ភាគទី18: ជំរាបសួរលោកអុំ៑🙏

1.5K 91 33
                                    

#ភាគទី18

សូហ្កាគាំងនៅមួយកន្លែងដោយសារតែឃើញណាមជូនមកជាមួយជីនដែរបានន័យថានាយយល់ខុសហើយ

"អ៎គឺខ្ញុំថាមកញ៉ាំបាយហើយក៏ជួបជាមួយគូដណ្តឹងលោកល្មម"សូហ្កានិយាយបន្លប់ការខ្មាសអៀនបន្តិចតែក៏មិនខ្ចីសទោសជីមីម្តងម្នាក់

"យាយចឹងលោកជាសង្សាជីមីនហេស"ជីនសួរឡើងដោយសារតែមិនទាន់អស់ចម្ងល់នឹងពាក្យដែរសូហ្កាចូលមកនិយាយមុននេះ

"គ្មានទេបងកុំចេះតែនិយាយអាបុិកនឹងឡប់ទេតោះលោកគីមនិយាយរឿងការងារបន្តណាមួយថ្ងៃនេះខ្ញុំមានការងារត្រូវធ្វើបន្ទាប់ពីនិយាយការងារជាមួយលោកចប់"ជីមីន

"បាទបាន បើឯងមិនរវល់ទេអង្គុយចាំយើងមួយភ្លែតទៅ"ណាមជូនងាកមកនិយាយជាមួយសូហ្កាធម្មតាលែងហៅលោកដូចមុន ព្រោះមុននេះគិតថាជីមីនមិនស្គាល់គ្នាជាមួយសូហ្កាទើបធ្វើជានិយាយសាច់ការតាមពិតទៅគេជាមិត្តភក្តិនឹងគ្នា

"បានស្រាប់ហើយណាមួយថ្ងៃនេះយើងទំនេរ"សូហ្កាដាក់ខ្លួនអង្កុយក្បែរជីមីនធ្វើអោយជីមីនមុខកាន់តែយ៉ាប់ទៅៗ

"លោកគិតថាចង់សាងសង់ម៉ូតបែបណាដែរ?ព្រោះឮថាអគារមួយនេះចង់លោកចង់យកធ្វើជាក្រុមហ៑ុនថ្មី"ជីមីនចាប់ផ្តើមបង្ហាញម៉ូតអោយណាមជូនមើលឯសូហ្កាអង្គុយមើលមុខជីមីនមិនដាច់

ពួកគេទាំងបួននាក់អង្គុយនិយាយការងារទាល់តែចប់ក៏ញ៉ាំអាហារជាមួយគ្នាតែម្តងដើម្បីបង្កើនភាពស្និតស្នាលតែពីរនាក់នោះមិនបង្កើនជាមួយទេឈ្លោះគ្នាឥតល្ហែដូចក្មេងគ្មានខុសទេ

ជីមីនគ្រឺតសូហ្កាម្តងៗចង់តែហក់ទៅច្របាច់កអោយសន្លប់ទេមុខនឹងឌឺណាស់

"មើលអីមុខយើងសង្ហាពេកហេសបាជាមើលមិនដាក់ភ្នែក"សូហ្កា

"សង្ហាងាប់ហើយដូចឆ្មាធ្លាក់ទឹក"ជីមីនពេបមាត់និយាយបញ្ជួស

"គ្រាន់បើជាងអ្នកខ្លះមាត់អោយដូចគូទទា គ្មានសុជីវធម៌វាយស្មើជាមួយអ្នកដែរមានអាយុបងនៅមានច្រើនទៀតអាក្រក់ពេករៀបរាប់មិនអស់"សូហ្កាមិនចាញ់ចិត្តតបតទៅវិញមួយចាស់ដៃអ្នកដែរអង្គុយស្តាប់វិញគិតបារម្ភពីសុវត្ថិភាពរបស់អ្នកកម្លោះជាខ្លាំង

꧁᭄ល្បិចঔល្បួងស្នេហ៍✨꧂Where stories live. Discover now