«ថេយ៍បងប្រញាប់ទៅធ្វើការប៉ុណ្ណឹងបានហើយណា!» ជុងហ្គុក និយាយតឿនសតិភរិយាដែលកំពុងតែគេងឱបខ្លួនយ៉ាងជាប់ស្អិត រួចឱនឈ្ងោកសម្លឹងមើលមុខអ្នកដែលគេងគ្រវីក្បាលញ័រតតាត់ហាក់បីដូចជាមិនព្រម។
«មិនទៅមួយថ្ងៃមិនបានទេហ្អេស?» ថេយ៉ុង ងើបស្មាឡើងបន្តិចអើតមុខឱនមកជិតនឹងផ្ទៃមុខស្វាមី។
«បងសុំទៅ Clear ការងារតែមួយល្ងាចនេះបន្តិចទៀតទេណាចប់ហើយ!»
«អត់ទេ ស្អែកសឹមធ្វើទៅណា ថ្ងៃនេះអូនមិនស្រួលខ្លួនទេ អូនចង់ឱ្យបងនៅមើលថែអូន!» ជុងហ្គុក ឮរួចហើយញញិមលូកដៃទៅច្បិចលើចុងចង្កាភរិយា។
«មិនស្រួលខ្លួន តែបបួលបងធ្វើរឿងស៊ីជម្រៅចាប់តាំងពីព្រលឹមដល់ថ្ងៃរសៀល?» រាងតូចញញិមអឹមអៀន ឱនទៅថើបមាត់ស្វាមីបន្តិច រួចឡើងអង្គុយខាងលើចង្កេះមាំ ស្របពេលដែលរាងក្រាស់ក៏ធ្វើជាគេងកើយដើមដៃញញិមសម្លឹងមុខភរិយាងរង៉ក់ដោយចិត្តក្នក់ក្នាញ់។
«បងស្តាប់មិនឮ ប្យុនឃ្យូ និយាយទេអ្ហី ថាអូនឈឺ?»
«ឈឺឯណាមុខស្រស់ញញិម សម្បូរកម្លាំងទប់ទល់ជាមួយបងរាប់ម៉ោងអ៊ីចឹង?» ជុងហ្គុក ឡកឡាយប្រយោគសំណួរហុចផលឱ្យ ថេយ៉ុង ចាប់គ្រវីក្បាលហើយច្រតដៃទប់នឹងដើមទ្រូងនាយបន្ថែម។
«យ៉ាងណាក៏បងត្រូវតែនៅជាមួយអូនឱ្យបានដែរនៅថ្ងៃនេះ!»
«ថេយ៍!!»
«ណា៎!!!!» ជុងហ្គុក បិទភ្នែកងក់ក្បាល ថេយ៉ុង ឃើញហើយញញិមក្បួចដាក់ក្បាលឱនគេងកើយលើដើមទ្រូងនាយ។
«អូនឃ្លាន!!»
«អាហារនៅលើតុប្រហែលត្រជាក់អស់ហើយ អូនឆាប់ទៅស្លៀកពាក់រៀបចំខ្លួនប្រញាប់ចុះទៅញាំអាហារទៅ!»
«ហ្អឹម!!» ថេយ៉ុង ងក់ក្បាលក្រោកឈរបែរខ្នងបង្ហាញកំប៉េះគូទមូលក្លំគួរឱ្យក្នាញ់ រាងស្អាតស្រឡូន សម្បុរសណ្តែកបាយល្មម សក់រួញអង្គាលដី ស្មាតូចត្រគាកងរខ្ពស់ ចង្កេះតូចមួយក្តាប់ កាន់តែសម្លឹងរឹតតែក្នាញ់។
ផាច់!!
«អូយ!» រាងតូចបញ្ចេញសម្រែកស្ញូញមុខឈឺបន្តិច ដ្បិតត្រូវស្វាមីទះគូទមួយដៃឮសូរតែផាច់មុននេះបន្តិច។
«សឺត!!» ជុងហ្គុក ទ្រាំមិនបានទើបឱនទៅថើបញក់ញីលើថ្ពាល់ដ៏ទន់ល្មើយម៉ដ្ឋខៃជាច្រើនខ្សឺតទើបនាំគ្នាស្លៀកពាក់រូតរះ ដើរចុះទៅជាន់ខាងក្រោម។
ក្រាក!!
