ភាគទី4: ផាច់!មួយដៃនេះសម្រាប់លោកមើលងាយខ្ញុំ

1.8K 99 4
                                    

#ភាគទី4

ដូចអ្វីដែរថេយ៍គិតគ្រាន់តែរាងក្រាស់ជុងគុកចូលទៅដលើបន្ទប់សម្រាកភ្លាមធ្វើជាទឹកភ្នែកទាំងសំបោកដូចអ្នកណាធ្វើបាបដាក់ជុងគុក

"ហ៉ឹកជុងបងអត់ស្រឡាញ់អូនទេ"យ៉ាមីនិយាយទាំងនៅសឺតសកដូចជាយំយូរហើយតែតាមពិតដាក់ថ្នាំដាក់ភ្នែកមិញនេះសោះ

"បួនឆ្នាំមកនេះបងដែរស្រឡាញ់អូនទេ"ដោយឃើញជុងគុកមិនមាត់គេក៏បន្តនិយាយ

"បើដោយសារតែរឿងយប់នោះហើយបងមកទទួលខុសត្រូវអូនទាំងមិនពេញចិត្តបងមិនបាច់ធ្វើទេហើយពួកយើងផ្តាច់ពាក្យគ្នាទៅ"យ៉ាមីនិយាយធ្វើដូចជាឈឺចាប់ណាស់ដែរដោះលែងនាយកម្លោះ

"បានហើយបងមិនបានគិតបែបនឹងទេ បងកំពុងព្យាយាមស្រឡាញ់អូនហើយកុំនិយាយបែបនេះ"ជុងគុកជាមនុស្សមានទំនួលខុសត្រូវខ្ពស់ណាស់ទោះមិនស្រឡាញ់តែបានប៉ះពាល់គេបែបនេះគេត្រូវទទួលខុសត្រូវគ្រប់យ៉ាងហើយនេះក៏ជាហេតុផលដែរអោយពួកគេទាំងពីរក្លាយជាគូដណ្តឹងនឹងគ្នា

"ពិតមែនហ៎ មិនកុហកអូនទេ"យ៉ាមីញញឹមសមចិត្តដែររឿងនេះនៅតែជារឿងទី1ដែរមិនអាចអោយជុងគុកចាកចេញពីគេ

"មិនកុហកទេ មោះញ៉ាំផ្លែឈើទេបងចិតអោយ"រាងក្រាស់ដាក់ខ្លួនចុះទាញកាំបិតមកចិតផ្លែឈើអោយយ៉ាមីយ៉ាងទន់ភ្លន់

"ល្អណាស់អូនស្រឡាញ់បង"យ៉ាមីញញឹមបិតមាត់មិនចិត្តទេពេលបានគេថ្នាក់ថ្នមខ្លួនបែបនេះ

ជុងគុកក៏នៅកំដរយ៉ាមីរហូរដល់ល្ងាចទើបត្រឡប់ទៅភូមិគ្រិះគេមិនបានទៅផ្ទះមាត់សមុទ្រទេព្រោះគេមានការងារត្រូវធ្វើនៅទីនោះសង្ស័យតែត្រូវដាច់យប់ធ្វើផងក៏មិនដឹង

"អាឡូ ជេកឯងយកអាហារអោយក្មេងនោះផងតិចលោដាច់ពោះងាប់បាត់ដោយសារមិនចេះធ្វើម្ហូប"ជុងគុកទាញទូរស័ព្ទខលទៅជំនិតអោយយកបាយអោយថេយ៉ុងព្រោះគិតថារាងតូចមិនចេះធ្វើម្ហូបណាមួយបានឮយ៉ាមីថារាងតូចមិនចេះធ្វើអីទេសូម្បីតែម្ហូបញ៉ាំក៏មិនចេះដែរទើបនាយគិតបែបនឹង

(បាទចាហ្វាយ ចុះចាហ្វាយត្រូវការអាហារដែរទេចាំខ្ញុំទិញយកមកអោយ)ជេក

꧁᭄ល្បិចঔល្បួងស្នេហ៍✨꧂Where stories live. Discover now