វីឡាធំល្មមនៅដេហ្គូកំពុងតែមានរៀបចំកម្មពិធីជប់លាងទទួលស្វាគមន៍មិត្តភក្តិរួមជំនាន់ដើម្បីផឹកស៊ីជាការចួបជុំលើកដំបូងដែលបែកគ្នាជាច្រើនឆ្នាំក្រោយពីរៀនចប់មានការងារធ្វើរៀងខ្លួនមកអ្នកខ្លះក៏រៀបការអ្នកខ្លះក៏នៅទំនេរ។
«អាហ្គុកមកហើយនោះ»ដុងមីន ស្រែកសម្លឹងមើលទៅឡានស៊េរីទំនើបពណ៌ខ្មៅល្អឥតខ្ចោះបើកចូលមកក្នុងទីធ្លាផ្ទះ។ ពួកគេមានរៀបចំអាំងសាច់នៅខាងមុខផ្ទះលើស្មៅខៀវស្រងាត់ដែលមានរៀបចំតុ.សជារង្វង់ដើម្បីអង្គុយជុំគ្នាផឹកកំដរផងដែរ។ ស្រានិងម្ហូបអាហារបានរៀបចំរួចជាស្រេចនៅឡើយតែចង់អាំងសាច់កំដរបរិយាកាសឲកាន់តែសប្បាយប៉ុននោះ។
«វាមកយូរជាងគេជាងឯង»
«វាជាម្ចាស់ក្រុមហ៊ុនមួយទាំងមូលការងារវាច្រើនអ៊ីចឹងហើយមិនមែនដូចពួកយើងឯណា?»
«ខុសហើយសម្បត្តិវាបើទោះជាមិនប្រឹងធ្វើការដូចពួកយើងក៏វាមិនក្រដែរកូនមហាសេដ្ឋីមួយទាំងមូល»ពួកគេនិយាយផងសើចផងកំដរអារម្មណ៍ឲកាន់តែមានភាពសប្បាយរីករាយស្របនឹងកំលោះសង្ហាមិនទាន់មានគូខុសគេតែឯងក៏ចុះពីលើឡានចេញមក។
«សូមទោសយើងមកយឺតបន្តិចហើយ»ជុងហ្គុក ដើរចូលមកដោយមានរបស់ផ្ញើក្នុងដៃហុចទៅឲ សេហូ ទទួលរាក់ទាក់ពួកគេជាមិត្តជិតស្និទ្ធនឹងគ្នាមិនចម្លែកទេដែលបែកគ្នារាប់ឆ្នាំក៏ឱបរឹតគ្នាទាំងនឹកនា។
«អើមិនអីទេៗបើកឡានមកប្រហែលហត់ហើយយើងបានរៀបចំបន្ទប់គេងឲហើយឡើងទៅសម្អាតខ្លួនចេញសិនទៅថេយ៍អូនជួយជូនជុងហ្គុកទៅបន្ទប់បន្តិចទៅ»
«បាទ!»អ្នកជាប្រពន្ធញញឹមតិចៗសឹមងាកមករកជុងហ្គុកនាំដំណើរនាយចូលទៅខាងក្នុងផ្ទះវីឡាបីជាន់ឡើងទៅជាន់ទីពីរដែលគេបានរៀបចំបន្ទប់សម្រាប់នាយរួចជាស្រេច។
«នេះជាបន្ទប់របស់លោកតាមសម្រួលចុះខ្ញុំចុះទៅខាងក្រោមវិញហើយ »
«ឈប់សិនថេហ្យុង»ជុងហ្គុក ចាប់ដៃថេហ្យុងជាប់ទាញបង្វែគេឲបែរមកកាន់ខ្លួនសឹមលើកដៃគេឡើងអង្អែលថ្នមៗព្រមទាំងលើកយកមកថើបមួយដង្ហើម។
«ជុងហ្គុក?»