«មាំមី ដេតឌី!!» ស្របពេលអ្នកទាំងពីរបើកទ្វារដើរចេញមក នាងតូចក៏ឈរក្រព័ទ្ធដៃទៅក្រោយសើចស្ញេញចំពោះមុខពួកគេយ៉ាងស្រស់ញញិម។
«កូនពៅ!!» ជុងហ្គុក ស្រវាចាប់នាងតូចមកឱបពរ ហើយថើបញក់ញីថ្ពាល់ ប្យុនឃ្យូ នាំឱ្យនាងតូចសើចឮសូរក្អឹកៗ ព្រោះរសើបចំពោះពុកមាត់ដែលឪពុកត្រដុសកកិតលើស្បែកមុខទន់ល្មើយរលោងម៉ដ្ឋខៃរបស់នាងឱ្យរសើប។
«អ្នកណាងូតទឹកលាបម្សៅឱ្យកូនក្រអូបម្លេ៉ះហ្អាស?»
«មីងពៅងូតទឹកធ្វើខ្លួនឱ្យកូន!» ប្យុនឃ្យូ ញញិមផ្អែមស្រវេស្រវាឱប.ក ជុងហ្គុក យ៉ាងណែន។
«អ៊ីចឹងបានក្រអូបណាស់!!» រាងក្រាស់និយាយផង ថើបកូនស្រីផង មុននឹងពរនាងដើរចេញទៅរកបន្ទប់ទទួលភ្ញៀវ ខណៈ ថេយ៉ុង ក៏ប្រញាប់ប្រញាល់ស្រូតរូតរះទៅរកទទួលទានអាហារថ្ងៃត្រង់។
«ដេតឌី ប្យុនឃ្យូ រសើបណាស់ ដេតឌី គួរតែកោរពុកមាត់នេះចេញ ហិហិ ហាហា!!» នាងតូចសើចឮៗរសើបកញ្ចឹង.កណាស់ កាលបើឪពុកចាប់ថើបញក់ញីត្រដុសឈ្លីយ៉ាងរសើប។
«ប្រយ័ត្នរឹងពោះកូន!» ថេយ៉ុង ញញិមខ្ជឹបមាត់ សម្លឹងមើលកូនស្រីប្រលែងគ្នាជាមួយឪពុកសើចហៀរទឹកមាត់កក្លាក់។
«ហឹះៗ ដេតឌី រសើបណាស់!»
«ស្រលាញ់ដេតឌីទេ?»
«ស្រលាញ់!!!» ប្យុនឃ្យូ ឆ្លើយរុលទៅឱបចង្កេះឪពុកញញិមញញែមថតរូបជាមួយ ជុងហ្គុក បង្ហាញចរិតគួរឱ្យស្រឡាញ់។
«ដេតឌី ដាក់រូបបេះដូងឱ្យ ប្យុនឃ្យូ ផង នៀកដាក់លើថ្ពាល់នៀក..ដាក់ឱ្យស្អាតដូចរូបមាំមី!!»
«ចង់ស្អាតណាស់កូនឯងនេះ!»
«ដេតឌី ផូសរូបហ្នឹងអត់?»
«ផូសតើស ផូសរូបជាមួយកូនស្រីពៅដេតឌីម្តងមើល៍!» ជុងហ្គុក ចុចផូសរូបថ្មីៗបន្ថែម ធ្វើដូចគ្មានរឿងអ្វីកើតឡើង ទាំងដែលមានចំនួនអ្នកចុច Like ច្រើនទៅៗ និងចូលទៅ Comment បញ្ចេញមតិសរសើរពីគ្រួសារផ្អែមល្ហែមយ៉ាងច្រើន ដល់ថ្នាក់ធ្វើឱ្យអ្នកចុចចូលមើលឯណេះ កាន់តែមានអារម្មណ៍ថាជ្រេញចង់ចង្អោរយ៉ាងម៉េចក៏មិនដឹង។
«ម្សិលមិញទៅអង្គុយស៊ីបាយជាមួយយើងធ្វើមុខក្រៀមដូចថ្មថ្ងៃនេះមកផូសរូបជាមួយប្រពន្ធកូនញញិមបិទមាត់មិនជិត!» រីហ្វា និយាយបណ្តើរ ចុចអូសមើលរូបថត ជុងហ្គុក ជាមួយប្រពន្ធកូនទាំងអារម្មណ៍ខឹងម៉ួម៉ៅនៅមិនសុខចិត្តស្រណុកកាយសោះ។
«ចុះយើងប្រាប់ហើយតើស ថាគេនោះស្រលាញ់ប្រពន្ធកូនគេណាស់ទោះឯងខំយករាងកាយស្អាតៗរបស់ឯងទៅអួតបង្ហាញចង់ទាក់ទាញចិត្តនាយម្នាក់នោះក៏មិនអាចទៅរួចដែរណា៎ រីហ្វា!» អេលីហ្សៀរ៍ បន្លឺសម្តីឧទានទាំងមិនភ្លេចលើកចុងក្រចកដៃស្អាតៗរបស់នាងមកសម្លឹងមើលបន្ថែម។
«តែយើងចង់ឈ្នះវា យើងមិនចង់ចាញ់!»
