ហាងកាហ្វេ
«ស្នាដៃរបស់គេ កាចមិនធម្មតាទេ!» ជីហ្យុន បានឧទានសម្លឹងមើលស្នាមរបួសលើថ្ពាល់មិត្តខ្លួនតាមដោយអារម្មណ៍រអារក្នុងចិត្ត។
«គេទៅដឹងមកពីណាថាខ្ញុំលួចថតរូបប្តីគេនោះ?» យូជីន ថារួចលើកដៃអង្អែលលើថ្ពាល់ នៅឈឺសង្កៀរសាច់មិនទាន់បាត់ផង នឹកដល់ទិដ្ឋភាពដែល ថេយ៉ុង ចាប់ទះកំផ្លៀងបោចសក់ក្បាលនាងអូសទីងណាត់ទីងណែងគ្រវែងដូចជាបាវសំឡីពេលណាធ្វើឱ្យនាងនៅព្រឺក្បាលមិនទាន់បាត់នៅឡើយទៀត។
«អ្នកណាទៅដឹងទៅ? មកពីឯងខ្លួនឯងហ្នឹងហើយធ្វើការឱ្យមានភាពធ្វេសប្រហែសឃើញទេ វិះតែនិងស្លាប់ចោលខ្មោច ក្នុងក្រុមហ៊ុននោះទៅហើយ!»
«ដៃរបស់គេធ្ងន់ខ្លាំងណាស់ បើពេលនោះគេមិនយោគយល់ ខ្ញុំច្បាស់ជាស្លាប់ជាក់ជាមិនខានទេ គួរឱ្យឈឺចិត្តណាស់!»
«ចុះការងារនេះឯងនៅទទួលទៀតទេ?»
«ឆ្កួតទេអ្ហេស? បើខ្ញុំនៅទទួលធ្វើទៀត បាត់បង់ទាំងការងារ ឈឺទាំងសាច់ ថាមិនត្រូវ ខ្ញុំត្រូវគេចាប់បាន វាយតំជ្រាំធាក់ដល់ដាច់ខ្យល់ស្លាប់ទៀត!» យូជីន គំហកដាក់ ជីហ្យុន មុននឹងទាញទូរស័ព្ទដៃដែល ថេយ៉ុង ជាន់កម្ទេចទាល់តែខូចឡើងមកសម្លឹងមើល។
«មួយគ្រឿងនេះខ្ញុំខិតខំសន្សំលុយដើម្បីទិញវាមករាប់ខែ មិនគួរណាវាក្លាយទៅជាបែបនេះសោះ គួរឱ្យស្តាយខ្លាំងណាស់!»
«មិនបាត់បង់ជីវិតចាត់ទុកថាសំណាងហើយណា!»
«ជី..ជីហ្យុន..នោះ..នោះគឺគេ!!» យូជីន ភ័យឡើងស្វាយបបូរមាត់ចាប់ទាញកាបូបមកស្ពាយមុននឹងរត់ជៀសចេញពីហាងកាហ្វេនេះទៅបាត់។
«ហ៊ើយ..នាងនេះទៅមែន!!»
«យក Cappuccino និង Americano ពីរសម្រាប់មក!» ថេយ៉ុង និយាយទៅកាន់បុគ្គលិក ស្របពេលបញ្ជាស្នាមញញិមទៅកាន់ស្រីក្រមុំ ស៊ូយ៉ុន ដែលធ្លាប់ជាមិត្តរួមជំនាន់ នៅឯមហាវិទ្យាល័យមកជាមួយគ្នា។
«មិននឹកស្មានថាបានជួប ថេយ៉ុង សោះ!»
«ស៊ូយ៉ុន សុខសប្បាយទេ? ខានជួបគ្នាច្រើនឆ្នាំហើយ មើលទៅឯងមិនផ្លាស់ប្តូរសោះ!»
«ខ្ញុំសុខទុក្ខធម្មតាទេ សព្វថ្ងៃនេះកំពុងធ្វើការនៅក្បែរៗម្តុំនេះដែរ ថេយ៉ុង ឧស្សាហ៍ចេញចូលម្តុំនេះណាស់មែនទេ?»
«ជុងហ្គុក ធ្វើការនៅក្រុមហ៊ុន ETC ជាប្រធានក្រុមហ៊ុននៅទីនោះ ទើបខ្ញុំឧស្សាហ៍ចេញចូលមកជួបគាត់ទៅ!» ស៊ូយ៉ុន ឮសូរបែបនេះភ្ញាក់ផ្អើលណាស់ មិននឹកស្មានថា ថេយ៉ុង និង ជុងហ្គុក អាចបានដើរមកដល់ចំណុចទាំងអស់នេះឡើយ។
«អូហ៍..នេះ..ថេយ៉ុងនិងនាយម្នាក់នោះ!»
