ភាគ១១÷គម្រោងការ

2.1K 101 1
                                    

    ប្រុសកំលោះមុខស្រស់ក៏ញញិមឡើងក្នាញ់ចំពោះឫកពាប្រពន្ធក្បាលកំហូចទាំងខាំលើស្បែកបបូរមាត់សឹងតែដាចរលាត់ស្បែក ខណៈក្រពះក៏ឆ្អែតនិងចំណីអាហារបាយទឹកហើយផ្លូវអារម្មណ៍ក៏ទាមទារស្រេកឃ្លានចំពោះលម្អងទឹកឃ្មុំដ៏ផ្អែមល្ហែមនៃភរិយាទាល់តែកែវភ្នែកបញ្ចេញភាពពន្លឺដ៏ស្រទន់បង្ហាញឡើងមក រួចក៏បានបោះជំហ៊ានដើរចូលទៅអង្គុយក្បែររាងកាយតូចស្រឡូនដោយទឹកមុខគ្រឺតក្នាញ់សន្សឹមឱនឈ្ងោកទៅចាប់ថើបបឺតជញ្ជក់លើបបូរមាត់ទន់ល្មើយជ្រៀតជ្រែកអណ្តាតស៊កទម្លុះចូលទៅខាងក្នុងក្រអូមមាត់ភរិយាដើម្បីនាំឱ្យអណ្តាតឥតឆ្អឹងទាំងពីរផ្សារភ្ជាប់ទំនាក់ទំនងជក់ចិត្តរហូតស្ទើរតែភ្លេចដកដង្ហើម។
    «ហ្អឹម!» ថេយ៉ុង លើកដៃតោងលើកញ្ចឹង.កស្វាមី បិទភ្នែកទទួលយកស្នាមថើបទាំងមិនប្រកែកតវ៉ា ហើយកន្ធែកជើងញែកដោយគ្មានភាពអៀនខ្មាស ខណៈ ជុងហ្គុក ក៏បានដាក់ខ្លួនសសៀរចូលទៅរកប្រឡោះភ្លៅស្រឡូនមួយគូនោះដូច្នេះដែរ។
    «ប្តីសំឡាញ់!»
    «បងនិងចាត់ការអូនឱ្យទន់ឆ្អឹងជាក់ជាមិនខានទេក្នុងយប់នេះ!»
    ជុងហ្គុក ញញិមចុងមាត់ រួចស៊កប្រអប់ដៃលូកអង្អែលលើក្បាលពោះរាបស្មើនិងឈ្ងោកទៅថែលថើបឈ្មុសឈ្មុលគល់.កស្រឡូន មុននឹងចាប់ទាញសម្លៀកបំពាក់ស្តើងឱ្យជ្រុះធ្លាក់ពីលើដងខ្លួនតូចច្រឡឹងទាល់តែអស់គ្មានសល់ សឹមឱនទៅសម្លឹងមើលរាងកាយននលគកដោយមិនភ្លេចលេបទឹកមាត់លាន់ឮសូរក្អឹកៗ។
    «លោកប្តីកុំសម្លឹងមើលអូនយូរពេកអីវាជារបស់បងហើយតើស!»
    «តែបងចង់សម្លឹងមើលឱ្យបានយូរ សម្លឹងមើលឱ្យច្បាស់ ដើម្បីចង់ដឹងថា រាងកាយមួយនេះនៅតែធ្វើឱ្យបងងប់ងល់ដូចកាលពីមុនទៀតឬក៏អត់?»
    «បើលោកប្តីមិនសាកម្តងទៀតម៉េចនិងអាចដឹងទៅ?» ថេយ៉ុង ប៉ះប្រអប់ដៃអង្អែលលើដើមទ្រូងស្វាមីឱ្យមានអារម្មណ៍ពិសេសងើបឡើងមកប្រលែងជាមួយខ្លួនក្នុងល្បែងតណ្ហាជាមួយគ្នា ខណៈរាងក្រាស់ក៏រហ័សទាញខោចង្កេះកៅស៊ូរបស់ខ្លួនចុះ មុននឹងចាប់ទាញភួយមកគ្របដណ្តប់លើចង្កេះ។
    «អ្ហាស..ដេតឌី!»
