នៅពេលដែល fourth ចូលទៅដល់ក្នុងផ្ទះម៉ាក់របស់គេកំពុងអង្គុយចាំគេល្មមទោះបីជាគាត់ទុកចិត្ត Gemini ក៏ដោយតែគាត់នៅតែបារម្ភពីកូនព្រោះfourthជាកូនពៅក្នុងគ្រួសារ....
"Aww!!ម៉ាក់មិនទាន់ចូលសម្រាន្ដទៀតហ៎?"fourth ឧទានឡើងព្រោះគេគិតថាម៉ាក់របស់គេចូលសម្រាន្ដហើយ
"នៅទេ!ម៉ាក់អង្គុយចាំកូននិងណា៎"ម្ដាយណាក៏បារម្ភពីកូនដែរទោះបីជាទៅជាមួយមនុស្សដែលគាត់ទុកចិត្តក៏ដោយ
"ម៉ាក់បារម្ភពីកូនធ្វើអី?កូនទៅជាមួយgemគេមើលថែកូនបានល្អណាស់"fourth និយាយទាំងញញឹមដោយបញ្ចេញធ្មេញទន្សាយរបស់គេ
"ម៉ាក់ដឹងថាកូនទៅជាមួយ gem!ម៉ាក់ក៏មិនសូវបារម្ភពីកូនដូចពេលដែលឯងទៅដើរលេងជាមួយមិត្តភក្តិឯងដែល"ម៉ាក់របស់ fourthមិនមែនគាត់មិនទុកចិត្តឬមិនឲកូនគាត់ធ្វើជាប្រធានក្រុម Chinzhillaនោះទេគ្រាន់តែគាត់ខ្លាចថាក្មេងៗមិនអាចមើលថែការពារគ្នាបានទើបគាត់ចេះតែបារម្ភពីកូន(ក្រុមក្មេងស្លុយហ្សីនដឹងអន់ចិត្តស្លាប់ហើយហិហិ)
"បាទ!!!" Fourthឆ្លើយទៅម៉ាក់ដោយសម្លេង វែងអន្លាយ
"ម៉ាក់......!!" Fourthហៅម្ដាយខ្លួនទាំងមិនសូវសម
"យ៉ាងមិចកូន?"
"គឺ...គឺកូន...គឺ...កូនមានរឿងចង់សួរម៉ាក់"fourthនិយាយទាំងទាក់ទើរ
"ឆាប់និយាយមកកូននិងអាលបានចូលគេង"
"គឺ....គឺកូនចង់ទៅនៅ condoជាមួយgem!!ម៉ាក់គិតយ៉ាងមិចដែរ?" Fourthទាក់ទើរខ្លាំងណាស់ទម្រាំដាច់ចិត្តនិយាយចេញមក
"ម៉ាក់មិនថាអីនោះទេម៉ាក់សប្បាយចិត្តដែលកូនមិនរកហេតុផលកុហកម៉ាក់"អ្នកជាម្ដាយតបមកកូនដោយសម្ដីទន់ភ្លន់
"ម៉ាក់មិនថាអីទេ?មិចក៏លើកនេះម៉ាក់ស្រួលម្លេះ?" Fourthនិយាយទៅកាន់ម្ដាយទាំងមិនគួរឲជឿព្រោះគេស្គាល់ម្ដាយគេច្បាស់ណាស់ទោះជាមនុស្សដែលគាត់ទុកចិត្តក៏ដោយក៏គាត់មិនមែនជាមនុស្សស្រួលដល់ថ្នាក់នេះដែរមិនសួរនាំអីសូម្បីមួយម៉ាត់ក៏ព្រមឲទៅហើយនៅថែមទាំងនិយាយថាសប្បាយចិត្តដែលគេមិនរកហេតុផលកុហកគាត់ទៀតអ្វីនេះគេដូចជាមិនយល់ទេ!!~~ដើម្បីកុំឲ្យឆ្ងល់ទាំងអ្នកអានទៀតអ្នកនិពន្ធសុំបង្វែរអារម្មណ៍អ្នកអានឲត្រឡប់ទៅកាលថ្ងៃដែលក្រុមChinzhillaនាំគ្នាទៅក្នុងក្លឹបគឺថ្ងៃនោះ gemបានមកផ្ទះfourthដើម្បីនិយាយគ្នាពីរឿងដែលគេបានទិញ condoសម្រាប់រស់នៅតែពីរនាក់តែមិនបានជួប fourthគេក៏សម្រេចចិត្តនិយាយជាមួយម្ដាយ fourthមុន!!