«យ៉ាងណាក៏ត្រូវតែចុះញមខ្លះទៅ ឯងកុំសង្ឃឹមខ្ពស់ខ្លាំងពេកអី គេនោះពិបាកទាក់ទាញចំណាប់អារម្មណ៍ណាស់ មើលត្រឹមទឹកមុខនិងខ្សែភ្នែកដែលគេបានសម្លឹងមើលមកកាន់ឯង វាប្រៀបបីដូចជាការសម្លឹងមើលដុំថ្មដុំគ្រោះ រីឯកែវភ្នែកដែលគេបានសម្លឹងមើលទៅកាន់ប្រពន្ធរបស់គេនោះ ប្រៀបដូចជាដុំពេជ្រដែលមានតម្លៃថ្លៃមិនអាចបរិយាយបាន យើងនិយាយនេះមិនមែនចង់ផ្ចាញ់ ឬចង់បន្ទាបបោះសោកតម្លៃរបស់ឯងទេ ប៉ុន្តែការពិតវាបានឈរបង្ហាញ នៅចំពោះមុខពួកយើងរួចទៅហើយ បែបណាក៏ជៀសមិនផុតដែរណា៎!»
«ឯងនិយាយដូច្នេះបានន័យថាឯងក៏ព្រមចុះចាញ់វាមែនទេ?» អេលីហ្សៀរ៍ ងាកទៅសម្លឹងមុខ រីហ្វា ហើយនាងក៏ដកដង្ហើមធំៗ និងគ្រវីក្បាលតិចៗ។
«យើងមិនទាន់ចង់ចុះចាញ់ទេ យើងគ្រាន់តែនិយាយប្រាប់ឯងជាមុន ដើម្បីឱ្យឯងបានស្គាល់អំពីអត្តចរិតឫកពាបុរសម្នាក់នោះឱ្យកាន់តែច្បាស់ប៉ុណ្ណោះ!» រីហ្វា ញញិមចុងមាត់តបនឹង អេលីហ្សៀរ៍ នាងច្បាស់ជាស្គាល់ហើយពីអត្តចរិតបុរសម្នាក់នោះ ទោះបីគេរឹងរូស សោះកក្រោះខ្លាំងប៉ុណ្ណា តែនាងនិងខិតខំធ្វើគ្រប់យ៉ាងដើម្បីបានខ្លួនប្រាណគេមកនៅក្បែរនាង ហើយងប់ងល់ចំពោះភាពលេចធ្លោរបស់នាងឱ្យបានដែរ។
ថ្ងៃបន្ទាប់..
ក្រុមហ៊ុន
ចូរដល់ថ្ងៃដែលត្រូវបង្រៀនការងារដល់នាងក្រមុំ រីហ្វា មកអង្គុយរង់ចាំ ជុងហ្គុក ខាងក្នុងបន្ទប់ការិយាល័យរួចជាស្រេច។ ចំពេលដែលនាយក៏បានបើកទ្វារដើរចូលមកខាងក្នុងនេះល្មមដែរ។ នាងញោចញញិមលើបបូរមាត់ បង្ហាញទឹកមុខរីករាយ ក្រោកឈរទទួលរាក់ទាក់ទៅកាន់នាយសង្ហា ខណៈអ្នកខាងណោះនៅតែធ្វើឫកពាហីៗមិនសូវអើពើនិងវត្តមាននាងដដែល។
«អញ្ជើញអ្នកនាង..» ជុងហ្គុក គ្រាន់តែហុចក្រដាសណែនាំពីរបៀបរៀនសូត្រទៅកាន់នាងក្រមុំ រួចគេក៏បន្តដាក់គូទអង្គុយចុះធ្វើការតាមទម្លាប់។
«បន្តិចទៀតបងប្រុសខ្ញុំមកដល់ហើយ ខ្ញុំនិងរៀបចំឱ្យអ្នកនាងទៅរៀនជាមួយគាត់ ព្រោះគាត់មានជំនាញជាងខ្ញុំ សង្ឃឹមថាអ្នកនាងនិងអាចយកចិត្តទុកដាក់រៀនជាមួយនឹងគាត់បានច្រើន!»