«ខ្ញុំមានកូនពីរហើយ ម្នាក់ជាកូនប្រុសអាយុ ជិត ៤ ឆ្នាំហើយ..ចំណែកឯម្នាក់ទៀត គឺនៅក្នុងពោះនេះឯង!» ថេយ៉ុង ប្រាប់នាង ចំណែកឯនាងក៏សើចទាំងអារម្មណ៍រំភើបម្តងទៀត។
«ថេយ៍អាចមានកូនបានមែនទេ?»
«មាន!»
«ពិសេសណាស់..ខ្ញុំមិននឹកស្មានថា ថេយ៉ុង អាចបានឆក់យកបេះដូងបុរសម្នាក់នោះបានដល់ថ្នាក់នេះឡើយ វាពិតជាអស្ចារ្យណាស់ ថេយ៉ុង ជាមនុស្សពូកែតស៊ូនិងរឿងស្នេហា តស៊ូជម្នះមកបានគ្រប់យ៉ាង!»
«ទម្រាំបានមកដល់សព្វថ្ងៃនេះ នឿយហត់គ្រប់គ្រាន់ហើយណា ស៊ូយ៉ុន ខ្ញុំជួបគ្រប់រឿង គ្រប់រស់ជាតិទាំងអស់ ជីវិតរសាត់អណ្តែតគ្មានកោះត្រើយ ចុងក្រោយក៏បានមកជួបប៉ារបស់ខ្ញុំ តែខ្ញុំអាចបានសំណាងចំពោះរឿងមួយ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏គាត់មិនដែលបោះបង់ខ្ញុំចោលដែរ ជុងហ្គុក ពិតជាស្រលាញ់ហើយស្មោះត្រង់ចំពោះខ្ញុំខ្លាំងណាស់ ច្រើនឆ្នាំមកនេះគាត់បានដើរតួជាស្វាមីនិងឪពុកដ៏ល្អសម្រាប់កូនហើយនិងខ្ញុំគ្រប់យ៉ាង!»
«ខ្ញុំក៏សូមឱ្យ ថេយ៍ មានសុខភាពផ្លូវចិត្តល្អប្រសើរជាងមុន ហើយត្រូវរស់នៅទទួលបានភាពសុខស្រួលទាំងផ្លូវកាយនិងផ្លូវចិត្ត ដ្បិតម្តាយរបស់ថេយ៍ គាត់ទៅបានសុខហើយ ថេយ៍ ក៏បានរៀនចប់ នៅឯមហាវិទ្យាល័យទៀតដែរ ជីវិតរបស់ថេយ៍ផ្លាស់ប្តូរស្ទើរតែទាំងស្រុង កុំគិតច្រើនអីណា!»
«អរគុណច្រើនណាស់ ស៊ូយ៉ុន!» ថេយ៉ុង ញញិមដាក់នាងបន្តិច សឹមក្រឡេកភ្នែកទៅសម្លឹងមើលបុគ្គលិកស្រីម្នាក់ដែលជាអ្នកធ្វើការជូតសម្អាតក្នុងហាងកាហ្វេមួយនេះ។
«ម៉ូយ៉ុង!!»
«ចាស!!» ស្រីស្រស់លាន់មាត់ឆ្លើយតបទៅនឹងថៅកាយហាង រួចក៏ម្នីម្នាដើរចេញទៅឈរគិតលុយនិងភ្ញៀវដទៃទៀត។
«ស្រីម្នាក់នោះក្រែងជា..» ស៊ូយ៉ុន លើកចិញ្ចើមឡើងងឿងឆ្ងល់។
«ជាអតីតភរិយា ជុងហ្គុក ខ្ញុំមិនចង់ជីកកកាយពីរឿងទាំងនេះទេ ស៊ូយ៉ុន ប្រញាប់ញាំកាហ្វេទៅ..»
«ហ្អឹុម!!!»
៣ ខែបន្ទាប់..