    «ម្ញិកម្ញក់ណាស់ ចាំមើលរំអួយបានប៉ុន្មានទឹកទៅ?» ភាពរឹងមាំចាប់ត្រសុលរុកចូលទៅក្នុងភាពទន់ជ្រាយរាងតូច មុននឹងចាប់អុកចលនាចង្កេះថ្នមៗ ហើយចាប់សម្រុកកាន់តែលឿនទៅៗ បបូរមាត់រប៉ិលរប៉ូចក៏បានឱនទៅបឺតជញ្ជក់ខាំញិចលើចុងទ្រូងក្រហមព្រឿងៗទាំងគូ បណ្តាលឱ្យកាយតូចកន្ទ្រាក់ញ័រញ៉ាក់ស្រេវស្រាញសង្កៀរសាច់ស្ទើរតែស្រែកយំចេញមកទៅហើយ។
    «អ្ហាសៗៗ ដេតឌី!!» ថេយ៉ុង ធ្វើជាស្រែកថ្ងូររម្ងាស់លើកម្រាមដៃមកខាំសើចកាច់កកាច់ខ្លួនឌឺដងឱ្យរាងក្រាស់ខឹងកញ្ជ្រោលក្រហមមុខឆិល។
    «យើស..ហ៊ានឌឺបងផងមែនទេ?»ជុងហ្គុក ឧទានដោយចង្កេះកាន់តែគ្រវីគ្រលែងញាប់ទៅៗនិងចាប់ចង្កេះតូចច្រឡឹងយ៉ាងជាប់រក្សាលំនឹង ហើយក៏ស៊កអាវុធពិសេសបុកចេញចូលញាប់ស្អេករកថាមិនត្រូវ។
    ផ្លាប់!! ផ្លាប់!! ផ្លាប់!!
    «អា៎យ..តិចៗមើល៍ឈឺណាស់ អូនខាំដាច់ច្រមុះឥឡូវហ្នឹង!» កាលបើត្រូវនាយខាងលើប្រើកម្លាំងបាយធ្ងន់ៗខ្លាំងពេកអ្នកដែលដេករលាក់ខ្លួនក្រោមកាយដ៏ក្រាស់ក៏ចាប់ស្រែកទាំងកំហឹងឡើងមក។
    «ក្បាលខូចដូចជាអូនសមតែរំលោភឱ្យសន្លប់ច្រើនទឹកទេ កុំមកស្រែកថាឈឺ មុននេះបញ្ចោះចិត្តបងណាស់!» ជុងហ្គុក ប្រើល្បឿនចង្កេះប្រដៅភរិយាចរិតកំហូច មុននឹងបុកសម្រុកលឿនទៅៗរហូតដល់ត្រូវធ្វើឱ្យត្រគាកមូលណែនក្លំពើងឡើងដោយស្វ័យប្រវត្តិ។
    «អ្ហាសៗ..អា៎ស..!»
    «ប្រពន្ធសំឡាញ់អើយអូនតឹងណែនពេកហើយ!»
    «ថ្នមៗអូនឈឺ!!»
    «ខានយូរឈឺអ៊ីចឹងហើយ!» ជុងហ្គុក សើចខិលចាប់គ្រឡាស់ឱ្យ ថេយ៉ុង អង្គុយសោយរាជ្យពីលើនាគរាជរបស់ខ្លួន មុននឹងលើកដាក់ចង្កេះអុកយកៗគ្រលែងមិនអាសូរចិត្តស្វាមីដែលអង្គុយរង់ចាំទទួលយកតែភាពសុខស្រួល រហូតដល់ថ្នាក់ក្បាលបែកញើសហូរស្រោចស្រពផែនថ្ពាល់និងទ្រូងអស់ទៅហើយ។
    «ញាប់ជាងនេះបន្តិចទៀត ថេយ៉ុង..អា៎ស..បន្តិចទៀតអូនសំឡាញ់!!»
    «អា៎យ លោកប្តី!!» ថេយ៉ុង បិទភ្នែកងើយក្បាលដោយដៃបោចខ្ញាំសក់ក្បាលស្វាមី មុននឹងផ្តេកក្បាលទៅលើស្មាក្រាស់ កាលបើទឹកស្នេហ៍វាជ្រាបហូរហៀរប្រឡាក់តាមដានភ្លៅជ្រាបចុះមកយ៉ាងក្តៅគគុកទៅហើយនោះ។
    «យ៉ាងម៉េចចុះចាញ់ហើយអ្ហេស ទើបតែទឹកទីមួយទេណា?» ជុងហ្គុក សួរឡកឡាយដោយស្ទាបអង្អែលកំប៉េះគូទភរិយាសើរៗហើយច្របាច់ថ្នមៗព្រមទាំងថើបលើបបូរមាត់ស្រទន់មួយខ្សឺត។
    «អ្នកណាថាអូនចុះចាញ់?» នៅមិនទាន់រៀងចាលទៀត?
