យន្តហោះA215 ចេញដំណេីរពីសេអូលទៅទីក្រុងម៉ាទ្រីតប្រទេសអេស្បាញ
<សូមដាក់ខ្សែក្រវាត់យន្តហោះកំពុងចេញដំណេីរ>
នារីអូទេសម្នាក់ស្រែកប្រាប់អ្នកដំណេីរតាមប្រព័ន្ធ សីុស្តឹម(System)
#30នាទីលេីយន្តហោះ
< សួស្ដីលោកត្រូវការភេសជ្ជៈខ្លះទេ?>
សម្ដីស្រទន់បញ្ចេញសំនៀងជា
ភាសាបរទេសបានសួរទៅកាន់អ្នកដំ
ណេីរដែលកំពុងអង្គុយស្ងៀមដូចខ្មោចអេស្សុីប
< អត់ទេ>បុរសពាក់ឈុតពណ៌សរពាក់
វែនតាខ្មៅបាំងភ្នែកជិតស្លុងក៏ស្រដីជា
ភាសាកំណេីត មកកាន់នាងវិញបែបកំបុតៗ
< លោកជាជនជាតិកូរ៉េដែរមែនទេ
ចៃដន្យល្អណាស់ខ្ញុំក៏ជាជនជាតិកូរ៉េ
ដែរ> មេលីនាងក៏រាក់ទាក់ជាមួយភ្ញៀវ
កម្រណាស់ដែលនាងបានជួបអ្នកចេះភាសាកូរ៉េនិយាយឆ្លេីយឆ្លងគ្នា
បានងាយបែបនេះ ព្រោះភាគច្រេីន
សម្បូរតែភ្ញៀវបរទេស
< មែនហេស> គេនិយាយមកវិញ
ដូចជាមិនចាប់អារម្មណ៍
<ចាស>មេលី
<លោកទៅកំសាន្តនៅអេស៉្បាញ
មែនទេ> មេលីនាងសួរដោយ
ញញឹមញញែមតាមទម្លាប់រុះរាយរបស់នាង
<មែនហេីយ>
<លោកទៅតែឯងទេមែនទេ>
< នាងជាអ្នកកាសែត? > បុរសនោះ
ដោះវែនតាខ្មៅចេញហេីយងាកមកសួរ
នាងដោយពន្លឺភ្នែកធុញទ្រាន់ជាខ្លាំង
< អ៎ចាស...អត់ទេសូមអភ័យទោស>
គ្រាន់តែឃេីញមុខរបស់គេបេះដូង
របស់ ស្សុឺន មេលី ស្ទេីតែលោត
ចេញមកក្រៅ គេទាំងសង្ហានិងគួរឲខ្លាច
ផងដែរ ឈុតពណ៌សរសាកសមជា
បុរសមានមន្តស្នេហ៍ សន្តំចិត្តនាងឲលង់
ស្រឡាញ់គេបាត់ទៅហេីយព្រះអេីយ
មេលីនាងអោនគំនាបហេីយក៏រហ័ស
បែរខ្លួនបំរុងដេីរចេញតែត្រូវទច់ជេីង
ពេលលឺសំឡេងគេឃាត់
<ឈប់សិន>
<លោកត្រូវការអីមែនទេ> មេលីងាក
មកវិញសួរដោយសំឡេងទន់ភ្លន់ដដែល
<រាងកាយនាង>
<ថាមិច?> នាងបេីកភ្នែកធំៗសួរទៅ
បុរសម្នាក់នោះបញ្ជាក់
<ខ្ញុំត្រូវការ កាហ្វេខ្មៅ1កែវមិនដាក់ស្ក >
<អ៎ ចាសបានសូមរង់ចាំបន្តិច>
មេលីនាងខំតែភ័យសង្ស័យមុននេះ
ស្ដាប់ច្រឡំហេីយ នាងងាកខ្នងដេីរ
ចេញពីកន្លែងនោះដេីម្បីទៅឆុងកាហ្វេ
ឲភ្ញៀវតាមតួនាទី
#មួយសន្ទុះក្រោយមក
<កាហ្វេរបស់លោកបានហេីយ ត្រូវការអ្វីបន្ថែមដែរទេ? >
<អត់ទេ>
<ចាស សូមសម្រាកឲ
ស្រួលខ្លួនចុះ>< នាងឈ្មោះអី>
< មេលីខ្ញុំឈ្មោះមេលី>
< វ៉ាលី? >
<មេលី មិនមែនវ៉ាលីទេលោក>
<អ៎សុំទោស>
< បេីលោកមិនត្រូវការអីទៀតទេខ្ញុំសុំទៅសិនហេីយ>
<បាទ>
មេលីនាងក៏ដេីរចេញពីកន្លែងនោះទៅ
បម្រេីភ្ញៀវឯទៀតនៅលេីយន្តហោះ
គ្រប់សកម្មភាពរបស់មេលីសុទ្ធតែត្រូវ
បានខ្សែភ្នែករបស់បុរសម្នាក់នោះសម្លឹងជានិច្ច
Be counted ....
YOU ARE READING
ភូមិគ្រឹះផ្កាយក្រហមរបស់សាតានទាំង7[ចប់]
Nouvellesជាប្រលោមលោកស្នេហា (BG) 18+ វគ្គ( សាតានថ្នមស្នេហ៍នារីអាកាសចរ)