ជុងហ្គុក ដើរចូលទៅក្នុងបន្ទប់ការិយាល័យការងារដដែល ព្រោះឮមកថាមានភ្ញៀវមកសុំណាត់ជួបរឿងការងារ គេឈរធ្មឹងសម្លឹងមើលទៅកាន់ស្រីស្រស់ ស្លៀករ៉ូបរឹបរាងពណ៌ប្រផេះកំពុងអង្គុយគងអន្ទាក់ខ្លា បង្ហាញជើងដ៏ស្រឡូននិងដើមទ្រូងទ្រលុកទ្រលន់ដែលលាក់ក្រោមប៉ុងក្រណាត់រ៉ូបស្តើងមួយឈុតនោះតាមរយៈខ្សែភ្នែកធម្មតាបំផុត។
«សួស្តី..អ្នកនាងគឺ..អេលីហ្សៀរ៍ អេណា មែនទេ?» ជុងហ្គុក ធ្វើជាសួរហើយដាក់បង្គុយចុះទៅលើសាឡុងទល់មុខនាងក្រមុំ។
«ចាស សួស្តីលោក គឺខ្ញុំអេលីហ្សៀរ៍!!»
«អ្នកនាងអញ្ជើញមករកខ្ញុំមានការអ្វី?» នាយនិយាយស្របពេលលើកកែវតែមកផឹកក្រេបចុងមាត់បន្តិច។
«គឺលោកប៉ារបស់ខ្ញុំ..គាត់បញ្ជាឱ្យខ្ញុំមកកាន់ទីនេះដោយផ្ទាល់ដើម្បី..»
«មានអ្វីមែនទេ?»
«គាត់ឱ្យខ្ញុំមកសួរនាំលោកអំពីម៉ូដកុំព្យូទ័រថ្មីដែលទើបនិងបានផលិតរួចហើយ..» ជុងហ្គុក មិនសាំញ៉ាំយូរប្រញាប់យកឯកសារដែលទើបនឹងចេញការងារថ្មីទៅឱ្យនាងបានមើល។
«ទាំងនេះសុទ្ធសឹងតែជា Model ថ្មីទាំងអស់ អ្នកនាងអាចជ្រើសរើសមើលដោយផ្ទាល់ខ្លួនឯងបាន!» ថ្នាក់នាងអង្គុយខំសំញែងគល់ដើមទ្រូងប៉ុណ្ណឹងហើយ គេនៅធ្វើឫកពាហីៗមិនព្រមចាប់អារម្មណ៍ពីនាងទៀត នាងខឹងឡើងក្រហមស្លឹកត្រចៀកហើយបែរជាខិតខំរិះរកវិធីថ្មី និងបានចាប់ទាញជាយជើងរ៉ូបស្តើងរបស់នាងឱ្យខើចឡើងបន្តិចទៀត។
«មិនអីទេលោក..អ៊ីចឹងខ្ញុំសុំផ្ញើទិន្នន័យខ្លះ ទៅឱ្យលោកប៉ាជ្រើសមើលបន្ថែមសិនបានព័ត៌មានពេលណាខ្ញុំនិងប្រញាប់ប្រញាល់ប្រាប់លោក!»
«បាទ!» ជុងហ្គុក ដើរបង្ហួសវត្តមាននាង ទៅអង្គុយក្នុងតុធ្វើការវិញម្តង ខណៈស្រីស្រស់ក៏លួចខាំមាត់ក្នាញ់និងចរិតប្រុសស្អាតរបស់នាយទាល់តែសឹកប្របេរមាត់អស់ទៅហើយ។
«លោក..នៅទីនេះមានបន្ទប់ទឹកទេ!»
«នៅក្បែរនោះ!» ជុងហ្គុក លើកដៃចង្អុលទៅកាន់បន្ទប់ទឹកដែលនៅកៀកក្បែរនិងតុលេខារបស់ខ្លួនធ្វើការ។
«អរគុណលោក!» នាងក្រមុំក្រោកឈរបោះជំហ៊ានដើរចូលទៅរកបន្ទប់ទឹកបន្លឺសំឡេងស្បែកកែងចោទលាន់ទ្រហឹងអមទៅដោយឫកពាម្ញិកម្ញក់គួរឱ្យធុញទ្រាន់។
«នៅក្នុងបន្ទប់ការិយាល័យកញ្ចក់ទ្វារបន្ទប់ទឹកថ្លាណាស់ អាចមើលឃើញធ្លុះបាន សូមអ្នកនាងបង្កើតការប្រុងប្រយ័ត្នផង!» ជុងហ្គុក ដោយទើសទាល់ខ្លាំងពេក ទើបនិយាយដាស់តឿនសតិនាង មើលទៅនាងឡិរឡក់ ធ្វើខ្លួនឆ្លេឆ្លាដូចក្មេងមិនចំក្មេង ចាស់មិនចំចាស់ ពិបាកមើលនិងភ្នែកណាស់។
«ទស្សនីយ៍ភាពកម្របែបនេះលោកមិនចង់ឃើញមែនទេ? នៅប៉ែកខាងអឺរ៉ុបគ្មានអ្វីចម្លែកទេ!» អេលីហ្សៀរ៍ ដល់ពេលសំដែងអាការៈទាក់ទាញទៅកាន់នាយ ហើយអ្នកកំលោះមុខស្រស់សង្ហាយើងក៏ស្រាប់តែធ្វើជាផ្ងើយផែនមុខឡើងសម្លឹងមើលមុខនាង។
«ដូច្នេះ?»