    «ដង្ហក់ដូចកូនឆ្មាយ៉ាងនេះទៅហើយ នៅមិនទាន់ចុះចាញ់ទៀត?»
    «គ្រាន់តែដង្ហក់មិនទាន់សន្លប់ឯណា? បងចង់មើលងាយអូនអ្ហេស អូនពរពោះកូនឱ្យបងរហូតដល់ទៅពីរនាក់ អូនខ្លាំងប៉ុណ្ណឹងហើយ បងនៅមិនទាន់ដឹងខ្លួនទៀត?»
    «ខ្លាំងណាស់ហ្ន៎..ចាំមើលណា!»
    «ចាំមើលអី..»
    «អូយអ្នកណាលេងយកត្រគាកអុកមិនប្រាប់បែបនេះអ្ហាស?»
    «អុកអ៊ីចឹងនេះន៎ែៗៗ!!»
    «អ្ហាស គីម ថេយ៉ុង!!»
    ផាច់!!
    «អូយ ទះគូទអូនឈឺខ្លាំងណាស់!»
    «ទះឱ្យកុំឱ្យក្មេងវាឈ្លើយខ្លាំងពេក!»
    «អា៎យយ!!»
    តុតុ!!
    «បងថ្លៃនិងបងថេយ៍ជួយកាត់បន្ថយសំឡេងបន្តិចណា លោកប៉ាផ្តាំប្រាប់មកថាគាត់សម្រាន្តមិនលក់ទេ!» សំឡេង ថេជុន ឧទាន កាលបើឮសូរសំឡេងប្អូនប្រុសពោលពាក្យនិយាយដូច្នោះទៅហើយ នាំឱ្យ ថេយ៉ុង អៀនខ្មាសឱនត្រសុលក្បាលផ្ទប់នឹងស្មាស្វាមី ស្របពេលដែល ជុងហ្គុក ក៏អង្គុយសើចហួសចិត្តជាខ្លាំង។
    «សូមទោស ថេជុន..បងនិងបន្ថយសំឡេង!» ម្តងនេះ ជុងហ្គុក ជាអ្នកនិយាយ។
    «បាទបង!!»
    «ឮនៅមនុស្សចូលចិត្តស្រែកទាល់តែអ៊ីចឹងទើបព្រមស្ងាត់មែនទេ?»
    «បិទមាត់ទៅអូនគេងហើយស្អប់ណាស់!!» ថេយ៉ុង ក្រោកងើបចេញទម្លាក់ខ្លួនគេងទាញភួយមកដណ្តប់ខ្លួនអៀនសឹងតែបោកក្បាលផ្ទប់នឹងក្បាលគ្រែ។
   
    ព្រឹកថ្ងៃថ្មី
    ក្លិនអាហារឈ្ងុយឡើងម្តងទៀតហើយ នៅក្នុងតុបាយមានត្រឹមតែសមាជិកដដែល ដែលនៅរង់ចាំអង្គុយស្រស់ស្រូបអាហារតាមទម្លាប់ដូចជារាល់ថ្ងៃ អ្នកបម្រើស្រីបានលើកអាហារជាច្រើនមុខ យកមករៀបចំតម្រៀបខាងលើតុគាប់ជួនថ្ងៃនេះមានបង្អែមប្លែកៗជាច្រើនមុខទៀតផងដែរ។
    «ម៉ែដោះ ប្យុនឃ្យូ ចូលចិត្តបង្អែមនេះណាស់!» នាងតូចចង្អុលទៅរកចានបង្អែមសណ្តែកហើយម៉ែដោះក៏ចាប់ដួសដាក់ឱ្យនាងតូចភ្លាម។
    «ថេយ៉ុង នៅឯណាម្តេចក៏ក្រចុះមកខ្លាំងម្លេ៉ះ?» លោក ដុកហ្យុន ចាប់សួរឡើងដោយបាត់មិនឃើញស្រមោលកូនច្បងម្នាក់ទៀត។
    «ប្រហែលជាមិនទាន់ភ្ញាក់ទេដឹងលោកប៉ា?» នាងក្រមុំ ថេយ៍និឡា និយាយនិងគាត់ដោយក្រឡេកទៅសម្លឹងមើលមុខបងប្រុសថ្លៃខ្លួន។
    «សូមទោស..សូមទោសខ្ញុំមកដល់ហើយ!» ថេយ៉ុង រត់ចុះមកជាន់ខាងក្រោមទាំងឫកពាត្រហេបត្រហប លើកដៃទាញឡេវអាវមកបិទ សក់ក្បាលស៊ើងមមើងដូចជាសំបុកមាន់ ទើបតែស្លន់ងូតទឹកហើយរួចសូម្បីតែសក់ក្បាលក៏មិនបានសិតឱ្យមានរបៀបរៀបរយដែរ។
    «រីន ដួសបាយទៅ!» លោក ដុកហ្យុន និយាយទៅកាន់ម៉ែដោះ ហើយស្ត្រីចំណាស់ក៏បានរហ័សធ្វើតាមសំណើររបស់គាត់ភ្លាមៗ។
    «ចាសលោកប្រុសធំ!»