«នៅក្នុងឡានយើងបន់ឲតែមកដល់ឆាប់ៗនឹងអាលបានចួបមុខឯង »
«លំបាកលោកហើយជិះឡានមកប្រហែលហត់ណាស់មែនទេ? មើលចុះមុខឡើងស្ងួតហើយ»ថេហ្យុង ស្ទាបផ្ទៃមុខនាយសង្ហាទាំងញញឹមស្រាលជុងហ្គុកសង្ហាជាងមុនឆ្ងាយណាស់ពីមុនមិនចេះលេងខ្លួនអ្វីបែបនេះឡើយមើលចុះឥឡូវនេះចេះដឹងដល់ថ្នាក់ពាក់វែនតាផងមែនទេ? វែនតាមួយនេះបានជួយបន្ថែមភាពសង្ហាឲនាយកាន់តែសង្ហាខ្លាំងឡើងថែមមួយកម្រិតទៀតឃើញហើយសឹងតែទន់ជង្គង់ទប់អារម្មណ៍ពុំជាប់។
«ឯងស្អាតជាងមុនច្រើនណាស់»
«លោកក៏សង្ហាណាស់ដែរ»
«មិនស្មានថាសេហូមើលថែឯងបានល្អយ៉ាងនេះសោះឡើយគេល្អដាក់ឯងណាស់មែនទេ?»
«នៅតែមិនល្អដូចលោកជុងហ្គុក»
«ហ៊ឹស...»ជុងហ្គុក សើចដើម.កមុននឹងគ្រវីក្បាលតិចៗតើសេហូអាចល្អចាញ់គេយ៉ាងម៉េចទៅ? មើលទៅជីវិតគូរបស់ពួកគេរស់រវើកសម្បើមណាស់មិនដូចគេនោះឡើយបើឲរំលឹកទៅកាលនៅរៀនមហាវិទ្យាល័យវិញធ្វើឲអារម្មណ៍តានតឹងខ្លាំងណាស់។
«ខ្ញុំនិយាយជាការពិត»
«តែឯងមិនដែលទាក់ទងទៅខ្ញុំទេ?»
«ខ្ញុំខ្លាចថាលោករវល់លោកមិនមែនដូចពីមុនទេពេលនេះលោកមានមុខមាត់នៅក្នុងសង្គមសម្បើមណាស់នរណាក៏ស្គាល់និងដឹងពីលោកគ្រប់គ្នាម្យ៉ាងខ្ញុំក៏មានឈ្មោះជាប្រពន្ធបងសេហូ..?»និយាយដល់ត្រឹមនេះថេហ្យុងក៏បញ្ឈប់ប្រើក្រសែភ្នែកសម្លឹងមើលទឹកមុខសោកសៅរបស់អ្នកម្ខាងដែលកំពុងតែអន់ចិត្តនឹងគេ..គេអាចមើលឃើញពីទុក្ខកង្វល់នៅក្នុងកែវភ្នែកជុងហ្គុកគេធ្វើខុសចំពោះនាយខ្លាំងណាស់ច្រើនឆ្នាំមកនេះនាយប្រហែលជារងទុក្ខណាស់ហើយ។
«យើងក៏ចង់ឲឯងហៅយើងថាបងបែបនេះដែរតែប្រហែលជាគ្មានថ្ងៃនោះទេ»
«ម្តេចក៏ថាគ្មាន? ដេតឌី របស់អូន..»
«ថេយ៍..?»
«ហៅបែបនេះបានទេដេតឌី? អ្ហឹម...»ទ្រាំមិនបានទៀតឡើយជុងហ្គុកចាប់ក្រសោបចង្កេះថេហ្យុងឲអឹបនឹងរាងកាយស្របនឹងដៃម្ខាងញុឹងកញ្ចឹង.កគេយកមកថើបជាមួយនឹងបបូរមាត់ខ្លួន។
«ហ៊ឹម...អ្ហា...»ថេហ្យុង ខ្ញាំស្មាមាំដែលកំពុងតែប្រើកម្លាំងមាត់បឺតជញ្ជក់បបូរមាត់គេខ្លាំងៗឥតប្រណីប្រៀបដូចជាស្រេកឃ្លានសម្បើមណាស់ជុងហ្គុករុលអណ្តាតក្តៅគគុកចូលក្នុងក្រអូមមាត់ថេហ្យុងគ្រលាស់គ្រលិញមិនជិនណាយ។
តុកតុក !! កំពុងតែស្លុងអារម្មណ៍ក៏ស្រាប់តែមានសំឡេងគោះទ្វារឡើងមកកាត់សង្វាក់អស់អ្នកនៅក្នុងបន្ទប់ធំទូលាយ។
«អាជុង? ថេហ្យុងអូននៅខាងក្នុងមែនទេ?»
«អូ-អូននៅខាងក្នុង»ថេហ្យុង រត់ទៅបើកទ្វារជុងហ្គុកក៏ដើរចូលបន្ទប់ទឹកដូចគ្នាដើម្បីកុំអោយមានការសង្ស័យដល់សេហូ។
ក្រាក!
«បងមានការអី?»
