#យន្តហោះចុះចត
<ត្រៀមមុខសញ្ញាមកដល់ហេីយ >
យន្តហោះA215បានចុះចតលេីទឹកដី
ប្រទេសអេស្បាញ បុរសសង្ហាម្នាក់បាន
ដេីរចុះមកជាមួយកូនវ៉ាលីយួរដៃរបស់គេ
<1..2....>ឃាតករ
មានបុរសពីរនាក់ដែលពួននៅលេី
អគារចំណាស់មួយ កំពុងតម្រង់កាំភ្លេីង
ពីចម្ងាយមករកយន្តហោះ A215បំណងរបស់ពួកវាគឺសម្លាប់
បុរសម្នាក់ដែរមេលីកំពុងឈរនិយាយជាមួយ...
<លោក!ឈប់សិន លោកភ្លេចកាសនៅលេីយន្តហោះ>
មេលីនាងរត់ចូលមករកគេហេីយហុច
កាសនោះទៅឲម្ចាស់របស់វា
< អរគុណហេីយ ....ប្រយ័ត្ន>
<3> ផាំង !!សំឡេងគ្រាប់បន្លឺឡេីងលាន់សូរតែផាំង
<អ្ហាយ! មានរឿងអី> មេលីយកដៃខ្ទប់
ត្រចៀកសួរទាំងភិតភ័យ
មួយគ្រាប់មុននេះធ្វេីឲផ្អេីលពេញ
ព្រលានយន្តហោះ មនុស្សម្នារត់ប្រសេចប្រសាច
<មកជាមួយយេីង> បុរសនោះចាប់ករ
ដៃ ស្សុឺនមេលីអូសនាំនាងទៅជាមួយយ៉ាងតន់ហន់
<ទៅណា? ឈប់សិន > មេលីនាងសួរ
សំណួរទៅកាន់គេតែគេមិនឆ្លេីយ
<វារត់ទៅហេីយឆាប់តាមភ្លាមទៅ>
បុរសមាឌធំបួនដប់នាក់រត់ដេញ
ពីក្រោយ ពួកវាមានសុទ្ធតែកាំភ្លេីងគ្រប់ដៃ
<ឈប់ភ្លាម> អ្នកដេញនិងអ្នករត់គេច
នៅក្រគៀកប្រកិតគ្នាធ្វេីឲឈុតឆាក
កាប់សម្លាប់កាន់តែក្ដៅគគុក
<ហេតុអីពួកគេដេញចាប់លោក ឬមួយ
លោកជាចោរ > មេលីនាងរត់ផងសួរគេ
ផងព្រោះសង្ស័យខ្លាចថាគេជាចោហេីយចាប់នាងជាចំណាត់ខ្មាំង
<កុំទាន់សួរនៅពេលនេះបានទេ?>
<មិនបានទេព្រោះខ្ញុំមិនពាក់ព័ន្ធហេតុអីលោកនាំខ្ញុំរត់មកជាមួយ>
<យេីងមិនមែនចោរទេ>
<បេីមិនមែនចោរហេីយមិចបានគេតាមចាប់លោក>
<វាតាមសម្លាប់យេីងមិនមែនតាមចាប់ទេ>
<ហាសសម្លាប់មែនទេ>មេលីនាងធ្វេី
ភ្នែក ស ស្គុស នេះនាងរត់មករក
ផ្លូវស្លាប់ជាមួយមនុស្សដែលនាង
មិនធ្លាប់ស្គាល់នេះហេស!
ផាំងៗ!!