    «យប់មិញរវល់ធ្វើអី្វខ្លះអ្ហាសកូន? យប់ជិតពាក់កណ្តាលអាធ្រាត្រទៅហើយឮសូរតែឈ្លោះប្រកែកគ្នា?» ថេយ៉ុង ធ្វើមុខមិងមាំងឮសូរឪពុកសួរភ្លាមនឹកឡើងខ្មាសរឿងកាលពីយប់មិនទាន់បាត់ទេ។
    «គ្មានអ្វីទេប៉ា ខ្ញុំ..ខ្ញុំមិនសូវជាស្រួលខ្លួនតែប៉ុណ្ណោះ!»
    «ពិតទេកូនជុង?»
    «ខិខិ!!» ជុងហ្គុក ស្រាប់តែដោលខ្យល់ឈ្លក់ទឹកស៊ុបក្រហមមុខងាំងឡើងនៅចំពោះមុខគ្រប់គ្នា។
    «បាទពិតលោកប៉ា!»
    «មាំមីឈឺអី?» ប្យុនឃ្យូ ចាប់កាន់ថ្ពាល់ ថេយ៉ុង អង្អែលថ្នមៗ។
    «ឈឺក្បាលណាកូន!» អ្នកដែលឆ្លើយបែរជាធ្វើមុខមាត់ល្ងីល្ងើឡើងមកគួរឱ្យចាប់សង្កេត។
    «អ៊ីចឹងចាំញាំបាយរួចរាល់ មាំមី ឆាប់លេបថ្នាំណា!»
    «ត្រូវហើយកូន ឈឺ..ក៏ត្រូវតែលេបថ្នាំ!!» ថេយ៉ុង ចាប់កាន់ស្លាបព្រាដួសអាហារមកញាំទាំងសើចញិមៗដាក់គ្រប់គ្នា យប់មិញភ្លេចខ្លួន ចេះតែស្រែកចេចចាចភ្លេចគិតឱ្យឈឹងទៅថាមិនមែននៅតែពីរនាក់ស្វាមី។
    «ប្យុនឃ្យូ!!» ចាងហ្វា ឧទានដោយលូកដៃទៅចាប់យកម្ហូបដាក់ចានឱ្យនាងតូច។
    «ញាំឱ្យច្រើនៗណាឆាប់បានធំនិងគេ!»
    «ប្យុនឃ្យូ អរគុណច្រើនណា..បងប្រុស!» ឃើញបងប្អូនទាំងពីរនិយាយឆ្លើយឆ្លងគ្នាគួរឱ្យស្រលាញ់យ៉ាងនេះ ថេយ៉ុង ញញិមឡើងស្រស់បស់លូកដៃទៅកាន់អង្អែលក្បាល ចាងហ្វា។
    «ចាងហ្វា ប្អូនខ្ជូតអត់កូន!» ជុងហ្គុក សម្លឹងផ្ទៃមុខតូចច្រម៉ក់ៗគួរឱ្យស្រឡាញ់។
    «ខ្ជូត!» ចាងហ្វា ឆ្លើយដោយមិនភ្លេចក្រឡេកមកសម្លឹងមុខ ប្យុនឃ្យូ ហើយក៏ថើបនាងតូចពេញប្រៀបទៅដោយក្តីស្រលាញ់មួយខ្សឺតបន្ថែម។
    «យកមួយទៀតទៅហី?» នាយកំលោះនិយាយញញ៉េះញញ៉ោះកូនរួចក៏សើចស្ញេញឡើងដាក់ភរិយា។
    «អ៊ួក!!»
