ភាគទី3: តិចៗសាច់មនុស្សមិនមែនក្របីទេ😑

1.8K 101 9
                                    


#ភាគទី3

មកដល់បន្ទប់ថេយ៍ក៏ទាញទូរស័ព្ទខលទៅជីមីនភ្លាមៗ

"អាឡូជីមីន យ៉ាងមិចហើយបានទទួលលុយនោះទេយើងផ្ញើរទៅហើយ"ថេយ៍

(អើៗយើងឃើញហើយ ឯងកុំបារម្ភអីយើងចាត់ចែងអោយរួចរាល់)ជីមីននិយាយទាំងញញឹម

"ល្អណាស់យើងសង្ឃឹមថាបានដំណឹងល្អឆាប់ៗ"ថេយ៉ុងក៏ញញឹមមិនឈប់ដែរដូចជាកំពុងនាំក្នាធ្វើរឿងល្អអ្វីមួយចឹង

"យាយចឹងឯងចង់យ៉ាងមិចបន្ត បានលុយហើយចង់មកបារាំងទេយើងទិញសំបុត្រយន្តហោះអោយ"ជីមីននិយាយឡើងព្រោះគិតថាថេយ៍នឹងមកវិញ

"អត់ទេជីមីនយើងនៅមានរឿងជាច្រើនទៀតដែរត្រូវធ្វើ"ថេយ៉ុងគេមិនបានគិតថាបញ្ចប់ត្រឹមនឹងទេគេនឹងលេងហ្គេមមួយនេះរហូតដល់ទីបញ្ចប់

"តែឯងធ្វើចឹងមិនបានទេ"ជីមីន

"ឯងកុំបារម្ភអីធ្វើមើលតែរឿងធំដុំលះបង់អោយគេប៉ុណ្ណឹងតែយើងបានមកវិញច្រើន"ថេយ៍ដាក់ខ្លួនអង្គុយចុះហើយនិយាយបន្ត

"ថ្ងៃស្អែកនេះយើងចុះអេតាសុីវិលជាមួយលោកចន ហើយ ឯងចាត់ចែងតែរឿងនោះអោយរួចរាល់ទៅបញ្ចប់រឿងយើងចង់ទៅកន្លែងនោះ ប៉ុននឹងសិនបានហើយណាយើងងូតទឹកសិនស្អិតខ្លួនណាស់"រាងតូចដកដង្ហើមធំបន្តិចហើយដាក់ទូរស័ព្ទចុះ ទាញកន្សែងចូលសម្អាតខ្លួនបាត់ទៅ

ចេញមកវិញក៏លាបគ្រឿងថែរក្សាស្បែកដែរគេប្រើជាប្រចាំ ឆ្ងល់អត់ថាមិចបានថេយ៍ជាប់គុកទេតែចេញមកវិញស្អាតលើសកាលពីមុនគុណនឹង10ហេតុផលនោះគឺ

គេមានឈ្មោះថាជាប់គុកគ្មានសេរីភាពដើរហើយតែ ក៏មិនបានពិបាកដែរព្រោះជីមីនជួយគេអោយមានសិទ្ធពិសេសធ្វើអ្វីបានគ្រប់យ៉ាងលើកលែងតែចេញក្រៅឃុំ ព្រោះតែប៉ូលីសខ្លាចអំណាចជុងគុកដែរគ្រួសារហ្វារីយកឈ្មោះជុងគុកមកដាក់មុខបើមិនចឹងថេយ៍ចេញក្រៅឃុំដើរហើរតាមចិត្តបានបាត់ទៅហើយ

"ហ៉ឹម~ម៉ែកូនដើរលើផ្លូវនេះខុសដែរទេ បើកូនមិនរឹងមាំគេនឹងជាន់កូនកប់ងើបមិនរួចទេម៉ែកុំខឹងកូនអី"ថេយ៉ុងយករូបថតម៉ែគេដែរដាក់ជាប់ខ្លួនរហូតមកនោះមើលហើយនិយាយម្នាក់ឯងទាំងមុខស្រងូតស្រងាត់ ទឹកមុខដែជាក្មេងប្រុសសុភាពស្លួតបូតម្នាក់មិនមែនពិសពុលដូចកាលពីថ្ងៃឡើយ

꧁᭄ល្បិចঔល្បួងស្នេហ៍✨꧂Where stories live. Discover now