«ខ្ញុំកំពុងបង្កើតទំនាក់ទំនងជាមួយនឹងលោក!»
«ជាខ្ញុំ!»
«Of Course!»
«ទោះស្រាត ២៤ ម៉ោងនៅនឹងមុខ ក៏ខ្ញុំគ្មានអារម្មណ៍ ប្រពន្ធរបស់ខ្ញុំល្អជាងនាងឆ្ងាយណាស់..លំបាកបន្តិចហើយណា អ្នកនាង អេលីហ្សៀរ៍!»
ឌឿក!!
នាងក្រមុំចុកឆ្អល់ក្នុងទ្រូងដូចត្រូវគេវាយមួយដំបង សម្តីរបស់គេធ្វើឱ្យនាងកាន់តែស្គាល់ច្បាស់ ថាគេនោះមិនមែនជាមនុស្សប្រុសងាយស្រួលទាក់ទាញមកបាននោះទេ។
«អញ្ជើញ!» ជុងហ្គុក ស្រដីជាថ្មីម្តងទៀតបំណងដេញនាងចេញហើយនាងក្រមុំក៏ស្លន់ឈានជើងដើរចេញទាំងលើកដៃជ្រងសក់រង់ភាពអាម៉ាស់យ៉ាងតំណំផងដែរ។
ក្រាក!!
«អាប្រុសចង្រៃ!» ស្រីល្អឈានជើងដើរចេញទាំងទឹកមុខស្ងួតហែង។
«តួនាទីកូនស្រីរបស់លោក ឆុងវ៉ុន មានកាតព្វកិច្ចមករកប្រុសដល់ក្រុមហ៊ុន មើលទៅបែបមិនបានការអ្វី ត្រូវប្រុសដេញក្បាលចេញមកហើយមែនទេ?» ជើងទាំងសងដែលហៀបនឹងបោះជំហ៊ានដើរចេញ ក៏ស្រាប់តែទច់ងក់ដោយសារតែសម្តីមានឥទ្ធិពលប៉ុន្មានប្រយោគនុះ។
«គីម ថេយ៉ុង!» អេលីហ្សៀរ៍ ឈរគាំងទ្រឹងសម្លឹងមើលទៅកាន់ផ្ទៃមុខកាចមុតមាំដោយខ្សែភ្នែកចាញ់ច្រាប។
«ធ្វើខ្លួនដូចជាស្រីរកស៊ី ទាំងដែលខ្លួនឯងនេះ ជាកូនស្រីអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ដែរ!» ថេយ៉ុង មិនទុកមាត់និយាយផ្លែផ្កាឌឺដងជេរនាងភ្លាមៗ នៅចំពោះមុខនាងក្តែងៗ ស្មានថាគេខ្លាចញញើតញញើមមិនហ៊ានជេរនាង ទាំងដែលឪពុកនាងជាអ្នកបានរកស៊ីរួមភាគហ៊ុនជាមួយប្តីខ្លួន។
«នេះ...»
«ចង់យ៉ាងម៉េច?» ក្រញាំម្រាមដៃស្រឡូនលូកចូលទៅចាប់ច្បាមសរសៃសក់ក្បាលនាងក្រមុំមួយកណ្តាប់បោចបញ្ច្រាស់ទៅខាងក្រោយអស់មួយទំហឹងដៃ។
«អាយ៎!»
«ខ្លាំងណាស់នាងឯងហ៊ានមកជាន់ដល់ទីនេះទៀត!» ថេយ៉ុង និយាយទាំងសង្កៀតជើងធ្មេញ ខឹងមុខក្រហមគួរឱ្យខ្លាចណាស់ ទាំងបោចសក់ក្បាលនាងអូសទីងណាត់ទីងណែងទាំងកំហឹងចង់សម្លាប់នាងទាំងរស់។
«លែង..អាស..ឈឺ..»
