ភាគទី29 :អ្នកដែរបញ្ជាខ្ញុំគឺ យ៉ាមី ហ្វារី..

1.3K 80 10
                                    

#ភាគទី29

#មន្ទីរពេទ្យ🏥

មកដល់មន្ទីរពេទ្យជុងគុកក៏ប្រញាប់បីកូនយកទៅដាក់លើគ្រែអោយពេទ្យបញ្ជូនចូលបន្ទប់សង្គ្រោះរួចទើបមកគា្រថេយ៍ដែរទន់ជើងនៅក្នុងឡានមករងចាំដែរ

"ថេយ៍អូនតាំងស្មារតីបន្តិចទៅកូនមិនអីទេមកដល់ដៃពេទ្យហើយ"ជុងគុកអង្អែលក្បាលថេយ៍តិចៗដើម្បីអោយគេរង្ងប់អារម្មណ៍

"ហ៉ឹកៗ~ជុងកូនអូនហ៉ឺ"ថេយ៍និយាយអ្វីមិនចេះទេឃើញកូនក្នុងស្ថានភាពបែបនេះ

"មិនអីទេៗជឿបងយ៉ាន់ៗមិនអីទេ"

#មួយម៉ោងក្រោយមក

ក្រាក!

"លោកគ្រូពេទ្យមានការអ្វីមែនទេ"ជុងគុក

"អ្នកជំងឺបាត់បង់ឈាមច្រើនណាស់ត្រូវការឈាមជាបន្ទាន់លោកជាឪពុកក្មេងមែនទេ"

"បាទយកឈាមខ្ញុំទៅឈាមប្រភេទO"ជុងគុក

"បាទត្រូវហើយអាចចូលក្នុងបាន"លោកគ្រូពេទ្យនិយាយហើយក៏នាំជុងគុកចូលក្នុងដើម្បីផ្តល់ឈាម

"ហ៉ឹក~អ្នកណាៗជាអ្នកធ្វើរឿងនេះត្រូវតែសងកូនយើងគ្រប់យ៉ាងហ៉ឹកៗយ៉ាន់ៗកុំកើតអីណាកូន"ថេយ៍អង្គុយក្តាប់ដៃសម្លឹងមើលបន្ទប់សង្រ្គោះបន្ទាន់គេស្បត់ថានឹងសងទៅអ្នកដែរធ្វើអោយកូនគេក្លាយជាបែបនេះទ្វេដង

"ថេយ៍យ៉ាន់ៗយ៉ាងមិចហើយ"ជីមីនមកជាមួយប៉ាម៉ាក់ជុងគុកនិងសូហ្ការត់ចូលមកសួរថេយ៍បារម្ភពីក្មួយនៅខាងក្នុងសឹងតែដាច់ខ្យល់

"ហ៉ឹកៗជីមីនគេនៅខាងក្នុង មកពីយើងទើបមានរឿងនេះហ៉ឹកៗ"រាងតូចស្រវាអោបជីមីនយំទម្លាក់កំហុសអោយខ្លួនឯងមិនឈប់

"ថេយ៍កុំចឹងអីកូនមិនខុសទេណាតាំងសតិបន្តិចណាកូន"អ្នកស្រីចនឃើញសភាពថេតក៍ដូចជាមិនស្រួលក៏ចូលទៅលួងលោមម្នាក់ទៀត

"មែនហើយថេយ៍កុំបន្ទោសខ្លួនឯងអី យ៉ាន់ៗជាក្មេងឆ្លាតគេច្វាស់ជាមិនអីទេ"ជីមីន

កំពុងតែនិយាយគ្នាជុងគុកក៏ចេញពីបន្ទប់ផ្តល់ឈាមមកវិញ ដើរមករកថេយ៍ដែរអង្គុយយំមិនឈប់នោះ

꧁᭄ល្បិចঔល្បួងស្នេហ៍✨꧂Where stories live. Discover now