"ជម្រាបសួរម៉ាក់!!" Geminiនិយាយព្រមទាំងលើកដៃសំពះដោយឥរិយាទន់ភ្លន់(ស្រឡាញ់កូនគេចឹងហា៎)
"ចា៎!លើកដៃថ្វាយព្រះកូន"អ្នកដែលមានវ័យចំណាស់ជាងក៏ឆ្លើយតប
"Fourthនៅទេម៉ាក់?"geminiសួររកសង្សារសំណព្វចិត្ត
"មិននៅទេកូន!ឮថាទៅខួបកំណើតមិត្តមិនដឹងជាកន្លែងណាទេម៉ាក់បារម្ភខ្លាំងណាស់ស្មាលនេះហើយមិនទាន់ត្រឡប់មកវិញទៀត"អ្នកជាម្ដាយនិយាយឡើងទាំងបារម្ភពីកូនប្រុសពៅ
"ចាំកូនទៅទទួល fourthម៉ាក់មិនបាច់បារម្ភនោះទេ"
"អរគុណកូនច្រើនហើយgem"
"ម៉ាក់"
"ចា៎កូន!មានអីមែនទេ?"
"គឺកូនបានទិញ condoផ្ទាល់ខ្លួនមួយកន្លែងដែលនៅជិតសាលារៀនរបស់ fourthកូនចង់សុំអនុញ្ញាតម៉ាក់ឲ fourthមករស់នៅជាមួយកូន...ណាមួយឆ្នាំនេះជាឆ្នាំប្រឡង fourthនិងបានរៀនគ្រប់គ្រាន់ហើយកូនក៏អាចជួយបង្រៀនគេបន្ថែមដែល...កូនឮថាគេចង់បាននិទ្ទេសAផងណាម៉ាក់...!!" Gemini និយាយបូរបាច់ជាច្រើនដើម្បីឲម្ដាយរបស់ fourthទន់ចិត្តព្រោះគេពិតជាស្រឡាញ់ fourthខ្លាំងណាស់គេចង់រស់នៅជាមួយ fourthគេចង់គេងអោប fourthរាល់ថ្ងៃគ្រាន់តែគិតក៏មានក្ដីសុខដែរ......
"ម៉ាក់មិនថាអីទេ...តែកូនបាននិយាយជាមួយ fourthហើយឬនៅ?"ម្ដាយរបស់ fourthគាត់ពិតជាមនុស្សដែលពិបាកនិងមិនងាយទុកចិត្តនរណាផ្ដេសផ្ដាសនោះទេតែបើគាត់ទុកចិត្តចិត្តវិញគាត់ក៏និងទុកចិត្តខ្លាំងហើយគាត់ក៏មិនងាយមើលមនុស្សខុសផងដែរ...
"នៅទេម៉ាក់!គឺកូនចង់មកនិយាយជាមួយគេតែគេមិននៅកូនក៏និយាយជាមួយម៉ាក់មុន"
"ចឹងហ៎កូន?ស្រេចទៅលើពួកកូនចុះ...ម៉ាក់មិនថាអីទេ...."
"អរគុណម៉ាក់ខ្លាំងណាស់" geminiនិយាយរួចក៏លើកដៃសំពះលាហើយគេក៏ទៅទទួល fourthដូចដែលយើងបានដឹងកាលពីភាគមុន
YOU ARE READING
ពិភពពណ៌ស្វាយ💜
Short Story"បងមិនមែនជាមនុស្ស perfect នោះទេតែបងនិងធ្វើឲគ្រប់គ្នាច្រណែនអូនដែលមានបងជាសង្សារ"🪥🌻