<អ្ហាយ !ហុឹកៗ >
<មកនេះ > រាងក្រាស់ទាញនាងទៅ
បាំងនិងជញ្ជាំងថ្មមួយកន្លែងដេីម្បីលាក់ខ្លួនហេីយក៏អោនប្រាប់កុំឲនាងបញ្ចេញសំឡេងអ្វីទាំងអស់
< សូច!កុំមាត់>
<បាត់ពួកវាទៅណាហេីយវេីយ> ពួក
អ្នកដេញសម្លាប់នោះរត់មកដល់មិន
ឃេីញអ្នកទាំង2 ពួកវាក៏និយាយគ្នា
<តាមរកឲសព្វ>
<បាទលោកម្ចាស់> គ្នាវាប៉ុន្មាននាក់
បំបែកគ្នាតាមរកពេញកន្លែងនោះ
អាក្បាលត្រងោលម្នាក់វាបាន
ឃេីញអ្នកទាំងពីរកំពុងតែពួនក៏
យារកាំភ្លេីងបំរុងបាញ់ តែត្រូវមេលីជាងឃេីញទាន់
< លោកប្រយ័ត្ន!!!>
ឌឿក! រាងក្រាស់រហ័សងាកមកចាប់
កាំភ្លេីងជាប់ប្រេីស្នៀតកាច់បំបាក់
កញ្ចឹងករអាត្រងោលនោះងាប់នឹង
កន្លែងរូបភាពនេះសាហាវពេកហេីយក្នុងជីវិតរបស់មេលី ពេលងាកមកវិញរាងក្រាស់ក៏ឃេីញមេលីនាងឈរភ័យឡេីងញ័រខ្លួន ទេីបធ្វេីសញ្ញាកុំឲនាងភ័យតក់ស្លុត
<សូច!!>
< ហុឹកៗ ខ្ញុំខ្លាច> មេលីនាងមិនហ៊ានចូលក្បែររាងក្រាស់ទេ
< កុំខ្លាចមកជាមួយយេីង > រាងក្រាស់ចាប់កាន់ដៃនាងបំរុងនឹងរត់ទៅមុខទៀតតែត្រូវនាងក្រវាសចេញ
<អត់ទេ លោកនឹងខ្ញុំមិនស្គាល់គ្នាទេ
រឿងអីខ្ញុំត្រូវរត់ទៅជាមួយលោក >
មេលីនាងសម្រេចចិត្តហេីយថាមិនទៅតាមគេជាដាច់ខាត គេសម្លាប់មនុស្សគួរឲខ្លាចណាស់ ណាមួយនាងនឹងគេមិនធ្លាប់សូម្បីតែស្គាល់គ្នាហេតុអីនាងត្រូវមកប្រថុុយជាមួយគេ នាងមិនមែនជាមុខសញ្ញាដែលពួកនោះតាមសម្លាប់ផងចាំបាច់រត់ធ្វេីអី
< បេីនាងចេញទៅពេលនេះវានឹងសម្លាប់នាងភ្លាម> គេប្រាប់ដោយប្រាកដចិត្តតែនាងនៅតែឌឺមិនព្រមស្តាប់ នៅព្រហេីនដេីរចេញពីកន្លែងលាក់ខ្លួនទៀត
<ខ្ញុំមិនជឿ!>
ផាំង!!
គ្រាន់តែឈានជេីងចេញគ្រាប់កាំភ្លេីងបាញ់តម្រង់មករកនាងភ្លាមៗ តែសំណាងល្អដែររាងក្រាស់ទាញនាងមកផ្អោបក្នុងទ្រូងលេីកកាំភ្លេីងបាញ់ការពារទាន់ កុំអីនាងបានក្លាយជាខ្មោចក្រមុំបាត់ហេីយ
<ជឿហេីយនៅ>គេអោនសួរផ្តឺអ្នកក្នុងទ្រូងដែលភ័យរហូតស្វាយមាត់
<ហ៊ឹម!ហឹកហឹក> នាងងក់ក្បាល បញ្ចេញកែវភ្នែកពោពេញដោយការភ័យខ្លាច
<យេីង ធ្វេីយ៉ាងមិចទៀតទៅ ខ្ញុំខ្លាចណាស់>
<នៅឲស្ងៀមមានយេីងនៅទីនេះហេីយ> រាងក្រាស់ខ្សឹមប្រាប់នាងបណ្ដេីរបាញ់តទល់នឹងសត្រូវបណ្ដេីរ សំណាងល្អ មានឡានវែងពណ៌ខ្មៅ1គ្រឿងបេីកកញ្ចក់បាញ់ទៅការពារគេ
< មនុស្សរបស់យេីងមកជួយ
ហេីយតោះទៅ> រាងក្រាស់ក្រសោបចង្កេះស្រីស្អាតដេីរទៅរកកូនចៅដែលកំពុងរត់ចូលមកទទួល
<ចៅហ្វាយ!> យ៉េនដេីរមកជិតហេីយក៏អោនគោរពរាងក្រាស់ ធ្វេីឲមេលីនាងធ្វេីមុខងេមងាមងាកសម្លឹងមុខគេ
<ចាត់ការពួកវាឲអស់> គេនិយាយដោយសំឡេងទាបតែបង្កប់ភាពកំណាចនិងមុឺងម៉ាត់បំផុត
<បាទ > យ៉េនងក់ក្បាលបញ្ជាកូនចៅឲចាត់ការតាមបញ្ជា
<តោះយេីង >រាងក្រាស់ក៏បណ្ដេីរមេលីទៅរកឡានរបស់គេ
<លោក តែខ្ញុំ> មេលីអេះអុញមិនដឹងគួរទៅឬមួយក៏អត់ នាងគួតែទុកចិត្តប្រុសម្នាក់នេះដែរទេ?
<នាងត្រូវតែទៅជាមួយយេីង> រាងក្រាស់មិនចាំឲនាងសម្រេចចិត្តទេ គេទាញនាងមកកាន់តែអឹបហេីយនាំចូលទៅអង្គុយក្នុងឡានបេីកចេញទៅ
ភូមិគ្រឹះរបស់គេភ្លាមៗBe continued.....
YOU ARE READING
ភូមិគ្រឹះផ្កាយក្រហមរបស់សាតានទាំង7[ចប់]
Short Storyជាប្រលោមលោកស្នេហា (BG) 18+ វគ្គ( សាតានថ្នមស្នេហ៍នារីអាកាសចរ)