លោកគ្រូកំពូលស្នេហ៍ : ភាគទី07

372 30 0
                                    

    លោកគ្រូកំពូលស្នេហ៍ : ភាគ០៧

    _______

            ឡានទំនើបនៅតែបន្តដំណើររបស់វាទៅរកគោលដៅដែរនៅក្នុងនោះមានមនុស្សម្នាក់កំពុងអង្គុយផ្លឹកនិងទេសភាពដ៏ស្រស់ត្រកាលគួរអោយចង់គយ់គន់ ចំណែកឯនាយកម្លោះជាម្ចាស់ឡានកំពុងរវល់ផ្តោតអារម្មណ៍និងការបើកបរមិនបានទៅចាប់អារម្មណ៍ថាប្អូនស្រីសំណព្វរបស់នាយធ្វើអ្វីនោះទេ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា Elda នេះខូចប៉ុណ្នានិងហើយនាងកំពុងរៀបល្បិចធ្វើស៉ីកម្លោះក្រមុំរបស់យើងក្នុងពេលឆាប់ៗនេះ

  << ចុះមក >> Sunghoon លាដៃទៅចាប់កាន់នាងល្អិត Elda អោយចុះរួចក៏បន្តហុចដៃអោយកម្លោះតូចម្នាក់ទៀតចុះមកដែរ .

  << ស្អាតណាស់ >> Jake ឈរសម្លឹងមើលទៅទេសភាពដែរមិនធ្លាប់បានឃើញពីមុនមក គេឈរមើលយូរគួរសមទើបដើរទៅរកកន្លែងអង្គុយសម្រាកខ្លះព្រោះហត់ហើយ .

            ស្រទាប់ផ្កាសាគូរាជាច្រើនជួរធ្លាក់ចុះបន្តបន្ទាប់គ្នាឥតឈប់ឈរបូករួមនិងទឹកជ្រោះធ្លាក់មកពីកំពូលភ្នំដ៏សែនខ្ពស់និងស្មៅបៃតងខ្ចីដោយអាចឆក់យកកែវភ្នែកមនុស្សគ្រប់គ្នាត្រូវសម្លឹងមើលទៅទីកន្លែងនោះផ្ចាប់ជាមួយនិងស្នាមញញឹមមិនមែនមានត្រឹមតែផ្កាសាគូរាទេនៅមានដើមផ្កាជាច្រើនទៀតដែរមានពណ៍ ស្វាយ ក្រហម ផ្កាឈូកស្រាល និង ផ្កាពណ៍ផ្សេងៗគ្នាដែរដុះជាជួរយ៉ាងវែងផុតកន្ទុយភ្នែកព្រៀបដូចជាឋានសួគ៌យ៉ាងចឹង។ ពេលនេះពួកគេទាំងបីនាក់កំពុងស្ថិតនៅលើភ្នំដ៏ខ្ពស់មួយវាខ្ពស់រហូតអាចឈោងដៃលេងពពកបានទៀតផងនិងមានភ្នំតូចធំផ្សេងទៀតដែរនៅក្បែរៗគ្នា នៅលើភ្នំដូចដែរបានរៀបរាប់ខាងលើចឹងទេសភាពព្រៀបបាននិងឋានសួគ៌ដែរមនុស្សគ្រប់គ្នាចង់ឃើញ .

SKIP

  << បងប្រុស,លោកគ្រូយើងញាំអីសិនទៅ >> ខណះកំពុងដើរត្រឡប់មកតង់វិញ Elda ដែរហត់ជាងគេនោះក៏បបួលបងប្រុសនឹងលោកគ្រូស្អាតទៅញាំអាហារសិនព្រោះនាងរត់លេងពេញមួយថ្ងៃហើយហត់ណាស់ .

  << អូខេ អ្នកណារត់ទៅដល់តង់មុនគេនិងញាំបានច្រើនជាងគេ >> រកថាយល់ព្រមហើយតែភ្លាមៗ Sunghoon នាយរកនឹកឃើញគំនិតមួយទុកជាការហាត់ប្រាណកម្តៅសាច់ដុំពេលល្ងាច ព្រោះពួកគេនៅឆ្ងាយពីតង់ដែរ .

  << ទទួលបានទាន >> Jake និង Elda មើលមុខគ្នាមុននិងតបទៅវិញធ្វើខ្លួនដូចជាអ្នកត្រៀមទៅធ្វើសង្គ្រាមចឹង ជាហេតុធ្វើអោយអ្នកនៅជិតត្រូវឈរសើចនិងឫកពាររបស់ពួកគេ .