«ហើយចុះលោកនោះ?» រីហ្វា ស្រដីទាំងកែវភ្នែកងឿងឆ្ងល់។
«ខ្ញុំជាប់បង្រៀនប្រពន្ធរបស់ខ្ញុំហើយ គេនិងមករៀននៅទីនេះដែរ នៅថ្ងៃនេះ?» រីហ្វា ឮសូរអ៊ីចឹងងើបឡើងក្រេះអង្គុយខាងលើតុធ្វើការរបស់នាយភ្លាមៗ បង្ហាញពីចរិតឈ្លើយគ្មានសីលធម៌របស់នាងឡើងមកគួរឱ្យស្អប់។
ក្រាក!!
ខណៈកំពុងតែតឹងសរសៃ.កដាក់គ្នា រាងតូចច្រឡឹងក្នុងឈុតស៊ីវីល័យឯណេះស្រាប់តែបានបង្ហាញខ្លួនឡើងជាមួយនឹងទឹកមុខមុតមាំ កែវភ្នែកមុតស្រួចរួមជាមួយបបូរមាត់ក្រហមឆើត សម្លឹងមុខនាងក្រមុំដែលអង្គុយសំញែងឫកពាលើតុធ្វើការរបស់ស្វាមីខ្លួនមិនព្រមងើបចុះចេញឡើយ។
«នាងជាអ្នកណា ហេតុអីមកអង្គុយលើតុធ្វើការរបស់ប្តីខ្ញុំ?» ថេយ៉ុង ធ្វើជាសួរសម្លឹងមុខនាងមិនដាក់ភ្នែក កាលបើឃើញថានាងអង្គុយគ្មានខួរក្បាលចេះគិតឃើញពីវត្តមានប្រធានក្រុមហ៊ុន ដែលកំពុងបំពេញតួនាទីក្នុងកាតព្វកិច្ចការងារយ៉ាងណានោះទេ។
«ភ្ញៀវ VIP ដែលលោកប្រធានហៅមក ហៅមកឱ្យអង្គុយត្រង់នេះ!» រីហ្វា ឆ្លើយទាំងញញិមញញែមសម្លឹងមើលទៅកាន់ផែនមុខស្រឡូនហាក់គ្មានចិត្តភ័យខ្លាចញញើតញញើមអ្វីបន្តិចណានោះសោះ នាងចំជាប្រហើន សម្តីខ្លាំងគ្រាន់បើពិតមែន។
«ជាការពិតទេ ជុងហ្គុក?» ថេយ៉ុង ដៀងខ្សែភ្នែកសម្លឹងមុខស្វាមី។
«អូនក៏ឃើញរួចទៅហើយ!» ជុងហ្គុក ឆ្លើយតាមបែបមនុស្សមានចិត្តមានអារម្មណ៍ធុញទ្រាន់ មើលត្រឹមខ្សែភ្នែករបស់គេក៏ដឹងថានាយមានភាពតប់ប្រមល់ប៉ុណ្ណានោះដែរ។
«អរ តាមពិតជាកូនស្រីម្ចាស់ជំនួញ ដែលមករៀនអំពីជំនាញការងារទេឬ? អញ្ជើញ..» រីហ្វា ធ្វើមុខមិងមាំងសម្លឹងមើលមុខ ថេយ៉ុង ដែលនិយាយស្តីអ្វីមិនដឹង ស្រាប់តែដេញនាងចេញយ៉ាងរហ័ស។
«ថាយ៉ាងម៉េច?» នាងឧទានក្នុងទឹកមុខចលាចល។
«បើនាងមករៀន នាងគ្មានសិទ្ធអង្គុយលើតុធ្វើការបែបហ្នឹងទេ ទោះនាងជាភ្ញៀវ VIP តែយើងជាប្រពន្ធ យើងមានសិទ្ធដេញក្បាលនាងចេញ ស្រីឆ្កួត!» ថេយ៉ុង និយាយសារជាថ្មីម្តងទៀត ដោយសារនេះគេមិនត្រឹមតែនិយាយបានតែមាត់នោះទេ ប៉ុន្តែដៃជើងរបស់គេក៏ច្រងេ៉ងច្រង៉ាងលើកឡើងជ្រលរកៀកជិតនឹងផែនមុខស្រីស្រស់បន្ថែមទៀតនោះដែរ។
«ដេញហ្អ៎ ដឹងថាឪពុកខ្ញុំជាអ្នកណាទេ?»