«បងមកតាមអូននិងជុងហ្គុកចុះទៅខាងក្រោមវាងូចទឹករួចហើយឬនៅ?»
«អរគឺកំពុងងូចអូនថាបម្រុងចុះទៅហើយ»
«ជុងហ្គុកប្តូរខោអាវហើយចុះទៅខាងក្រោមទៅយើងនិងថេហ្យុងទៅមុនហើយ»សេហូ ឱបចង្កេះប្រពន្ធដើរចុះទៅខាងក្រោមវិញទុកឲជុងហ្គុកឈរក្នុងបន្ទប់ទាំងញញឹមចុងមាត់។
«ផ្អែមណាស់..»ជុងហ្គុក អង្អែលបបូរមាត់ខ្លួនឯងនឹកដល់ស្នាមថើបអម្បាញ់មិញនេះធ្វើឲនាយនឹកនាចង់ក្រេបម្តងទៀតបបូរមាត់ថេហ្យុងទន់ល្មើយនិងក្រហមឆ្អាលគួរឲចង់បឺតជញ្ជាក់។
សម្អាតខ្លួនរួចរាល់ជុងហ្គុកក៏ចុះមកខាងក្រោមជាមួយនឹងអាវសឺមីសស្តើងដៃវែងទាក់ទាញមន្តស្នេហ៍សម្បើមណាស់នេះណាប្រសិនបើជាជប់លាងនេះមានមនុស្សស្រីនៅលីវប្រហែលនាយត្រូវគេចាប់ច្រកបាវយកទៅរំលោភបាត់ហើយ។ តែថាស្រីឬប្រុសក៏ដោយដ្បិតមិត្តមួយក្រុមរៀបការអស់ទៅហើយក្តីតែក៏នៅតែមានភ្នែកមួយគូលួចសម្លឹងមើលមកកាន់នាយជាមួយនឹងទឹកមុខចង់លេបត្របាក់ស៊ីដែរ។
«ថេយ៍សាច់អាំងខ្លោចឥឡូវហើយ»ជីមីន ស្រែកដាសអារម្មណ៍អ្នកឈរធ្មឹងពេលឃើញភ្លើងឆាបឆេះសាច់ដែលកំពុងតែអាំងឡើងហុយផ្សែងត្រលោម។
«ហ្ហាស៎អ្ហា...ខ្ញុំភ្លេច..!»ថេហ្យុង រហ័សចាប់សាច់យកទៅដាក់ចានភ្លាមៗមុននេះជាប់ភ្លឹកមិនបានមើលថាខ្លួនកំពុងឈរអាំងសាច់ព្រះអើយមើលចុះវាខ្មៅអស់ទៅហើយ។
«ថេយ៍អូនមិនអីទេមែនទេ?»សេហូ រហ័សចូលមកចាប់ខ្លួនប្រាណថេហ្យុងសួរនាំដោយការបារម្ភ។
«អត់-អត់អីទេអូនមិនអីទេ»
«ខ្លោចសាច់អស់ទៅហើយ»
«មិនអីទេសាច់មានច្រើនណាស់អាំងថ្មីក៏បាន»
«ជុងហ្គុកមកហើយហ្ហេស៎អង្គុយចុះមក»សេហូ ងាកទៅហៅជុងហ្គុកដែលកំពុងតែដើរចូលមករកពួកគេ។
«ជីមីនយប់នេះអូនហាមផឹក»
«យ៉ុនកុំហាមអូនមិនផឹកម៉េចសប្បាយមែនទេ?»
«ត្រូវហើយបងក៏ដូចគ្នាដុងមីនកុំឃាត់អូនឲសោះយប់នេះអូននឹងផឹកដើម្បីជប់លាងពួកយើងដែលរៀបការរួចខានចួបគ្នាជាច្រើនឆ្នាំមិនងាយនឹងបានចួបទេចួបហើយត្រូវតែផឹកដើម្បីអបអរ»
«និយាយបែបនេះអាជុងយកមុខទៅទុកឯណាវាមិនទាន់មានប្រពន្ធទេ?»
«ហើយឯងអង្កាល់យកប្រពន្ធអាជុង?»
