្នុងដំបូលផ្ទះតែមួយ ក្នុងឋានៈជាបងប្អូនចុងនឹងគ្នា ។ « យើងមិនទទួលស្គាល់មនុស្សចម្លែកដូចឯងជាប្អូនប្រុសយើងឡើយ » « គិតថាខ្ញុំទទួលស្គាល់មនុស្សចម្លែកដូចបងជាបងប្រុសខ្ញុំឬ » « កុ...