Ep11:ឆ្ងាយកាយ

568 49 11
                                    

«ស្នេហាដែលឃ្លាតកាយវាមិនមែនជារឿងងាយស្រួលនោះទេត្រូវរស់នៅឆ្ងាយពីគ្នាមិនបានញាំបាយជាមួយគ្នាថែមទាំងមិនដឹងពីសកម្មភាពប្រចាំថ្ងៃរវាងគ្នាទៀតផង។ស្នេហាបែបនៀកត្រូវតែច្បាស់លាស់ហើយទុកចិត្តគ្នាទើបមិនបែកគ្នា!បើវាគ្រាន់តែជាស្នេហាលេងៗច្បាស់ណាស់ប្រាកដជាបែកគ្នាមិនខាន»

________________
យន់នេះជាយប់ចុងក្រោយហើយដែល Geminiបានគេងអោបមនុស្សដែលខ្លួនឯងស្រឡាញ់ព្រោះព្រឹកស្អែក fourthត្រូវទៅរស់នៅបរទេសរហូតដល់ទៅ2ឆ្នាំ៉ទម្រាំតែត្រឡប់មកវិញពេលនោះ Geminiរៀនចប់ល្មម
" Fourth!អូនឆាប់គេងទៅព្រឹកប្រយ័ត្នគ្មានកម្លាំង" Geminiនិយាយទៅកាន់ fourthដែលកំពុងគេងកើយទ្រូងគេនៅលើគ្រែតែមិនព្រមគេងទេនៅបើកភ្នែក នៅនឹង
"គេងមិនលក់នោះទេ!"នាយតូចនិយាយឡើងហាក់កំពុងមិនស្រួលចិត្ត
"Fourth...!អូនកើតអីនិយាយប្រាប់បងមក!"geminiព្យាយាមលួងលោមអ្នកជាសង្សារ
"អូនមានអារម្មណ៍មិនស្រួលនោះទេ...ត្រូវឃ្លាតបងដល់ទៅ2ឆ្នាំអូននឹកបងស្លាប់ហើយ។តែអនាគតវាសំខាន់អូនមិនដឹងធ្វើមិចទេ!ហុឹម..."នាយតូចដកដង្ហើមធំរួចងើយក្បាលទៅសម្លឹងមុខនាយកម្លោះ
"កុំគិតច្រើនអី!គ្រាន់តែ2ឆ្នាំវាមិនយូរនោះទេជឿបងទៅក្មេងពូកែរបស់បងឆាប់គេងព្រឹកស្អែកទៅទទួលម៉ាក់ទៅប្រលានទាំងអស់គ្នា!"gemញញឹមទៅកាន់នាយតូចបង្ហាញឲឃើញពីធ្មេញដ៏សែនស្អាតរបស់គេ
Fourth ក៏ងក់ក្បាលយល់ព្រមហើយក៏ងើបមុខទៅផ្អឹបបបូរមាត់របស់ខ្លួនលើបបូរមាត់gemថ្នមៗតែgemមិនអាចឲការថើបមួយនេះគ្រាន់តែជាការថើបធម្មតានោះទេគេត្រូវតែធ្វើឲការថើបមួយនេះក្លាយទៅជាការថើបដ៏ផ្អែមល្ហែមបំផុតធ្វើឲគេទាំងពីចងចាំមិនអាចបំភ្លេចគ្នាបាន។

_________________
ព្រះសូរិយាបញ្ចេញរស្មីនាពេលព្រឹកជាថ្ងៃដែលគូស្នេហ៍ដ៏សែនផ្អែមល្ហែមស្អិតគ្នាដូចស្ករតាំងម៉ែត្រូវរស់នៅឃ្លាតគ្នា។បន្ទាប់ពីអ្នកទាំងពីរៀបចំខ្លួនរួចរាល់ហើយក៏ទៅទទួលម៉ាក់របស់ fourthទៅប្រលានទាំងអស់គ្នា

មកដល់ប្រលាន

សល់ពេលតែ10នាទីទៀតទេ fourthត្រូវឡើងយន្ដហោះហើយគេអោបលាម៉ាក់គេរួចទើបនិយាយផ្ដែផ្ដាំទៅកាន់ gemini
"Gem...ពេលអូនមិននៅបងជួយមើលថែម៉ាក់អូនផងណា!ហើយកុំភ្លេចមើលថែខ្លួនឯងផង...មិនត្រូវមកផ្ទះវិញយប់ពេកនោះទេហាមចូលក្លឹបទៀតជាពិសេសហាមញ៉ែស្រីៗណាឲសោះបើអូនដឹងបងស្លាប់មិនខានទេ"Fourthផ្ដែផ្ដាំហូរហែរ
"បាទ!!!បងដឹងហើយអូនក៏ដូចគ្នាខិតខំប្រឹងប្រែងរៀន...ហាមឲសោះបើមានអ្នកណាមកញ៉ែក៏ប្រាប់គេទៅថាមានសង្សារហើយៗសង្សារនោះកាចទៀតផង...ពេលបងcallទៅទទួលផងឧស្សាហ៍ផ្ញើសារមកបងផង!ថែរក្សាសុខភាពឲបានល្អណា"និយាយរួច Geminiក៏ស្ទុះអោប fourthជាប់ណែនសឹងតែរលាយខ្លួនចូលគ្នាទៅហើយ(មិនក្រែងចិត្តម៉ាក់គេទេអី)
"បានហើយៗ!!មិនចេះខ្មាសម៉ាក់ទេអី?" Fourthវាយទ្រូងgeminiតិចៗ
"បានហើយៗកូនៗប្រញ៉ាប់ទៅប្រយ័ត្នមិនទាន់"អ្នកជាម្ដាយនិយាយឡើង
"បាទម៉ាក់!កូនទៅសិនហើយណា"និយាយរួច fourthក៏ស្ទុះមកអោបម៉ាក់គេម្ដងទៀត
"កូនស្រឡាញ់ម៉ាក់ណា!!"
"ចា៎ស!អាកូនក្បាលខូច"
បន្ទាប់ពីនិយាយផ្ដែផ្ដាំគ្នារួចរាល់ fourthក៏ឡើងយន្ដហោះបាត់ទៅ។ Geminiក៏ជូនម៉ាក់របស់ fourthត្រឡប់ទៅផ្ទះវិញរួចក៏ត្រឡប់ឡានទៅ condoវិញ។

ពិភពពណ៌ស្វាយ💜Where stories live. Discover now