    «នុះ..អញថាមែនៗ!» បុរសចំណាស់ពោលឡើងនិយាយ ឮសូរតែអាច្រម៉ក់ដោលចង្អោរ។
    «អត់ទេ ចាងហ្វា ឆ្លាក់ឆ្អឹងត្រី!»
    «ឯណា..មកណេះមកកូន!» ថេយ៉ុង ភ័យឡើងសគ្រាប់ភ្នែកចាប់អូសដៃកូនប្រុសមកឈរក្បែរ។
    «ចាងហ្វា លេបទៅបាត់ហើយ មាំមី!»
    «យីកូនឯងនេះ..ញាំលើកក្រោយឱ្យចេះប្រយ័ត្នប្រយែងផង!»
    «បាទ!!»
   
    ក្រុមហ៊ុន
    ជុងហ្គុក ដើរចូលទៅខាងក្នុងបន្ទប់ការិយាល័យដដែល រួចក៏ចាប់ផ្តើមធ្វើការតាមទម្លាប់ នៅក្បែរខ្លួនគេសុទ្ធតែក្រដាសឯកសារគឡើងដូចជាភ្នំ សូម្បីតែសន្លឹកកិច្ចការត្រូវស៊ីញ្ញេនិងត្រួតពិនិត្យមើលក៏ច្រើនរាប់មិនអស់ដែរ។ អ្នកកំលោះចាប់ការងារម្តងមួយៗមកអង្គុយធ្វើជាប់លាប់រហូតដោយមិនភ្លេចដាក់ការងារបន្ថែមទៅឱ្យបុគ្គលិកតាមផ្នែកធ្វើទៀតផងដែរ។
    «លោកប្រធាន!» យូជីន ទើបតែបានលើកអាហារសម្រន់ថ្មីចូលមកដល់ហើយដាក់វាទុកទៅលើតុធ្វើការរបស់នាយ។
    «ផ្ទេរអាហារទាំងនេះទៅឱ្យមីនជុនទៅ!» ជុងហ្គុក គ្រាន់តែប្រាប់ ហើយនាងក៏អត់ចងចិញ្ចើមឡើងមិនបាន។
    «ប៉ុន្តែលោកប្រធាន!»
    «តួនាទីរបស់នាងគ្មានសិទ្ធសួរនាំទេ!» យូជីន ស្ងាត់បាត់មាត់ឈឹង រួចក៏បម្រុងលើកអាហារទាំងនេះផ្ទេរទៅឱ្យ មីនជុន ជាអ្នកញាំជំនួសសម្រាប់អាហារពេលថ្ងៃត្រង់វិញម្តង។
    ក្រាក!!
    នាងក្រមុំភាំងបន្តិច កាលបើឃើញថា ថេយ៉ុង ជាអ្នកបើកទ្វាររុញដើរចូលមក។ នាងគេចទៅម្ខាងព្រមទាំងឱនមុខឈ្ងោកចុះមិនហ៊ាននិងសម្លឹងមើលគេចំឡើយ។
    ថេយ៉ុង ដើរបង្ហួសនាងតាមរយៈឫកពាពុំខ្វាយខ្វល់ រួចក៏ឈានជើងដើរចូលទៅដល់ក្នុងតុធ្វើការស្វាមីហើយដាក់បង្គុយចុះ និងលើកស្បោងយួរអាហារឡើងបង្ហាញ ជុងហ្គុក ចំពោះមុខនាង យូជីន ជាថ្មីម្តងទៀត។
   «ពេលធ្វើការរួច បងញាំអាហារទាំងអស់នេះចុះ ថ្ងៃខ្លះបើអូនមិនបានមកជួបបងទេចាំអូនផ្តាំឱ្យ ឆេអ៊ុន យកមកផ្ញើ ព្រោះអូនមិនចង់ឱ្យបងញាំអាហាររបស់ក្រុមហ៊ុនទេ!»
