លោកគ្រូកំពូលស្នេហ៍ : ភាគ04

423 43 2
                                    

   លោកគ្រូកំពូលស្នេហ៍ : ភាគ០៤

    _______

   << លោកគ្រូកន្លែងនេះខ្ញុំមិនចេះទេ >>
ខណះពេលដែល Jake កំពុងរវល់ក្នុងការបង្រៀនក្មេងតូច Elda ពីការប្រកបពាក្យមិនដឹងថា Sunghoon នាយចូលមកពីពេលណាមកសួររញេរញៃអស់ .

  << កុំទាន់មកបំផ្លាញសម្មាធិខ្ញុំព្រោះពេលនេះខ្ញុំកំពុងតែជាប់បង្រៀន Elda ចាំយប់បន្តិចចាំខ្ញុំទៅបង្រៀនលោកវិញម្តងចេញទៅវិញទៅ >>

  << អត់ទៅទេ!សុំរៀនដែរម៉ោ >>
គេខំដេញផងរុញផងនាយនៅតែក្បាលរឹងមិនព្រមចេញសោះនេះគិតចង់មករៀនប្រកបពាក្យជាមួយប្អូនស្រីនាយដែរ? .

  << បាននេះយកទៅអង្គុយកត់អោយអស់!! >> ដោយឃើញថាធ្វើអីនាយលេងបាន Jake ក៏ហុចសៀវភៅមួយក្បាលដែរមុនដំបូងគេថាត្រៀមសម្រាប់អោយ Elda ទេតែមកពីនាយក្បាលរឹង ឌឺ ជជេស ពេកយកទៅធ្វើអោយអស់ហ្មងទៅ .

  << នេះអោយធ្វើពិតមែន? >>
នេះនាយគ្រាន់តែនិយាយលេងមិនមានបំណងធ្វើមែនឯណា មនុស្សកំពុងតែខ្ចិលផង ឥឡូវក៏ត្រូវមកអង្គុយធ្វើលំហាត់កូនក្មេងទៀតបើគេផ្សេងដឹងខ្មាស់គេងាប់ .

  << Awww!ក្រែងចង់រៀនដែរមិនចឹងហី? >> អ្នកណាប្រើអោយនាយមកអុកលុកគេធ្វើអី ឥឡូវអោយសមមុខចុះ .

       Sunghoon មិនមាត់បានត្រឹមសម្លឹងទៅ Elda ហាក់ចង់សុំជំនួយ តែក៏ឃើញថាវាគ្មានប្រយោជន៍ទេ ទើបនាយដើរទៅអង្គុយនៅតុមួយទៀតកត់មេរៀនដែលលោកគ្រូស្អាតដាក់អោយ .

======/

       ម៉ោងប្រហែលជាប្រាំពីរជាង Jake ក៏រួចរាល់ក្នុងការបង្រៀន Elda ល្មមពេលនេះដល់ម៉ោងអាហារពេលល្ងាចហើយ .

  << បន្ទប់របស់លោកនៅខាងលើបាទ >>
កំពុងតែចុះពីលើកាំជណ្ដើរមិនទាន់ទាំងដល់ក្រោមស្រួលបួលផងជំនិតរបស់លោក Park ដែរកំពុងរៀបចំកៅអីទទួលសម្រាប់ចៅហ្វាយក៏ហាស្ដីប្រាប់ទៅ Jake ព្រោះថាគេត្រូវនៅទីនេះ Sunghoon ក៏ឆ្ងល់ដែរថាហេតុអីចាំបាច់យកគេមកនៅក្នុងផ្ទះដែរត្រឹមជាគ្រូសោះនិង? .

  << បាទ....នេះមិនមានអ្នកណាចុះមកទេហ៎? >> ដោយមិនឃើញមានអ្នកណានៅផ្ទះទើបនាងសួរទៅជំនិតម្ចាស់ផ្ទះព្រោះថាស្ងាត់អោយជ្រៀបតែម្តងហើយ  .

  << អាយយ...ហឹក >>
Jake មិនទាន់នឹងបានទទួលចម្លើយផង សំឡេងស្រែកយ៉ាងខ្លាំងចេញក៏បន្លឺពីបន្ទប់ Sunghoon ជាហេតុនាំអោយគេត្រូវរត់ឡើងទៅមើលភ្លាម .

  << ណែលោកកើតអីនឹង? >>
Jake រត់មកដល់បន្ទប់ក៏ឃើញ Sunghoon កំពុងតែអង្គុយយំអោបក្បាលជង្គង់មិនដឹងថាមានមុននេះមានរឿងអីកើតឡើងទេ .

  << ហឹកៗលោកគ្រូជួយខ្ញុំផងលោកគ្រូ! >>
Sunghoon ងើបមុខឡើងទាំងផ្ទៃមុខពពេញទៅដោយទឹកភ្នែកតែមើលយូរៗចង់តែសើច .

  << លោកមានរឿងអីអោយខ្ញុំជួយមែនទេ? >>
ពេលដែលឃើញនាយយំបែបនេះ មិនមែនគេមិនអាណិតទេ ប៉ុន្តែក្នុងចិត្តចង់តែសើចអោយរហែកមាត់តើ ក្បាលធំប៉ុនធុងសាំងហើយនៅចេះមកយំដូចកូនក្មេងទៅកើត .

  <<ហឹកៗហឹក...គឺ....គឺស្រមោចខាំពង >>

To be continue...
By: Berry
[ចាសនាងខ្ញុំយល់គ្រប់យ៉ាង🙂✌🏻]

លោកគ្រូកំពូលស្នេហ៍ (Complete √)Where stories live. Discover now