លោកគ្រូកំពូលស្នេហ៍ : ភាគ15 (ភាគបញ្ចប់)

487 38 9
                                    

     លោកគ្រូកំពូលស្នេហ៍ : ភាគ១៥ (ភាគបញ្ចប់)

    _______

   << អត់ទេ! វាគ្រាន់តែជាធូរេនទេតើ ហេតុអីក៏អូនថាស្អុយក្រែងអូនចូលចិត្តវាមិនអញ្ចឹង? >> Sunghoon ហាក់មិនស្រួលនៅក្នុងចិត្តជាខ្លាំងនៅពេលដែលសុខៗ Jake គេក្លាយជាបែបនេះ .

    << ឆាប់នាំអូនទៅពេទ្យ!! >> Jake ហាក់បីដូចជាជារំភើបតិចៗ គេដូចជាមានអារម្មណ៍ដឹងថាខ្លួនកំពុងតែមានកូនយ៉ាងចឹង .

Skip

    << ពួកយើងត្រូវតែប្រញាប់ចេញពីទីនេះ!! >> Giita បានដឹកដៃកូនស្រីអោយចាកចេញពីផ្ទះព្រោះពេលនេះ Sunghoon នាយបានដឹងការពិតទៅហើយ បើមិនឆាប់ចាកចេញទេខ្លាចត្រូវធ្ងន់ .

          ពួកគេទាំងពីរបានចាកចេញទៅដោយមានឡានតាក់ស៉ីនៅចាំខាងមុខផ្លូវ .

#មន្ទីពេទ្យ

           Sunghoon បាននាំ Jake មកដល់មន្ទីរពេទ្យដែរនៅក្បែក្រុមហ៊ុន រាងស្ដើងនិងរាងក្រាស់បានដើរទៅកន្លែងសម្រាប់ពិនិត្យសុខភាព .

    << សូមរង់ចាំនៅខាងក្រៅសិនណាបាទ! >> មកដល់ភ្លាមគ្រូពេទ្យក៏បានអោយពួកគេរង់ចាំបន្ដិចព្រោះមានអ្នកដែរនៅមិនទាន់ពិនិត្យហើយនៅឡើយទេ .

    << ហ៊ឹមមម! ឆ្ងាញ់ណាស់! >> ដាក់ខ្លួនអង្គុយលើកៅអីរង់ចាំជាយូរ Jake ក្រឡេកឃើញថាផ្កាដែរដាក់តាំងដំនងពេកក៏យកមកភ្លក់សាកមើលទើបដឹងថារសជាតិវាពិតជាឆ្ងាញ់ណាស់ .

    << ហេតុអីអូនញាំផ្កាបែបនេះ? អូនកើតអីឫអត់ហ្នឹង Jake?? >> Sunghoon ពេលដែរឃើញគេញាំរបស់ដែលមិនគួរញ៉ាំបែបនេះធ្វើអោយនាយអត់និងបារម្ភមិនបាន .

[ផ្កាទៀត✿⁠^⁠‿⁠^✿⁠]

    << អាការៈបែបនេះមានកូនប្រាកដណាស់! >> សំឡេងអ្នកគ្រូពេទ្យស្រីដែលបានដើរកាត់នោះក៏និយាយឆ្លើយនិងសំណួររបស់ Sunghoon បណ្ដាលអោយនាយត្រូវងាកទៅមើលជាមួយនិងទឹកមុខគាំងស្ដូក .

    << ពួកយើងមានកូនពិតមែនឫ?? >> Sunghoon សួរទាំងចាប់ដៃ Jake ជាប់និងអង្រួនតិចៗវាជាអារម្មណ៍រំភើបមួយដែលគេមិនអាចនិងបរិយាយបាន .

    << ចាំពិនិត្យមើលសិនទៅ! >>

៣ឆ្នាំកន្លងផុតទៅ

          ក្រលែកមកមើលនៅលើឆ្នេរសមុទ្រយើងឃើញមានគ្រួសារមួយដែលកំពុងតែរត់ដេញប្រឡែងគ្នាលេងទាំងភាពរីករាយនិងមានក្ដីសុខ មនុស្សគ្រប់គ្នាដែលបានឃើញហើយគឺអត់និងញញឹមមិនបានពិតមែន .