  << 1.2 ណែ!! >> Sunghoon មិនទាន់ទាំងរាប់គ្រប់ផងនាងល្អិតនឹងអាល្អិតពីរនាក់នោះមិនដឹងរត់ជាតាំងពីពេលណា លេងខូចគេណាស់ចាំមើលនាយនិងសងសឹក .

  << ហាសហាហា គេរត់ចោលហាកូននេះហា >> ឃើញ  Sunghoon កំពុងតែរត់មក Jake គេក៏ងាកក្រោយនិយាយពាក្យឌឺដងផ្លែផ្កាមិនអស់ចិត្តនៅលានអន្ដាតដាក់នាយទៀត សង្ស័យតែពេលនាយចាប់បានមិនរួចខ្លួនទេមើលទៅ .

  << ហាយយ.....អាយលែង....ណែ! >> រត់ចុះរត់ឡើងចុងក្រោយគេនៅតែគេចមិនផុតពីដៃ Sunghoon ដដែលនិង Sunghoon គេពូកែរត់សឹងអីគិតថាគេអាចរត់រួចខ្លួនបាន? .

  << អាយខូចភ្នែកអស់ហើយ >> រូបភាពកម្លោះស្រស់ស្អាតស្រស់សង្ហារមួយគូរដែលដេកពីលើគ្គ្នានៅលើស្មៅពណ៌បៃតងខៀវខ្ចីគ្មានបានគេចផុតពីភ្នែក Elda ទេនាងឃើញពេញៗភ្នែកតែម្តងហើយ .

  << ម៉ោះមកញាំបាយElda...Jake >> Sunghoon អង្គុយបង្កាត់ភ្លើងអាំងសាច់អស់ពេលរៀងយូរដេរហើយរហូតទាល់តែឆ្អិនអស់ទើបនាយស្រែកហៅក្មេងៗពីរនាក់ដែរនៅក្នុងតង់អោយចេញមកញាំអាហារ .

  << ហឹម....ឆ្ងុយដល់ហើយ >> អង្គុយចុះរៀបនិងចាប់ស្លាបព្រាញាំហើយស្រាប់តែ...

  << កុំមកអត់ល្បៀបពេកទៅហៅ Elda មក >>

  << Elda ហាហើយឫនៅ? >> ខ្ចិលប្រកែកតវ៉ាច្រើនទើប Jake គេ okay តែម្តងខ្ចិលឈ្លោះខ្លាចខូចបរិយាកាសអស់ .

          ទឺត~~~ គ្មានការឆ្លើយតបជំនួសដោយសារផ្ញើចូលទូរស័ព្ទ Sunghoon ហើយអ្នកផ្ញើមកនោះគឺជាមិត្តរបស់នាយ .

  << Elda!! >> Sunghoon ភ្ញាក់អោយព្រឺតព្រោះរូបនៅក្នុងទូរស័ព្ទគឺជារូបរបស់ Elda និងលោកប្រុសមិត្តរបស់នាយមិនដឹងជាទៅថតជាមួយគ្នាតាំងពីពេលណាទេនេះ? .

   " Elda សុំទោសដែរត្រឡប់មកវិញមិនបានប្រាប់ជាមុនបែបនេះព្រោះ Elda គ្រាន់តែចង់អោយអ្នកទាំងពីមាននេះនោះជាមួយគ្នាតែប៉ុណ្ណោះ "

  << អួក~~~ >> Jake រត់ចេញពី Sunghoon បន្ទាប់ពីបានអានសារនោះចប់ មានស្អី?នេះនោះហ្នឹងជាស្អី? .

  << K'el ឡប់!>> ឯ Sunghoon ក៏មិនខុសគ្នាប៉ុន្មានដែរនាយហួសចិត្តលេងមានពាក្យនិយាយតែម្តង នេះមិនដឹងជាទៅរៀបគម្រោងមួយនិងតាំងពីអង្កាលទេ? .

To be continued...
By: Berry
[Z'el ប្រហែលចង់បានក្មួយពរហើយ ͡⁠°⁠ ͜⁠ʖ⁠ ͡⁠°]

លោកគ្រូកំពូលស្នេហ៍ (Complete √)Where stories live. Discover now