«ចង់បានប្តីរបស់ខ្ញុំ រឿងដែលនាងត្រូវធ្វើដំបូងគេ គឺត្រូវមកសំពះបាតជើងខ្ញុំ ហើយបម្រើខ្ញុំគ្រប់សព្វសារពើ នោះនាងច្បាស់ជាបានគេដោយមិនចាំបាច់ខំប្រឹងឱ្យដៃគេលួចលាក់ តែបើនាងធ្វើមិនបាន នាងក៏រស់នៅគ្មានក្តីសុខ!»
ថេយ៉ុង ឧទានយ៉ាងម៉ឺងម៉ាត់ ចាប់សក់នាងកន្ទ្រាក់ខ្លាំងៗ។
«បានន័យថាយ៉ាងម៉េច?» អេលីហ្សៀរ៍ ខំប្រឹងរើស្ញូញមុខឈឺចង់ស្រក់ទឹកភ្នែក។
«មើលទៅនាងរមាស់ណាស់ ចាំខ្ញុំជួយឱ្យអង្គរក្សប៉ារបស់ខ្ញុំកំដរនាង..៦ នាក់ទប់ទល់ជាប់ទេ?»
«ទេ..» នាងភ័យហើយបើកគ្រាប់ភ្នែកធំៗបុកពោះមិនស្ទើរ។
«នាងភ័យហ្អេ? ក្រែងនេះជាអ្វីដែលនាងចូលចិត្តមិនអ៊ីចឹង?» ថេយ៉ុង ញ៉ាក់ចិញ្ចើមឡើង រុញក្បាលនាងបំបុកនាងនិងជញ្ជាំងលាន់ឮសូរផាំងៗ។
ក្រាក!!
«ល..លោកប្រធាន..មានរឿងធំហើយ!» មីនជុន ជាបុគ្គលិកប្រុសរត់សម្រុកចូលមកដង្ហោយហៅនាយកំលោះយ៉ាងសរសន់។
«មានរឿងអី?» ជុងហ្គុក ស្ទុះស្ទារក្រោកឈរវឹងតបនឹងប្រយោគ មីនជុន។
«ភរិយាលោកប្រធានបង្កហិង្សាជាមួយនឹងអ្នកនាង អេលីហ្សៀរ៍ នៅឯខាងក្រៅបន្ទប់ការិយាល័យនេះ!»
«ថាយ៉ាងម៉េច?» ជុងហ្គុក មិនអលឯកចិត្តយូរប្រញាប់រត់ស្ទុះចេញទៅចាប់ក្រសោបភរិយាមកឱបជាប់ក្នុងរង្វង់ដៃ។
«លែង..លែង..លែងអូន..អូនវាយមីស្រីគ្មានកេរ្តិ៍ខ្មាស់ម្នាក់នេះឱ្យដឹងដៃម្តង!» ថេយ៉ុង កញ្ជ្រោលញ៉េញធ្មេញ ទាំងដែលខ្លួនកំពុងពរពោះកូនបីខែមកហើយ។
«មីនជុន ប្រញាប់នាំនាងចាកចេញទៅ!» មីនជុន ងក់ក្បាលហើយរត់ទៅចាប់ក្រសោបអូសទាញនាង អេលីហ្សៀរ៍ ចាកចេញទៅដោយមិនបង្អង់យូរ។
«លែងអូន!»
«ថេយ៍..» ជុងហ្គុក បង្អូសសំឡេង ចាប់ក្រសោបបីភរិយាដើរចូលទៅក្នុងបន្ទប់ការិយាល័យបាត់។
«ស្រីមករកដល់ក្រុមហ៊ុនសំងំគ្មានមាត់.កស្អីមួយអឹះ?» ថេយ៉ុង ស្រែកដាក់អ្នកដែលឈរឱបខ្លួនពីខាងក្រោយ ហើយបានត្រឹមតែសំដែងទឹកមុខប្រកែកតវ៉ាឡើងមក។
«បងបានដេញនាងចេញទៅម្តងហើយតើសប្រពន្ធសំឡាញ់?»
«ប្រពន្ធៗៗ..ហៅថាប្រពន្ធពេញៗមាត់ តែស្រីមកគង្វាលកៀរជើងឡើងគគោក!»