«នៅមិនទាន់ចង់គិតទេ»
«ស្អីវ៉ើយ..? សាមសិបស្អែកៗហើយកុំនៅយូរពេកតិចថាបានក្លាយជាប្រុសចាស់ទៅឯងប្រយ័ត្នគ្មានអ្នកយក»
«ដឹងហើយៗគិតតែពួកឯងទៅពេលណាយកកូនប្រើ?»ជុងហ្គុក ដាក់មួយប្រយោគមិត្តគេប្រែជាស្ងាត់អឹមអៀនសម្លឹងមើលទៅប្រពន្ធក្មេងទាំងញញឹមៗ។
«យើងឋិតលើថេហ្យុងទេពេលណាពេលនឹងហើយ»
«បើយើងប្រហែលខែក្រោយ»
«ស្អីបងយ៉ុនហ្គី? អូនមិនទាន់ចង់បានកូនប្រើទេ»
«ហាសហា...អាយ៉ុនប្រពន្ធឯងបដិសេធហើយឯងគិតយ៉ាងម៉េច?»
«ពុទ្ធោមីនបងចង់បានកូនហើយយកកូនមកឲរត់លេងបំបាត់កែអង្សុកផងមែនទេអូននៅតែផ្ទះមិនធ្វើអ្វីដដែលមើលកូនថែទាំកូនតូចកូនធំទៅវាជាតួនាទីរបស់អូន»
«មិនដឹងទេបើចង់យកណាស់មើលថែខ្លួនឯងទៅអូននៅស្អាតនៅចង់សប្បាយចាំអូនចេះចង់បានកូនអូនមានចរិតចាស់ទុំជាងនេះអូននឹងយកឲបង»
«ចុះឯងដុងមីន?»សេហូ ងាកមកសម្លឹងមុខមិត្តដែលមួយក្រុមមានតែគេទេច្រលើមជាងគេខុសប្លែកពីជុងហ្គុកបន្តិចជុងហ្គុកគេជាសុភាពបុរសមិនសូវចេះនិយាយស្តីអ្វីច្រើនឡើយនាយម៉ឺងម៉ាត់ជាងពួកគេប៉ុន្មានអ្នកទៀត។
«យើងប្រហែលជាយប់នេះ»
«យប់-យប់នេះ?»ជេយ៍យ៉ូ ងាកទៅសម្លឹងមុខស្វាមីទាំងហួសចិត្តនិងភ្ញាក់ផ្អើលស្របនឹងយល់ន័យថាប្តីចង់ធ្វើអ្វីមកលើខ្លួននារាត្រីនេះធ្វើឲគេព្រឺសម្បុរខ្ញាក។
ជុងហ្គុក អង្គុយសើចតិចៗសម្លឹងមើលមិត្តរបស់ខ្លួនប្រកែកគ្នាជាមួយប្រពន្ធទាំងនឹកអស់សំណើច។
មានប្រពន្ធគឺល្អបែបនេះមែនទេ? មើលទៅមានសុភមង្គលណាស់។
«ប្រយ័ត្នខ្លួនឯងជេយ៍យ៉ូប្រយ័ត្នប្តីរំលោភយកកូនប្រើ»ជីមីន សើចកក្អឹកញេះញោះមិត្តធ្វើឲបរិយាកាសកាន់តែស្រស់បំព្រងមេឃចាប់ផ្តើមងងឹតបណ្តើរៗទៅហើយការជប់លាងក៏ចាប់ផ្តើមមានផឹកស៊ីនិងរាំច្រៀងយ៉ាងកងរំពង។
«មួយរយៈនេះមមាញឹកសម្បើមណាស់ហ្ហេស៎អាជុង?»បន្ទាប់ពីផឹករាងស្រវឹងស្រាជ្រាបចូលខ្លួនទៅហើយនោះយ៉ុនហ្គីក៏ចាប់ផ្តើមសួរនាំឡើង។
«ក៏មានខ្លះដែរការងារនៅក្រៅស្រុកច្រើន»
«ឡើងចុះៗមែនទេ?»
«បែបហើយចុះពួកឯងការងារល្អទេ? ហើយឯងសេហូធ្វើការទីនេះយ៉ាងម៉េចដែរ?»