«ដឹងថាប្តីយើងជាអ្នកណាទេ? នាងប្រហែលមិនធ្លាប់បានដឹងទេ បើនាងចង់ខ្លាំង មកសាកជាមួយនឹងយើងមក!»
«នេះឯង!»
«បាតដៃរបស់យើងទះមិនរើសមនុស្សទេ ជុង រីហ្វា ចង់ខ្លាំងក៏កញ្ជ្រោលភ្លាមមក!» ស្រីល្អស្រាប់តែបាននឹកឃើញដល់រឿងដែលមិត្តរបស់ខ្លួនបាននិយាយប្រាប់ ទឹកមុខនាងបានផ្លាស់ប្តូរមួយរំពេច ហើយមានចិត្តភិតភ័យខ្លាចជាខ្លាំង កាលបើដឹងថាស្នាដៃ ថេយ៉ុង វាយតប់មិនមែនជារឿងលេងសើចនោះទេ។
«យ៉ាងម៉េចចង់សាកទេនាង?» ថេយ៉ុង បញ្ចោះបោះសោករករឿងឈ្លោះជាមួយនាងមើលទៅនាងចាញ់ច្រាបគេហើយ មិនសូវហ៊ានប្រហើនឈ្លើយដូចកាលពីជួបមុខគេមុនដំបូងទេ។
រីហ្វា ស្ទុះងើបវឹងទម្លាក់ប្រអប់ជើងចុះ ឈរស្ងៀមៗលើកដៃមកជ្រងសក់រញេរញៃឱ្យមានរបៀបរួចក៏ជៀសចេញនៅពេលដែល ថេយ៉ុង បម្រុងដើរបំបុកខ្លួនប្រាណនាងទៅហើយនោះ។
«ហ៊ឹក..លោកប្តី..អូនបើកឡានផ្លូវឆ្ងាយមកខ្លួនឯង ថ្ងៃនេះដៃអូនឈឺស្ពឹកចុកអស់ទៅហើយ!» រាងតូចសំដែងអាការៈមាយាដាក់គូទចុះអង្គុយលើភ្លៅស្វាមី ទាំងយំម្ញិកម្ញក់ រករឿងឱ្យស្វាមីបានច្របាច់ដៃជើងឱ្យខ្លួន។
«បងច្របាច់ដៃឱ្យ ឈឺត្រង់ណាទៀត?»
«អូនចុកជើង ជើងនៀក ជើងខាងឆ្វេងនៀកប្តីសំឡាញ់!» ជុងហ្គុក ស្រវាចាប់ច្របាច់ប្រអប់ដៃភរិយាថ្នមៗ ថេយ៉ុង ក៏ញញិមញញែមងាកមកប្រើខ្សែភ្នែកឌឺដងឱ្យនាងជើងល្អយ៉ាងសប្បាយចិត្ត ព្រមទាំងថើបញក់ញីស្វាមីបញ្ឈឺចិត្តនាងក្រមុំឱ្យកាន់តែឆេះឆួលក្នុងចិត្តខ្លាំងឡើងៗទៀត។
ខន់ដូរ!!
អ្ហាយ!!!
«វានោះខ្លាំងសម្បើមណាស់!» រីហ្វា កាន់តែមិនសុខចិត្ត សែនខឹងទ័លល្បិចរករឿង ថេយ៉ុង ដល់កម្រិតហើយ បន្ទាប់ពីនាងបានជួបនិងស្គាល់ថាគេនោះមានចរិតកោងកាចឆ្នាស់សម្បើមប៉ុណ្ណា ពេលនេះឱ្យតែនាងកាន់តែព្យាយាមគិតរិះរកវីធីមកតតាំងខួរក្បាលនាងកាន់តែស្ពឹកចង់គិតក៏គិតលែងចេញទៀតដែរ។
«អ្ហយ..ឈឺក្បាលខ្លាំងណាស់ ចង្រៃយ៍អើយ!»
