ភាគទី03

570 9 0
                                    

#ភូមិគ្រឹះផ្កាយក្រហម

< ចុះមក > រាងខ្ពស់ចុះមុននឹងបោះដៃឲមេលីនាងតោងចេញពីក្នុងឡាន
<ជាភូមិគ្រឹះរបស់លោកមែនទេ > មេលីនាងសម្លឹងមេីលភូមិគ្រឹះហេីយសួរ
< ត្រូវហេីយ !យ៉ាងមិច>
<ភូមិគ្រឹះធំយ៉ាងនេះលោកនៅគ្នាប៉ុន្មានអ្នកទៅ ខ្ញុំគ្រាន់តែចង់ដឹងមិនមែនជាអ្នកកាសែតទេ>
មេលីនាងនិយាយការពារមុនពេលគេសួរនាងដូចនៅលេីយន្តហោះទៀត
<បេីចង់ដឹងចូលទៅ> រាងក្រាស់សេីចដាក់នាងហេីយក៏ដេីរចូលក្នុង
< លោកចាំខ្ញុំផង> មេលីរត់តាមពីក្រោយចូលទៅជាមួយគេដែរ
<សូមគោរព!អ្នកប្រុសធំ>អ្នកបម្រេីឈរជាជួរអោនគោរពយ៉ាងមានសណ្ដាប់ធ្នាប់
< ជួយរៀបបន្ទប់ឲយេីងផង យេីងមកលេីកនេះប្រហែលត្រូវសម្រាកច្រេីនថ្ងៃ>
<ចាសអ្នកប្រុស!>
<ហេីយនេះ វ៉ាលី!> រាងក្រាស់ទាញនាងតូចមកឈរជិតហេីយណែនាំឲអ្នកបម្រេីបានស្គាល់តែចង្រៃហៅឈ្មោះនាងខុសទេីបមេលីប្រញាប់តវ៉ា
<ខ្ញុំឈ្មោះមេលី !!>
<នឹងហេីយ!! មេលីជាមនុស្សរបស់យេីងមេីលថែនាងឲល្អបំផុត >
<ចាស សូមគោរពអ្នកស្រីធំ > ក្រុមអ្នកបម្រេីក៏នាំគ្នាអោនគោរពនាងក្នុងនាមជាចៅហ្វាយស្រី
< មិន..មិនចាំបាច់ហៅខ្ញុំដល់ថ្នាក់នេះទេបងៗគឺខ្ញុំនឹងអ្នកប្រុសធំរបស់អ្នកទាំងអស់គ្នាគ្រាន់តែស្គាល់គ្នាធម្មតាទេ>
មេលីប្រញាប់និយាយបកស្រាយកុំឲ
ពួកអ្នកបម្រេីយល់ច្រឡំថែមទាំងព្យាយាមប្រេីសព្វនាមតាមពួកអ្នកបម្រេីទៀត(អ្នកប្រុសធំហាសហា)
<ធម្មតាយ៉ាងមិច? > រាងក្រាស់កញ្ឆក់ចង្កេះនាងមកអឹបនឹងខ្លួនគេហេីយសួរជំរិតយកចម្លេីយ
<អូយ លោកធ្វេីអី លែងចង្កេះខ្ញុំឥឡូវនេះទៅ> មេលីធ្វេីមុខជូររុញគេចេញពីនាង តែគេនៅមិនព្រមលែងថែមទាំងអោបរិតនាងខ្លាំងជាងមុនទៀត
<នាងនិយាយអីមុននេះ គ្រាន់តែស្គាល់គ្នា?>
<ជាការពិត យេីងទេីបតែស្គាល់គ្នានៅលេីយន្តហោះ>
<តែយេីងស្គាល់នាងបាន18ម៉ោងហេីយ ចាត់ទុកថាយូរ >
<អូយ 18ម៉ោងហ្នឹងហេសដែលយូរ>
<មែនហេីយ ចុះនាងចង់ចាំដល់ចាស់សក់ចេញស្កូវទេីបទុកថាយូរមែនទេ>
<លោក!!> មេលីខាំមាត់ថ្ពាល់ឡេីងប៉ោងៗគួរឲស្រឡាញ់មែនទេន

Be continued
.......................

ភូមិគ្រឹះផ្កាយក្រហមរបស់សាតានទាំង7[ចប់] Where stories live. Discover now