«ការរងចាំមនុស្សម្នាក់ត្រឡប់មកវាមិនមែនជារឿងងាយស្រួលនោះទេ»
__________________
ជីវិតរបស់ fourth មករស់នៅឯបរទេសតែម្នាក់ឯងរៀននៅសកលវិទ្យាល័យដែលគេស្រម៉ៃតាំងពីក្មេងពេលនេះក្ដីស្រម៉ៃរបស់គេបានក្លាយជាការពិតហើយតែគេមិនបានសប្បាយចិត្តពេញលេញនោះទេព្រោះគេនឹកម៉ាក់នឹកgemហើយក៏នឹកមិត្តៗរបស់គេដូចគ្នាតែយ៉ាងណាក៏ដោយគេត្រូវតែតាំងចិត្តរៀនឲចប់គេត្រូវតែធ្វើឲបានត្រឹមរយះពេល2ឆ្នាំគេត្រូវតែអត់ទ្រាំ!
នៅសកលវិទ្យាល័យដែល fourthរៀនគឺតឹងរឹងខ្លាំងណាស់សូម្បីតែទូរស័ព្ទក៏មិនសូវឲប្រើដែលបើមិនមានការចាំបាច់ខ្លាំងហេតុនេះហើយទើប fourthមិនសូវបានទាក់ទងទៅ geminiគេបារម្ភខ្លាំងណាស់ខ្លាចថា Geminiអន់ចិត្តជាមួយខ្លួនរួចក៏ទៅរកអ្នកថ្មីបាត់តែគំនិតមួយទៀតស្រាប់តែលេចឡើងមក"Gemគេគ្មានថ្ងៃស្រឡាញ់នរណាក្រៅពីឯងទេអៃ fourth តាំងសតិឡើងស្រឡាញ់គ្នាត្រូវជឿជាក់គ្នាមិនត្រូវមានចិត្តសង្ស័យគ្នានោះទេ!ណ្ហើយឈប់គិតទៅហើយតាំងចិត្តរៀនមិនយូរនោះទេសល់តែប៉ុន្មានខែទៀតដល់ពេលដែលឯងរៀនចប់ឯងអាចរស់នៅជាមួយ gemបានហើយ" fourthកំពុងនិយាយតិចៗតែម្នាក់ឯងនៅក្រោមដើមឈើមួយដើមដាស់សតិខ្លួនឯងកុំឲគិតវែងឆ្ងាយព្រោះមិនយូរទៀតនោះទេគេនឹងបានរស់នៅជាមួយមនុស្សដែលគេស្រឡាញ់វិញហើយ
___________________
និយាយពី Geminiវិញគេនឹក fourthខ្លាំងណាស់មួយថ្ងៃៗគេខំប្រឹងរៀននឹងធ្វើការដើម្បីបន្លប់ចិត្តដែលនឹកសង្សារគេតែងតែនិយាយប្រាប់ខ្លួនឯងថាមិនយូរទៀតនោះទេគេបាននៅក្បែរ fourthវិញហើយគេត្រូវតែរងចាំស្នេហ៍ដំបូងក៏ដូចជាស្នេហ៍ចុងក្រោយរបស់គេឲត្រឡប់មកវិញ។
តាំងតែពី fourthទៅរៀននៅបរទេសមក Geminiគេមិនសូវបានដើរលេងលំហែរកាយអីនោះទេមួយថ្ងៃៗនៅតែក្នុង condoនិងឆ្លៀតទៅសួរសុខទុក្ខម៉ាក់របស់ fourthតាមបញ្ជាដែល fourthផ្ដាំតែទោះជា fourthមិនប្រាប់គេក៏គេនៅតែទៅលេងម៉ាក់ក្មេករបស់គេដដែល។geminiគេគ្មានម៉ាក់នោះទេព្រោះម៉ាក់គេបានស្លាប់តាំងពីគេនៅតូចគេរស់នៅជាមួយប៉ាតែក្រោយមកប៉ារបស់គេក៏រៀបការមានគ្រួសារថ្មី geminiគេគោរពតាមការសម្រេចចិត្តរបស់ប៉ាគេព្រោះគាត់កើតទុក្ខរឿងម៉ាក់របស់គេច្រើនឆ្នាំហើយគេចង់ឲប៉ាគេមានអ្នកមើលថែជាប់លាប់រួចគេក៏សម្រេចចិត្តទិញ condoមួយរស់នៅជាមួយ fourthនឹងឯង។
នៅថ្ងៃអាទិត្យនេះ geminiក៏ធ្វើដំណើរទៅផ្ទះរបស់ fourthរួចក៏ឈៀងចូលទិញនំនិងបង្អែមទៅផ្ញើម៉ាក់ fourth។
YOU ARE READING
ពិភពពណ៌ស្វាយ💜
Short Story"បងមិនមែនជាមនុស្ស perfect នោះទេតែបងនិងធ្វើឲគ្រប់គ្នាច្រណែនអូនដែលមានបងជាសង្សារ"🪥🌻