«យើងគិតថាខែក្រោយនឹងរើទៅនៅសេអ៊ូលហើយការងារនៅទីនេះមិនសូវរលូនទេចង់ផ្លាស់ទៅទីក្រុងវិញងាយស្រួលជាងម្យ៉ាងថេហ្យុងក៏កំពុងតែទទួលបានការងារនៅសេអ៊ូលស្រាប់ផងមិនចង់ឡើងចុះទេខ្លាចសុវត្ថិភាព»
«អើចេះគិតគូប្រពន្ធបែបនេះល្អហើយជាប្តីប្រពន្ធនឹងគ្នាត្រូវតែចេះមើលថែគ្នាបែបនេះអាជុងយើងថាឯងកុំនៅយូរពេកគួរតែមានអ្នកចាត់ចែងជីវិតឯងខ្លះដែរហើយពួកយើងរៀបការយូរហើយឯងមិនគិតថាចង់រៀបការនឹងគេដែរទេហ្ហេ៎មួយក្រុមនៅតែឯងម្នាក់ទេដែលមិនទាន់រៀបការ?»ដុងមីន និយាយទៅកាន់ជុងហ្គុកមិនមាត់មិន.កក៏លួចដៀងភ្នែកសម្លឹងមើលថេហ្យុងដែលអង្គុយនិយាយជាមួយជីមីននិងជេយ៍យ៉ូនៅម្ខាងឆ្ងាយពីគ្នាបន្តិចតែថេហ្យុងមិនបានយកចិត្តទុកដាក់នឹងមិត្តឡើយគេអង្គុយចាំផ្ទៀងស្តាប់ខាងប្រុសៗនិយាយគ្នាទៅវិញពេលឮរឿងជុងហ្គុកថាចង់រៀបការគេក៏ងាកទៅសម្លឹងមុខជុងហ្គុកភ្លាម។
«យើងនឹងរៀបការ..តែមិនមែនពេលនេះទេ»
«យើងនឹងរងចាំថ្ងៃនោះមកដល់មកជល់កែវអបអរអាជុងវាជិតយកប្រពន្ធ»
«មោះលើកដាច់សាច់ស្អាត ជល់...»
«ជុងហ្គុកសង្ហាណាស់»ជីមីនសម្លឹងមុខថេហ្យុងក៏ងក់ក្បាលតិចៗជីមីនជាមិត្តជិតស្និតបំផុតរបស់ថេហ្យុងរឿងអតីតកាលក៏គេបានដឹងដែរថារវាងថេហ្យុងនិងជុងហ្គុកធ្លាប់មានរឿងអ្វីខ្លះកើតឡើង។
«អ្ហឹម...»
«មិនអីមែនទេថេយ៍?»
«យើងមិនអីទេឆាប់ញាំទៅជេយ៍យ៉ូ»
«អ្ហើៗ..ជល់កែវមួយ»
«ផឹកតិចៗបានហើយអូនៗប្រពន្ធ»
«ពួកអូនដឹងហើយ..!»
យប់ជ្រៅកាន់តែជ្រៅទៅម្នាក់ៗស្រវឹងជោគជាំលើកលែងតែជុងហ្គុកគេជាមនុស្សពូកែផឹកណាស់បើទោះជាផឹកច្រើនយ៉ាងណាក៏មិនងាយនឹងបាត់បង់ស្មារតីដែរ។ សេហូមិនសូវចេះផឹកទេតែនាយពួយរហូតដល់សន្លប់ស្តូកស្តឹងក៏ត្រូវថេហ្យុងនាំទៅសម្រាកនៅបន្ទប់ឯអ្នកផ្សេងក៏ដូចគ្នាម្នាក់ៗផឹកគ្មានគិតសុខភាពអ្វីទេដឹងតែសប្បាយមួយមុខគត់ដោយសារតែបែកគ្នាយូរក៏នឹកនាមានរឿងនិយាយច្រើនជាហូរហែធ្វើឲដបស្រាសាំប៉ាញជាច្រើនដបត្រូវអស់គ្មានសល់។
ជុងហ្គុកកំពុងតែងូចទឹកដើម្បីរៀបចូលគេងម៉ោងដប់មួយយប់ទៅហើយថ្ងៃស្អែកព្រឹកនាយក៏ត្រូវក្រោកពីព្រលឹមដើម្បីធ្វើការដោយសារតែនាយឡើងមកដេហ្គូនាយក៏បានយកការងារមកធ្វើនៅទីនេះដូចគ្នាព្រោះតែគម្រោងពួកគេត្រូវនៅដើរលេងនៅទីនេះដល់ទៅបីថ្ងៃឯនោះ។
ឈូ...! សំឡេងទឹកក្បាលផ្កាឈូកបាញ់ទម្លាក់ស្រោចស្រប់លើរាងកាយននលគោករបស់រាងសង្ហាជុងហ្គុកមានរាងកាយដ៏សែនល្អឥតខ្ចោះដែលពុំធ្លាប់មានអ្នកបានឃើញនោះឡើយបើទោះជាការងារនៅក្រុមហ៊ុនមានការរវល់ខ្លាំងយ៉ាងណាក៏នាយឈ្លាតពេលទំនេរពីការងារតែងតែហាត់ប្រាណដើម្បីសុខភាពជាប្រចាំដែរ។ ស្បែកសម៉ដ្តរលោងចង្កេះតូចក្បាលពោះមានប្រាំបីកង់ដែលនាយហាត់យកបានកាលពីថ្មីៗវាជារបស់កម្រណាស់ដែលមានអ្នកហាត់យកវាបានព្រោះតែត្រូវតមអាហារច្រើន។
សុឺត..!