«ខ្លួនកំពុងតែមានកូន អូនទៅវាយទះតប់គេ ចុះបើគេរុញអូនឱ្យដួលរលូតកូនគិតយ៉ាងម៉េច?» ជុងហ្គុក ភ័យសគ្រាប់ភ្នែក អម្បាញ់មិញបើគេរត់ចេញទៅចាប់ឃាត់មិនទាន់ មិនដឹងថាមានរឿងស្អីកើតឡើងមកធំដុំឬអត់ទេ។
«វាយនាងហ្នឹងឱ្យរបូតកូនហ្នឹងហើយ!»
«យី..មើលនិយាយ!» ថេយ៉ុង ខាំមាត់សម្លក់សម្លឹងមុខស្វាមីលើកចុងម្រាមដៃចង្អុលរុញបបូរមាត់នាយប៉ាច់ៗ។
«មាត់ហ្នឹងមានថើបលិឍនាងនោះអត់មិញហ្នឹង?»
«ទៅថើបលិឍកូនស្រីគេយ៉ាងម៉េច? ចេះតែសួរអ៊ីចឹងទៅកើតដែរនៀក?»
«ឃើញគល់ដោះគេធំៗ បើមិនចង់រំលោភ ចង់ថើបគេ ឱ្យថាយ៉ាងម៉េចវិញ?»
«បងមិនមែនដាច់ដាបដល់ថ្នាក់ហ្នឹងទេ អូនកុំនិយាយតែផ្តាស់ មាត់បងសមជាមួយដោះអូនតែម្នាក់គត់!»
ផាច់!!!
«អូយ!» ជុងហ្គុក ស្រែកលើកដៃអង្អែលសើរៗលើបបូរមាត់ត្រង់កន្លែងដែលភរិយាទះលាន់សូរតែផាច់។
«បៅដោះអូនតាំងពីកំលោះរហូតដល់មានកូននៅមិនទាន់ផ្តាច់ដោះទៀត!»
«សំណាងហើយបៅតែដោះអូននោះ!»
«អាប្រុសចម្កួត!!»
«ទោះបីអូនជាកូនលោកអភិបាលក្រុង តែអូនជាប្រពន្ធរបស់បង!»
ជុងហ្គុក លូកដៃទៅចាប់ច្របាច់កំប៉េះគូទរាងតូច។
«មនុស្សមុខក្រាស់តែងតែនិយាយសម្តីរបៀបនេះ!»
«បើមុខមិនក្រាស់ អាក្នុងពោះ ៣ ខែជាងនោះ ម្តេចនិងអាចមកកើតក្នុងពោះអូនបាន?»
«វាមានចៃដន្យ!» ថេយ៉ុង ប្រឹងប្រកែកទាំងថ្ពាល់ក្រហមព្រឿងៗ។
«ចៃដន្យឬមួយកើតឡើងដោយចិត្តនិងចិត្ត?» ជុងហ្គុក ធ្វើជាញ៉ាក់ចិញ្ចើមញញិមចុងមាត់ ចាប់ទាញភរិយាមកថើបបបូរមាត់មួយខ្សឺតយ៉ាងខ្លាំង។
«កុំប៉ះ..ទៅប៉ះពួកស្រីសុដន់ធំអស់នោះទៅ!»
«បងស្រលាញ់អូន មិនមែនស្រលាញ់ស្រីអស់នោះទេ និយាយដេញបង ធ្វើមើលតែបងខ្វារ.កចំពោះរឿងទាំងអស់នេះណាស់អ៊ីចឹង!»
«ថាមិនត្រូវដែរហ្នឹង!»
«មានឯណា!!»
«មាំមី!!» សំឡេងស្រួយលាន់ប្រកូកឡើង ខណៈវត្តមានក្មេងតូចល្អិតរន្ថាន់ដើរចូលមក។
«ចាងហ្វា មកជាមួយអ្នកណាហាស៎កូន?» ថេយ៉ុង ភ្ញាក់ព្រើតស្ទុះទៅចាប់អូសដៃកូនមកឱបថើប។
«អ៊ំប្រុស ណាមជូន ជូនកូនមក មាំមី!!»
«មកតាមធ្វើអី? អាកូនក្រៅខោ!» ជុងហ្គុក ធ្វើជាលាន់មាត់និយាយទាំងសើចញញ៉េះញញ៉ោះកូនប្រុស។
«ឪកំព្រា!!» ចាងហ្វា ស្រែកតពុតសម្លក់មុខឪពុកថ្មែ។
«អ្ហឺ? ឪកំព្រា? អញមិនដែលឮ?»
«ឱ្យសមមុខតាមមកញ៉ោះកូនខុសរបៀប!»