លោកគ្រូកំពូលស្នេហ៍ : ភាគ05

442 44 1
                                    

   លោកគ្រូកំពូលស្នេហ៍ : ភាគ០៥

    _______

   << ហាស៎!ថា...ថាមិច!! >>
គាំង! Jake នៅឈរគាំងដោយសារតែសម្តី Sunghoon ដែរនិយាយអម្បាញ់មិញ ទាំងកំពុងយំមិនទាន់បាត់នោះ នេះព្រុងអោយគេធ្វើយ៉ាងម៉េចទៅនៀក៎? .

  <<ហឹកឈឺណាស់ណាលោកគ្រូ >>
ក្រោយពេលឃើញ Jake រត់ចេញទៅបាត់ Sunghoon ស្រាប់តែយំកាន់តែខ្លាំងជាងមុន អោយគេនៅយ៉ាងម៉េចកើតបើលេងសិតតែស្រមោចខាំអាស្អីគេនោះចឹងហ៎ ចង់ជួយក៏ជួយមិនកើតដែរ .

SKIP

  <<ធូរខ្លះរឺនៅ? >>
កំពុងតែអង្គុយញាំបាយសុខៗ ដៃស្រឡូនដែលនៅទំនេរលូកទៅស្ទាប់អ្នកកម្លោះដែរគិតតែពីអង្គុយមុខស្រពោនមិនទាន់បាត់នោះ គេសឹងតែមិននឹកស្មានទេថា សុភាពបុរសដូចជាគេបែរជាមកយំននៀលដីដូចជាកូនក្មេងបែបនេះសោះ ហើយអ្វីដែរចម្លែកនោះពេលដែរបានឃើញគេធ្វើចរឹកបែបនេះអារម្មណ៍និងបេះដូងគេដែររឹងជាយូរមកហើយអើយក៏ប្រែទៅជាទន់ជ្រាយដូចជាចាហួយភ្លាមៗ ហាក់ដូចជាកំពុងតែមានម្ចាស់ហើយចឹង .

  << ខ្ញុំនិងបានធូរស្បើយជាងនេះ..បើសិនជាបានលោកគ្រូនៅក្បែរ! >>
ដៃមាំលូកទៅចាប់កាន់ដៃតូចជាប់ធ្វើដូចជាប្ដីប្រពន្ធដែលកំពុងអង្គុយញាំបាយបែប Sweet sweet តែពីនាក់ចឹង ហាក់គ្មានក្រែងចិត្តងាកមើលកូនក្មេងក្បាលខូច Elda ដែលអង្គុយនៅនិងដែរសោះ .

  << ហួយ~~~ផ្អែមល្ហែមណាស់ណ៎និយាយជាមួយ Elda ឡើងអាក្រក់ស្តាប់មិនយល់..ដល់ពេលនិយាយជាមួយប្រុសស្អាតឡើងផ្អែមពីរោះដូចទឹកឃ្មុំចឹង >>
ដោយទ្រាំតទៀតលេងបាននាងច្រម៉កដាក់ទៅផាំងៗគ្មានញញើត សះរមើល៎អ្នកណាមិនខឹងបើមកអង្គុយញញឹមផ្អែមល្អែមដាក់គ្នាតែពីនាក់អត់មានមើលក្បាលស្រីតូចម្នាក់នេះសោះ .

  << បើឯងមិនឌឺបង បងក៏និយាយពិរោះជាមួយឯងដូចតែគ្នានិងតែមកពីឯងក្បាលខូចពេក >>

  << បានហើយៗឈប់ប្រកែកគ្នាទៅ!ម៉ោះលោកគ្រូនាំទៅដើរលេងទាំងអស់គ្នាណា៎!ល្អដែរទេ? >>
មិនអាចបន្តអោយពួកគេឈ្លោះគ្នាទៀតបានទេ ទើប Jake រហ័សលើកសំណើរនាំគេទាំងពីរទៅដើរលេងព្រោះលឺថាក្មេងៗចូលចិត្តដើរលេងណាស់ .

<< Yeeeeeh >>
Elda សប្បាយអរ ស្រែកផង ហក់លោតផង ព្រោះបានចេញទៅដើរលេង .

<< ទៅដើរលេងតែពីរនាក់មិនបានទេហ៎? >>
គំនិតនាយគឺចង់ទៅដើរលេងតែពីនាក់គ្រូស្អាតក្រែងលោបានដឹងរឿងអីពីគេខ្លះៗដូចជា នាងមានសង្សាឬអីចឹងហាតែបើមានអែលដាទៅជាមួយគ្មានសង្ឃឹមសួរសូម្បីមួយភាគរយ

  << ហេតុអីទៅ? >>
នាយនេះយ៉ាងមិចចេះ កើតថីបានចេះតែចង់ទៅតែពីនាក់គេធ្វើមើលតែជាគូរសង្សាគ្នាពីណាមកចឹង .

  << ណ្ហើយចុះ~~អត់គ្មានអីទេ..តោះប្រញាប់ទៅរៀបចំឥវ៉ានវិញ >>
ដោយខ្ចិលនិយាយអធិប្បាយច្រើនដែរអាចនាំអោយមានរឿងវាកាន់តែវែងឆ្ងាយលើសដើមទៀតទើប Sunghoon នាយសម្រេចចិត្តថាទុករឿងនិងចោលមួយលែកសិនទៅចាំមានឧកាសល្អចាំសុំលោកគ្រូទៅ Date តែពីនាក់នៅថ្ងៃក្រោយទៀតក៏មិនហួសពេលដែរ .

- បន្ទប់ Sunghoon

  << វ៉ាយ~~~ Sunghoon នេះលោកនៅដេកនោមដាក់ខោទៀតហេស៎?? >> Jake គេឡើងមកដល់បន្ទប់ Sunghoon ថារកដើរមើលជុំវិញបន្ទប់ដ៏ធំមួយនេះតែមើលបានមួយសន្ទុះក៏ប្រទះភ្នែកនិងស្អីសើមៗនៅលើពូកទើបសម្រេចចិត្តទៅមើលហើយក៏....

To be continue...
By: Berry
[ម៉េចចឹងល្បងហ៊ុន😭]

លោកគ្រូកំពូលស្នេហ៍ (Complete √)Where stories live. Discover now