«កើតស្អីមកដល់ក៏ស្រែកឡូឡា?» អេលីហ្សៀរ៍ បណ្តើរនាង យូជីន ដើរចូលមកខាងក្នុងបន្ទប់ រួចដាក់គូទអង្គុយចុះទៅលើសាឡុង សម្លឹងមើលស្រីល្អ កំពុងតែស្រែកឮចេចចាចដូចមនុស្សឆ្កួតរោគចិត្ត តាមរយៈកែវភ្នែកងឿងឆ្ងល់រកថាមិនត្រូវ។
«រឿងអាឆ្កួតនោះហ្នឹងណា ជួបមកហើយ សម្តីវាបានខ្លាំងណាស់ ចំណែកឯ ជុងហ្គុក វិញស្រលាញ់វាស្ទើរលេប!» នាងក្រមុំ អេលីហ្សៀរ៍ ឮហើយធ្លោយមាត់សើចញិមៗ និងលើកប្រអប់ដៃមកខ្ទប់បបូរមាត់ បិទសូរសំឡេងសើចស្ទើររឹងពោះរបស់នាងបន្ថែម។
«យើងបានប្រាប់ឯងហើយតើស ថាគេនោះងប់ងល់និងភរិយារបស់គេខ្លាំងសម្បើមណាស់ មិនអាចលេងសើចបានទេ ឯងឃើញទេ ថាគេនោះហួងហែងគ្នាយ៉ាងណាខ្លះ?» រីហ្វា ឮហើយហឹងត្រចៀកងើង។
«ហ៊ើយ..មិនឱ្យស្រលាញ់ងប់ងល់និងគ្នាយ៉ាងម៉េច? បើប្រពន្ធវានោះមាយា ម្ញិកម្ញក់ រំអួយ លើសជាងមនុស្សស្រីទៅទៀត ឃើញហើយយើងជ្រេញៗៗជ្រេញខ្លាំងណាស់ណា៎..អូយ..អូនចុកជើង អូនឈឺចង្កេះ ឈឺស្មា ស្តាប់ហើយទ្រលាន់មែនវ្ហើយ!»
«មកពីបែបហ្នឹងហើយទើប ជុងហ្គុក ស្រលាញ់គេខ្វះមិនបាន បើតាមការស្មានណា ប្តីប្រពន្ធទូទៅសាកតែមានរឿង ប្តីចេញទៅខាងក្រៅ ញាំបាយជាមួយស្រីផ្សេង បើមិនប្រចណ្ឌហួងហែង រករឿងឈ្លោះគ្នាដូចព្យុះទេ យើងនេះសុខចិត្តកោរក្បាល តែគូរប្តីប្រពន្ធវានេះអត់សោះ!»
អេលីហ្សៀរ៍ ស្រដីកូកៗតបនិង រីហ្វា ឯនាង យូជីន ឮហើយអត់លូកមាត់ក្នុងរឿងទាំងនេះមិនបាន។
«អ្នកប្រុស ថេយ៉ុង ម្នាក់នោះ ពូកែយកចិត្តទុកដាក់ជាមួយនិងស្វាមីខ្លាំងណាស់ មិនមែនមានតែសម្រស់និងអត្តចរិតតែប៉ុណ្ណឹងនោះទេ គេមានគ្រប់យ៉ាង ឪពុករបស់គេជាអភិបាលក្រុង ប្អូនស្រី ប្អូនប្រុស របស់គេសព្វថ្ងៃកំពុងសិក្សានៅឯក្នុងមហាវិទ្យាល័យដ៏លំដាប់មួយ ចំណែកឯរូបគេវិញនោះ ខ្ញុំឮមកថាលោក អភិបាលក្រុង កំពុងតែត្រៀមបើកហាងអាហារនិងហាងកាត់ដេរព្រមទាំងហាងគ្រឿងអលង្ការប្រគល់ទៅឱ្យគេ គេចំជាពូកែគ្រប់សព្វបែបយ៉ាង ទាំងរឿងចម្អិនម្ហូប មើលថែកូនៗនិងមើលថែទាំស្វាមី ខ្ញុំជឿជាក់ថាលោកប្រធាន មិនមែនស្រលាញ់គេ ត្រឹមតែភាពឡូយឆាយឬការតុបតែងខ្លួនស្អាតៗតែប៉ុណ្ណឹងឡើយ ប៉ុន្តែ អ្នកប្រុស ថេយ៉ុង នៅមានចំណុចជាច្រើនទៀតណាស់ដែលអាចដាក់ស្នេហ៍ឱ្យលោកប្រធានងប់ងល់ដកចិត្តមិនរួចបាន!»