«អ្ហឹម..?»ជុងហ្គុក ភ្ញាក់បន្តិចពេលមានដៃស្រឡូនលូកចូលមកឱបចង្កេះគេពីក្រោយដែលអាចដឹងបានថារាងកាយគ្មានសម្លៀកបំពាក់មួយនោះកំពុងតែស្និតស្នាលជាមួយរាងកាយខ្លួនសាច់ប៉ះសាច់។ មិនបាច់ប្រាប់ក៏ដឹងដៃមួយនេះគេអាចមើលធ្លុះដល់ក្រយ៉ៅ ថេហ្យុង បានលបចូលមកតាំងពីនាយចាប់ផ្តើមងូចទឹកដំបូងមកម្លេះគេបានឈរមើលនាយបង្អួតរាងកាយដ៏សែនក្តៅគគុកមួយនេះយូរមកហើយគេទប់អារម្មណ៍សឹងតែមិនបានពេលឃើញរាងកាយមាំមួនអ្វីបែបនេះសេហូគ្មានដូចនាយឡើយ។
«ថេយ៍ចូលមកបានយ៉ាងម៉េច?»
«ទ្វារមិនបានចាក់សោទេ»
«យើងចាក់ទេតើ?»
«ចុះបើអូនប្រាប់ថាលួចចាក់សោរចូលបន្ទប់បងនោះបងជឿទេ?»
«ដើម្បីអ្វី?»ឮបែបនេះថេហ្យុងសម្រាប់តែប្រើម្រាមដៃវែងដូចបន្លាក្រូចមកស្ទាបអង្អែលដងខ្លួនរឹងមាំរបស់កំលោះសង្ហាយ៉ាងរលៀមនិងមានចិត្តភ្លើតភ្លើន។
«បងមិនមែនមិនដឹងឬធ្វើពើ?»
«សេហូដឹងនឹងមិនសប្បាយចិត្តឡើយថេយ៍?»ជុងហ្គុក ចាប់ដើមដៃថេហ្យុងជាប់បន្ទាប់ពីបានគិតយ៉ាងច្បាស់លាស់ពេលអង្គុយផឹកចួបជុំពួកគេរួចមកនាយក៏មិនចង់ក្បត់ទំនុបចិត្តរបស់អ្នកមានឈ្មោះជាមិត្តល្អបំផុតនោះដែរបើទោះជាពិបាកធ្វើចិត្តបន្តិចតែគេនិងព្យាយាម។
«បងចង់បញ្ចប់ទំនាក់ទំនងយើងត្រឹមនេះមែនទេ?»ថេហ្យុង ស្រាប់តែរលីងរលោងទឹកភ្នែកសម្លឹងមុខនាយទាំងឈឺចាប់។
«រឿងរបស់យើងវាក៏ចប់យូរណាស់មកហើយ»
«ហ៊ឹកហ៊ឹក...បើបងមិនព្រមលែងដៃខ្ញុំនៅថ្ងៃនោះរឿងវាក៏មិនកើតឡើងបែបនេះដែរ»ថេហ្យុង ខាំមាត់យំសសឹកពេលនឹកនាដល់រឿងអតីតកាលរវាងគេនិងនាយ។
«ថេយ៍..?»
«កំហុសមកពីបងគ្រប់យ៉ាងជុងហ្គុកមនុស្សបោកប្រាស់!!!»Hope you guys enjoy it and dun forget for vote!!
YOU ARE READING
សង្សារចាស់ខ្ញុំជាប្រពន្ធមិត្តខ្ញុំ ♡︎
Actionចំណងអាពាហ៍ពិពាហ៍កាលនៅមហាវិទ្យាល័យវាក៏បានរឹតចងស្នេហាពួកគេទាំងបីនាក់តើបច្ចុប្បន្នពួកគេរើរួចពីចំណងស្នេហ៍នេះដែររឺទេ? _______ Main characters: ជុងហ្គុកអេដលី & ថេហ្យុងគីម Date: 21/Jul/2023 Author: GI