    << ចាប់អូនអោយបានមក!! >> កូនក្មេងតូចអាយុ២ឆ្នាំរត់តេសតាស់ៗរបៀបក្មេងនៅតូចនិងស្រែកប្រាប់អ្នកជា Dady នឹង Appa អោយដេញចាប់ខ្លួន .

    << អា~~ចាប់បានហើយ >> Jake និង Sunghoon បានរត់មកចាប់កូនប្រុសរបស់ខ្លួននិងអោបគ្នានៅកណ្ដាលវាលខ្សាច់ដែលមាននៅជិតទឹក ហើយក៏មើលមុខគ្នាយ៉ាងមានក្ដីសុខ .

    << អឹម! >> ដោយទប់អារម្មណ៍លែងជាប់នៅពេលដែលបានសម្លឹងមុខរបស់ប្រពន្ធសម្លាញ់បណ្តូលចិត្តដែរនៅនិងមុខខ្លួន Sunghoon ក៏បានអោនបបូមាត់ទៅថើបអាល្អិតថ្នមៗដាក់ក្ដីស្រឡាញ់និងបេះដូងទៅអោយគេតាមរយ:ការថើបមួយនេះ .

    << អឹម! >> ឯ Jake គេក៏មិនបានបដិសេធការថើបមួយនេះដែរ គេបានថើបតបតទៅនាយវិញយ៉ាងរោលរាល .

    << គិត ទៅចាស់ៗតើបនាអាកក់តល់ហ្អើយ(ថើបគ្នាអាក្រក់ដល់ហើយ)!! >> កំពុងតែបឺតជញ្ជក់មាត់គ្នាសុខៗ ស្រាប់កូនប្រុសក្បាលខូចដែលសង្ងំមើលមួយថ្ងៃនោះក៏និយាយទាំងមិនច្បាស់ឡើងនាំអោយអារម្មណ៍ប្តីប្រពន្ធដែលហោះហើរដល់វេហាអម្បិញមិញអោយត្រឡប់មកវិញអស់ .

    << អាក្រក់យ៉ាងម៉េច? >>

    << មើលមាត់ទៅ! សុទ្ធតែទឹកមាត់របស់ Daddy ពេញមាត់ Appa!! >> ឮកូនប្រុសនិយាយមួយប្រយោគនេះនាំអោយ Sunghoon ត្រូវងាកទៅមើលមុខរបស់ប្រពន្ធជាបន្ទាន់ ទើបគេឃើញថាមានទឹកមាត់របស់នាយប្រឡាក់ពេញមាត់គេពិតមែន .

    << ម៉ោះ!ចាំបងជូតអោយ >> ឃើញថា Jake បម្រុងនិងលើកដៃជូតចេញ Sunghoon ក៏ប្រញាប់និយាយហាមឃាត់ជានន្ទាន់មុននិងនាយអោនមាត់មកថើបផ្ដិតយកទឹកមាត់អណ្លាយៗនោះចេញ តែ...វាមើលទៅដូចមិនចេះជ្រះអស់សោះតែបែរជាវាកាន់តែមានថែមទៀតទៅវិញ .

   << អូយកូចមេក(ខូចភ្នែក)អូនអស់ហើយ >> កូនប្រុសតូចដែលត្រូវឪពុកម្តាយទុកចោលអោយគេមកអង្គុយមើលពួកគេថើបគ្នានោះ ក៏ស្រែកឡើងភ្លាមៗបញ្ឈប់ពួកគេម្ដងទៀត .

                      The End

          មូលហេតុដែលភាគបញ្ចប់វាកាន់តែភ្លាវខ្លាំងព្រោះខ្ញុំចង់បញ្ចប់វាអោយលឿនដោយសារផុសក៏គ្មានអ្នកអានចឹងសរសេរអោយចប់ទើបវាមិនពិបាក តែយ៉ាងណាក៏សូមអគុណចំពោះការអានតាំងពីដើមរឿងមក ˘⁠ ⁠³⁠˘❤️

Wish you health ❤️🌷
Bye bye see you next novel ◕⁠ᴗ⁠◕⁠✿❤️
By: Berry

You've reached the end of published parts.

⏰ Last updated: Jul 21 ⏰

Add this story to your Library to get notified about new parts!

លោកគ្រូកំពូលស្នេហ៍ (Complete √)Where stories live. Discover now