ភាគទី33 : ជាសង្សារក្លែងក្លាយត្រូវទេ

1.4K 84 22
                                    

#ភាគទី33

"លោកមានវិធីជួយពួកគេទេ"ជីមីនដកដង្ហើមធំងាកទៅសួរសូហ្កាដែរឈរអោបដៃមើលមិនស្តី

"យើងហេសគ្មានទេជារឿងរបស់មនុស្សពីរនាក់អ្នកដទៃដូចជាយើងគ្មានសិទ្ធក្នុងការលូកដៃទេបានត្រឹមផ្តល់យោលបល់តែប៉ុណ្ណឹងឯងក៏ដូចគ្នាទុកអោយគេជាអ្នកសម្រេចចិត្តទៅ"សូហ្កានិយាយចប់ក៏មានគេខលចូលមកនាយក៏ដកឃ្លាទៅទទួលទូរស័ព្ទ

"មែនហើយគេនិយាយត្រូវ"ជីមីនគ្មានអ្វីត្រូវនិយាយបន្តក៏ងាកមកមើលយ៉ាន់ៗដែរគេងបើកភ្នែកភ្លឹសៗមិនមាននិយាយអ្វី

"អាឡូម៉ាក់មានការអ្វីមែនទេ"សូហ្កា

(ទាល់តែមានការបានខលទៅឯងបានមែនទេអាកូនជើងល្អ)

"ហូយយម៉ាក់ក៏ដឹងថាកូនរវល់នឹងណា"សូហ្កា

(រវល់អីកុំស្មានតែម៉ាក់មិនដឹងឯងមិនបាននៅចម្ការទេឥឡូវនេះកំពុងនៅឯណា)អ្នកស្រីមីនតាមទាន់ជាន់កែងកូនប្រុសតែម្នាក់តាមទូរស័ព្ទ

"កូនមានករាងរាឡើងមកទីក្រុង ឥឡូវប្រាប់បានឬនៅថាមានការអ្វីជាមួយកូន"នាយកម្លោះតបទៅម្តាយវិញតាមទម្លាប់

(ថ្ងៃនេះម៉ាក់នាំប្អូនមកលេងឆាប់មកចម្ការវិញម៉ាក់ចាំអត់មានរឿងអត់មកទេប្រយ័ត្នម៉ាក់មិនបានប្រាប់)និយាយចប់គាត់ក៏បិទទូរស័ព្ទធ្វើអោយអ្នកដែរត្រូវគេបង្គាប់បញ្ជាឈរញីក្បាលគិតអីមិនចេញទេ

គ្រាន់តែនិយាយគេដឹងដល់ចិត្តគំនិតម៉ាក់គេថាចង់ចាប់គូអោយគេទៅផ្ទះដើម្បីជួបគូណាត់ច្បាស់ណាស់បើមិនទៅក៏មិនបានទៅហើយដឹងតែអ្នកម៉ាក់គេចាប់អោយរៀបការហើយ

"ចប់ហើយធ្វើយ៉ាងមិចយើងមិនចង់រៀបការទេ"សូហ្កា

"លោកមានរឿងអីហេស"កំពុងតែស្មុកជីមីនក៏មកសួរនាំល្មមធ្វើអោយអ្នកកម្លោះងាកមកញញឹមដាក់យ៉ាងសប្បាយចិត្ត

"ជីមីនជួយយើងផងទៅណា"មិនទាន់និយាយថាអោយគេជួយអ្វីទេតែសុំទុកអោយហើយ

"ជួយអីបើជួយបានចាំខ្ញុំជួយចាត់ទុកថាសងលោកចុះ"ជីមីនសម្លឹងមើលមុខនាងបែបមិនស្រួលចិត្ត

꧁᭄ល្បិចঔល្បួងស្នេហ៍✨꧂Where stories live. Discover now