   «បាទ!» យូជីន គ្រាន់តែឮហើយក៏ដើរចេញទាំងអារម្មណ៍ឆ្អើម បាយដែលនាងកាន់ជាប់ក្នុងដៃនាងមិនបានយកវាទៅឱ្យ មីនជុន នោះទេ តែនាងបែរជាយកវាទៅចាក់ចោលបាត់។
   «ប្តីប្រពន្ធគួរឱ្យស្អប់ខ្ពើម..អាប្តីប្រពន្ធខុសធម្មជាតិ!» នាងក្រមុំកើតចិត្តក្តៅក្រហាយបីដូចជាភ្លើងដុតឆេះក្នុងដើមទ្រូង រួចក៏បានដើរចាកចេញពីក្រុមហ៊ុនទៅរកហាងកាហ្វេក្បែរៗនេះដើម្បីអង្គុយញាំកាហ្វេដូចរាល់ដង។
    «យករស់ជាតិដដែលមក!» យូជីន កុម្មង់រួច ដើរទៅអង្គុយតុក្រោយគេបង្អស់ដើម្បីរង់ចាំ។
    «កាហ្វេបានហើយអ្នកនាង!» បុគ្គលិកនិយាយ។
    «អរគុណ!» នាងក្រមុំបម្រុងលើកពេងកាហ្វេមកផឹក គាប់ជួនស្រាប់តែប្រទះឃើញ វត្តមានស្រីល្អស្ថិតក្នុងរ៉ូបពណ៌ក្រហមឆើតទើបនឹងចាប់ដើរចូលមកល្មម។
    «អ្នកនាង អេលីហ្សៀរ៍!» អេលីហ្សៀរ៍ ងាកខ្លួនមកសម្លឹងមុខ នាង យូជីន ក្រោយកុម្មង់កាហ្វេរួច នាងប្រញាប់ដើរចូលមករកនាងក្រមុំម្នាក់នេះភ្លាមៗ។
    «អង្គុយចុះសិនមកខ្ញុំមានរឿងចង់និយាយ!» យូជីន ហៅនាងជាការគួរសម ចំណែកឯនាងក៏ប្រញាប់អង្គុយចុះ តាមសម្តីស្រីល្អខាងណោះស្នើមក។
    «មានរឿងអីឆាប់និយាយភ្លាមមក!» អេលីហ្សៀរ៍ មិនចង់ខាតពេលយូររហ័សសួរនាងជាបន្ទាន់។
    «ប្រាកដជាមានហើយកាលពីប៉ុន្មានឆ្នាំមុនខ្ញុំឮមកថាអ្នកនាងមានបញ្ហាជម្លោះជាមួយនឹងអ្នកប្រុស ថេយ៉ុង មែនទេ?» នឹកដល់រឿងអតីតកាល អេលីហ្សៀរ៍ ចងចិញ្ចើមឡើងមួម៉ៅមួយរំពេច។
    «និយាយដល់រឿងនេះគួរឱ្យខឹងខ្លាំងណាស់!»
    «ខ្ញុំក៏ទើបតែជួបរឿងមួម៉ៅមករួចទៅហើយដែរ!» អេលីហ្សៀរ៍ ចាប់ផ្តើមចាប់អារម្មណ៍ពីសម្តីរបស់ យូជីន រួចក៏ធ្វើភ្នែកឡើងរឹងទ្រឹង សម្លឹងចំផ្ទៃមុខនាងក្រមុំ។
    «គេយ៉ាងម៉េច?»
    «មួយរយៈនេះគេឧស្សាហ៍តាមតោងទាមប្តីញឹកញាប់ណាស់ សង្ស័យតែខ្លាចគេឆក់ គេដណ្តើមទៅបាត់ ទាំងហួងហែង ឱ្យតែស្រីណា ចូរទៅរាក់ទាក់ជាមួយលោក ជុង គេនោះតាមស្អិតទាំងអស់!»
    «នៅចាំបានរឿងដែលវាបានវាយតប់យើងមិនដែលបំភ្លេចទេ ពេលនេះគួរតែដល់ពេលហើយដែលយើងត្រូវការសងសឹកវាឱ្យស័ក្តិសមទៅនឹងទង្វើដែលវាបានធ្វើមកលើយើង!»
    «ល្អខ្លាំងណាស់ អ្នកនាង អេលីហ្សៀរ៍!» យូជីន ញញិមចុងមាត់លួចចាក់ចុចសម្តី បញ្ឆេះចិត្តនាងក្រមុំខាងណោះឱ្យកាន់តែខឹង រឹតតែចងគំនុំ ដល់ពេលនោះនាងនិងបាន សុំចូលរួមចំណែកដើម្បីកម្ចាត់ ថេយ៉ុង ចេញឱ្យបានក្នុងពេលឆាប់ៗ។
   
   










សំណងស្នេហ៍វិលត្រលប់Where stories live. Discover now