លោកគ្រូកំពូលស្នេហ៍ : ភាគ06

435 38 2
                                    

   លោកគ្រូកំពូលស្នេហ៍ : ភាគ០៦

    _______

   << មានអីមែនទេលោកគ្រូ? >>
ប្រុសកម្លោះដើរចេញពីបន្ទប់ទឹកជាមួយនិងកន្សែងជាប់ចង្កេះហើយហួសទៅជិតលោកគ្រូរបស់នាយ .

  << ហូយ....ក្បាលពិនណាហើយនៅនោមដាក់ពូកទៀត? >>
និយាយតាមត្រង់ចុះ Jake នេះគេហួសជិតនិងនាយខ្លាំងណាស់ .

  << អត់ទេ!...ខ្ញុំអត់បាននោមទេ >>
Sunghoon ឆ្លើយបដិសេធមិនព្រមទទួលកំហុសនាយជាសុភាពបុរសសឹងអីរឿងអីនាយទៅនោមនោះ? .

   << គឺខ្ញុំ! ហិកហិក >>
Jake រៀបនិងស្ដីបន្ទោសអោយ Sunghoon ថែមទៀតទៅហើយតែ Elda មិនដឹងជាសង្ងំនៅក្នុងបន្ទប់នេះតាំងពីពេលណាទេ ចេញមកឈរពីមុខអ្នកទាំងពីរថែមទាំងស្រដីឡើងមកយ៉ាងឈ្លើយគួរអោយចង់វៃ .

   << នេះឯង >>
Sunghoon និង Jake និយាយឡើងដំណាលគ្នាក្មេងម្នាក់នេះខូចមិនធម្មតាទេ .

  <<បានហើយ Elda ចង់ទៅដើរលេង >>
ដោយខ្លាចថាត្រូវមាត់របស់អ្នកទាំងពីរទើបក្មេងឆ្លាតៗដូចអាស្រីដារកលេសមកដាក់បាំងមុខខ្លាចថាលេងបានដើរលេងទៀត .

  << អាក្បាលខូច >>
មុននិងរៀបចុះទៅខាងក្រោមអ្នកកម្លោះក៏មិនភ្លេចស្ដីបន្ទោសអោយក្មេងខូចនោះបន្តិចសិនដែរ មើលចុះចេះមកនោមដាក់ពូកនាយទៅកើតឡើងអ្នកអានខមិនសើចនាយគ្រប់គ្នាហើយអោយនាយយកមុខទៅទុកប្រលោះណាទៅលោក? .

SKIP

          ឡានទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿនគួរសមនៅលើផ្លូវថ្នល់ដែរមិនតូចពេកក៏មិនធំពេកកំពុងបរទៅមុខឥតថមថយ នៅខាងស្ដាំនៃផ្លូវសម្បូរទៅដោយដើមឈើតូចធំនិងភ្នំតូចៗដែរមានស្មៅពណ៍បែតងស្រស់ដុះពីលើចំណែកឯខាងឆ្វេងវិញមានបឹងដ៏ធំល្វឹងល្វើយពណ៍ខៀវស្រងាត់និងទូកតូចធំចងជាប់និងដើមឈើទុកសម្រាប់ជិះកម្សាន្តអារម្មណ៍ក៏ដូចជាមកអង្គុយបរិភោគអាហារតាមកញ្ចុះនីមួយៗ ឡានពណ៍ខ្មៅក្រិបឈប់សំចតនៅត្រង់ទីចំណតមុននិងឈានជើងចុះដើរទៅរកគោលដៅ អ្នកកម្លោះជាមួយនិងអាវសឺមីពណ៍កាហ្វេនិងខោពណ៍សាច់រលងនាយទម្លាប់តែពាក់បែបនេះព្រោះវាត្រជាកស្រួលតែមើលទៅគឺវាទាន់សម័យណាស់សម្រាប់យុវវ័យដូចជានាយ បន្ទាប់មក Jake និង Elda ក៏ចុះមកជាមួយនឹងស្បែកជើងពណ៌សរខ្មៅសមនិងដងខ្លួន Jake ពាក់អាវវាល់ក្លៀកពណ៍សរជាមួយនិងអាវកាប៉ូយក្រៅ And ខោកាប៉ូយពណ៍ខៀវស្រាល។ចំណែកអានាងតូច Elda វិញពាក់សម្លៀកបំពាក់ Cute cute បែបកូនក្មេងមិនចាំបាច់រៀបរាប់ច្រើន ឡើយពួកគេទាំងបីមើលទៅដូចជា Family មួយ៉ាងចឹងបើគេមិនដឹងទេគេថាគ្រួសារមែននុង .

លោកគ្រូកំពូលស្នេហ៍ (Complete √)Where stories live. Discover now