Ep4:បងបារម្ភពីគេជាងអូន

771 58 19
                                    

មួយអាទិត្យកន្លងទៅ Geminifourth រស់នៅជាមួយគ្នាគឺមានតែសេចក្ដីសុខនិងភាពសប្បាយរីករាយ!! Fourth បានរៀនគ្រប់គ្រាន់ហើយក៏មានសង្សារជួយបង្រៀនបន្ថែមដែរ....!
~~~~~~
"Fourthក្រោក!!ព្រឹកហើយប្រញាប់ទៅសាលា...!" Geminiដាស់ក្មេងក្បាលខូចឲក្រោកតែមិនមានការឆ្លើយតប
"Fourth...ព្រឹកហើយប្រយ័ត្នទៅសាលាយឺត..!"Geminiយកដៃរបស់ខ្លួនទៅអង្រួនអ្នកជាសង្សារតែក៏បានដឹងថាដៃរបស់ fourthគឺដូចជាក្ដៅ Geminiក៏លូកដៃទៅស្ទាបថ្ងាស fourthគេពិតជាក្ដៅខ្លួនពិតមែន
" Fourth...!!" កម្លោះសង្ហាហៅឈ្មោះសង្សារដោយទន់ភ្លន់ហើយក៏អង្រួនតិចៗ
"Emmm!!"កម្លោះតូចក៏បានភ្ញាក់តែនៅតែបើកភ្នែកមិនរួចដដែល
"ខ្លួនអូនក្ដៅណាស់...មោះក្រោកឡើងបងនាំអូនទៅពេទ្យ!!" Geminiនិយាយរួចក៏ចង់ក្រោកទៅស្លៀកពាក់ឲបានត្រឹមត្រូវនិងអាលបានជូនសង្សាររបស់គេទៅរកពេទ្យតែក៏ត្រូវដៃដ៏តូចៗមានចំហាយក្ដៅភាយៗចាប់ជាប់
"Gem!" កម្លោះតូចហើបមាត់តិចៗហៅឈ្មោះ Gemini
"បាទ?"
"មិនបាច់ទៅពេទ្យអីទេ...អូនអត់កើតអីទេគ្រាន់តែក្ដៅខ្លួនតិចតួចលេបថ្នាំរួចសង្ងំគេងបន្ដិចទៅលែងអីហើយបងមិនបាច់បារម្ភពីអូនទេ..!" Fourthប្រាប់ទៅកាន់ Geminiកុំឲគេបារម្ភពីខ្លួនខ្លាំង
"ចាំបងទៅទិញថ្នាំឲអូនokayអត់?បងភ្លេចទៅថាអូនខ្លាចពេទ្យ...ខ្លួនប៉ិនណាណីហើយនៅខ្លាចពេទ្យទៀត" Geminiញោះអ្នកជាសង្សាររួចក៏យកដៃទៅច្បិចថ្ពាល់ fourth...គេសែនខ្នាញ់និងក្មេងតូចម្នាក់នេះខ្លាំងណាស់
"Emmm!!okay"fourthតបព្រមទាំងងក់ក្បាលតិចៗ
Geminiក៏ឱនទៅថើបថ្ងាស fourthហើយនិយាយ...

"បងទៅតែមួយភ្លែតទេបងនិងប្រញាប់មកវិញ..អូនកុំងើបទៅណាប្រយ័ត្នដួល
~~~~~
មិនដល់10នាទីស្រួលបួលផង Geminiក៏ត្រឡប់មកវិញដោយមានថ្នាំពេទ្យបបរនិងរបស់របរផ្សេងៗទៀត

"Gem!មកវិញហើយហ៎មិចបានជាលឿនយ៉ាងនេះ?"
"ក៏បងប្រញាប់នោះអី!បងអត់ចង់ឲអូននៅម្នាក់ឯងយូទេ...បងយកបបរទៅដាក់ចានសិនអូនញាំនិងឆាប់បានញាំថ្នាំ" Geminiនិយាយរួចក៏ដើរសម្ដៅទៅផ្ទះបាយ..!

"នេះឆាប់ញាំទៅនិងអាលលេបថ្នាំ...ហាមាត់មកបង បញ្ចុកអូន"
"អូនគ្រាន់តែក្ដៅខ្លួនមិនបានពិការដៃឯណា?"និយាយ ឌឺមែនតែក៏ព្រមហាមាត់ឲអ្នកជាសង្សារបញ្ចុក..ញាំបបររួចfourthក៏លេបថ្នាំ

ពិភពពណ៌ស្វាយ💜Where stories live. Discover now