ពួកនាងយល់ស្របចំពោះគំនិតទាំងនេះ ពេលដឹងហើយ គ្រប់គ្នាបានត្រឹមតែស្ងាត់មាត់ច្រៀប កាលបើដឹងថា ថេយ៉ុង មានគ្រប់យ៉ាងដែលអាចបំពេញចន្លោះប្រហោងខ្វះខាតទៅក្នុងជីវិតរបស់ ជុងហ្គុក ហាក់គ្មានភាពទាស់ឆ្គង ទោះបច្ចុប្បន្ន គេប្រែជារឹងរូស កាចឆ្នាស់ខុសទំនង តែបេះដូង ជុងហ្គុក នៅតែស្រលាញ់ហើយថ្នាក់ថ្នម ក្រសោបឱបស្នេហ៍ប្រគល់ជូន ថេយ៉ុង គ្រប់ពេលទៅមុខជារៀងរហូត។
ភូមិគ្រឹះ "គីម"
ម៉ោង ៩:១០ នាទី..
«បងទៅបង្រៀនស្រីឆ្កួតនោះ ចាំបាច់អីអង្គុយជិតគ្នាយ៉ាងនេះផងអ្ហេស?» សំឡេងឈ្លោះប្រកែកគ្នារន្ទឺឡើងពេញខាងក្នុងបន្ទប់គេងស្របពេលដែលក្មេងប្រុសល្អិតឈរមិងមាំង នៅខាងមុខបន្ទប់រង់ចាំស្តាប់ដោយឫកពាធ្មឹងៗ។
«ដល់ម៉ោងរករឿងបងទៀតហើយ បងទើបតែមកដល់ផ្ទះ ហេវហត់អស់កម្លាំងឃ្លានបាយណាស់ អូនកុំនាំរឿងពេកបានទេ?»
«នាំរឿងអ្ហេស? អូននាំរឿងអ៊ីចឹង ព្រោះបងទៅរវល់ជាមួយស្រីធ្មប់អស់នោះ!»
«បងធុញណាស់ ថេយ៍!»
ក្រាក!!!
ទ្វារបានរបើកឡើង ចំណែកឯប្តីប្រពន្ធមួយគូរកំពុងតែឈ្លោះប្រកែកគ្នាបែរជាឈរធ្មឹងសម្លឹងមើលមុខកូនប្រុស ដែលឱបកាន់សៀវភៅឈរស្មឹងស្មាចំមាត់ទ្វារបន្ទប់។
«បើលែងលះគ្នា បានអ្នកណាជួយធ្វើលំហាត់កូន? ស្អែកគ្រូយកហើយ!» ចាងហ្វា និយាយដោយធ្វើឱ្យអ្នកទាំងពីរចងចិញ្ចើមឡើងងីងើដាក់គ្នា។
«.......» ជុងហ្គុក។
«.......» ថេយ៉ុង។
«ម៉េចបានមិនឆ្លើយនិងកូន?»
«អ្នកណាថាលែងលះ?» រាងតូចលាន់មាត់និយាយស្រដីតបនឹងកូនក្នុងទឹកមុខកាចឆ្នាស់។
«មាំមីឈ្លោះគ្នាជាមួយដេតឌីធ្វើអីចុះ?» ចាងហ្វា ថារួចដើរតាំងៗចូលទៅចាប់អូសដៃ ជុងហ្គុក ម្តងទៀត។
«ដេតឌី ចាងហ្វា អត់ចេះធ្វើលេខចែកទេ!! ដេតឌី មកបង្រៀន ចាងហ្វា ណា៎!»
«បើកូនឯងមិនចេះគិតលេខអ៊ីចឹង ថ្ងៃណាមួយអត់ពីដេតឌីទៅ?បានអ្នកណាមកបង្រៀនកូន?»
«ឱ្យមាំមីយកឪថ្មីម៉ោបង្រៀន ចាងហ្វា!»
«ខោកហ្អែងប្រេះលលាដ៏ឥឡូវហ្នឹង មកណេះអញបង្រៀន!»
ជុងហ្គុក ថារួចចាប់អូសដៃកូនមករកកៅអីអង្គុយ រួចធ្វើមុខក្រញូវៗដាក់កូនដោយអារម្មណ៍មួម៉ៅ។
«ឱ្យទៅរៀនអស់លុយមួយគំនរ មិនចេះគិតលេខ?»
«រអ៊ូច្រើនណាស់!!» ក្មេងតូចស្រដីទាំងទឹកមុខស្អុយប៉ែ។
«អញរអ៊ូចឹង ទៅរៀនម៉ែហ្អែងអី គ្មានចេះអីផង ខាតតែលុយអញ!»
«អាកន្លែងហ្នឹងដាក់លេខ ២ មែន?»
«២ ចែក ២ សល់ ១ ដាក់លេខ ២ រកយាយហ្អែងអី?» ជុងហ្គុក ឈ្លោះជាមួយកូនប្រុសឮសូរសំឡេងគគុកគគាក់ ខឹងរឿងប្រពន្ធនាំខ្លួនឈ្លោះទាស់ទែងគ្នាផងមកកូននិយាយដល់រឿងយកឪពុកថ្មីទៀត។
«អ៊ីចឹងដាក់លេខ ២!!»
«អើរ..ល្ងង់ណាស់ កើតមកសក់ក្រញ៉ាញ់ហើយ ភ្លើទៀតបានតែសម្តី ដៀលអញកប់ៗមាត់!!»
«ហើយអាក្រោមនេះដាក់លេខប៉ុន្មាន?»
«៤ ចែក ២ សល់ ២ យីអានេះ គ្រូ ដុងហ៊ូ បង្រៀនវាគ្មានចេះស្អីសោះអ៊ីចឹង អញកំពុងតែមួម៉ៅផង!!» ថេយ៉ុង ឈរមើលឪពុកកូនពីរនាក់បណ្តើរ សើចបណ្តើរ សើចទាល់តែហូរហៀរទឹកភ្នែករលាក់។
«ហ្អែងចាំមើលតែស្អែក..ហ្អែង..ហ្អែងមិនចេះចែកលេខមកសួរអញទៀតហ្អា!?» ជុងហ្គុក សង្កៀតធ្មេញនិយាយគ្រហឹមៗដាក់កូន នៅលាដៃទះកំប៉េះគូទ ចាងហ្វា ទៀត។
«ហ្អឹះ..ខំថាឱ្យកូន..លោកគ្រូ ដុងហ៊ូ ប្រាប់ ចាងហ្វា រួចហើយថាដេតឌី កាលនៅពីកំលោះគេចសាលាទៅញ៉ែស្រី ប្រឡងគណិត និងអង់គ្លេសធ្លាក់រាល់ខែ ព្រោះរវល់ធ្វើស្ទាវ ឈាមរាវ សក់បះជ្រងៗដូចសំបុកមាន់ ជំនាន់ស្លៀកខោសំយេះ ជក់បារី មុខច្បូត ដូចអ្នកជក់ថ្នាំទាំងតោន ហើយបង្ហោះរូបក្នុង Facebook ដាក់ Caption Like Back Me please ស្អាត BB!!»
ចាងហ្វា ហក់ចុះពីលើភ្លៅ ជុងហ្គុក ស្រវាទាញសៀវភៅមកកាន់ រត់ទ្រុយចេញទៅបាត់ស្រមោលឈឹង។
«យីអាហ្នឹងមែន..អាហ្នឹងវាហ៊ានផ្គើនអញ!!»
«មានតែឪកូនប្រុសៗ២នាក់ឈ្លោះគ្នាឱ្យដូចឆ្កែឆ្មា!» ថេយ៉ុង ឧទាន។
«អើរ..បើម៉ែវាឆ្មា ឪវាឆ្កែ បានកូនមកចរិតស្រដៀងឆ្កែឆ្មាមិនឈ្លោះគ្នា!»
«អាកញ្ចាស់នេះ ចង់ដេកខាងក្រៅបន្ទប់ហ្អេ?»
«ងាកដេញៗតិចថាយប់នេះដេកអត់ខោអាវស្លៀកទៀត?»
«......»