ភាគ05: កម្តៅសាច់ឲអូនមក

551 52 5
                                    

តុកតុក!!!
«មានក-ថេយ៍?»បន្ទាប់ពីបើកទ្វារក៏បានបង្ហាញវត្តមានរបស់ថេហ្យុងសារជាថ្មីនូវខាងមុខបន្ទប់តែគេមកជាមួយនឹងទឹកមុខស្រពាប់ស្រពោនមិនដូចមុនឡើយ។
«ជុងហ្គុក..!»
«មានរឿងអីនេះអូនយំមែនទេចូលក្នុងសិនមក» ជុងហ្គុក ងាកឆ្វេងងាកស្ដាំទាញដើមដៃថេហ្យុងឲចូលមកខាងក្នុងបន្ទប់សឹមបង្វែខ្លួនមកមើលអ្នកដែលខ្លួនស្រលាញ់អស់ពីពោះពីពុងនោះវិញ។
«ជុងហ្គុកខ្ញុំស្រលាញ់បង»
«ថេយ៍?»
«ស្រលាញ់បងណាស់»ឮបែបនេះនាយក៏ទាញថេហ្យុងមកឱបជាប់ទ្រូងលួងលោមរហូតគេបាត់យំអណ្តឺតអណ្តក។
«អូនមានរឿងអីហ្ហឹមម្តេចក៏យំ?»ម្រាមដៃដែលកក់ក្តៅលើកឡើងផ្តិតយកទឹកភ្នែកវាសចេញរហូតស្អាតសឹមបន្ទសំណួរដោយដោយការបារម្ភ។
«អត់មានអីទេ»គេប្រកែកព្រមជាមួយនឹងការគ្រវីក្បាលញ័ររដឹកបដិសេធហាក់មិនចង់បង្ហាញរឿងអ្វីឲនាយបានដឹងថាគេទៅចួបអ្វីមកនោះឡើយ។
«អូននិយាយពិតឬអត់កុំកុហកបងថេហ្យុងហេតុអ្វីក៏យំ? នរណាធ្វើអីអូនឆាប់ប្រាប់បងភ្លាមមកសេហូមែនទេ?»
«អត់ទេសេហូមិនបានធ្វើអ្វីអូនទេតែអូនគ្រាន់តែខ្លាចហ្ហឹក..ខ្លាចណាស់»
«អូនខ្លាចអ្វីថេយ៍ឆាប់ប្រាប់បងភ្លាមមក»
«ថ្ងៃណាមួយពួកយើងនឹងអាចបែកគ្នាដែរទេ?»
«ថេយ៍..?»ជុងហ្គុក កល់អណ្តាតរកនិយាយលែងចេញពាក្យសម្តីដែលហាក់ចាក់គល់នៃឫសដ៏សែនជ្រៅគេមិនអាចសូម្បីនិយាយវាចេញមកឲច្បាស់លាស់គេខ្លួនឯងក៏មិនដឹងចំពោះចម្លើយពិតប្រាកដនោះដែរ។
«ហ្ហឹកហ្ហឹក...កុំទៅណាចោលអូនណា»
«...»
«កុំចាកចេញពីអូន»ថេហ្យុង យំសសឹកឱប.កនាយជាប់ស្អិតឱបណែនណាស់ដៃរឹតបន្តឹងសឹងតែចង់ច្របាច់នាយឲត្រប៉ែតលេបនាយចូលក្នុងពោះទុកធ្វើជារបស់ខ្លួនឯង។

ក្រាក..! សំឡេងបើកទ្វារត្រូវបានប៉ើងឡើងថេហ្យុងបិទទ្វារថ្នមៗដើរចូលមកក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់ស្របនឹងសេហូដែលទើបនឹងចេញពីបន្ទប់ទឹកមកល្មម។
«ថេយ៍អូនទើបមកពីណា?»
«អ-អូនជាប់និយាយគ្នាជាមួយជីមីននិងជេយ៍យ៉ូទើបបានជាយូរ»
«អូនកើតអ្វីមិនស្រួលខ្លួនមែនទេទឹកមុខអូនដូចជាស្លេកស្លាំងណាស់»
«អូនមិនអីទេអូនគ្រាន់តែយល់ថាល្វើយនិងឈឺក្បាលបន្តិចប៉ុននោះ»
«ពិតមែនហ្ហេ៎បើអ៊ីចឹងអូនឆាប់ញាំថ្នាំរួចសម្រាកចុះមើលទៅមេឃនេះមិនងាយនឹងឈប់ភ្លៀងទេព្រឹកស្អែកសឹមដើរលេងក៏បាន»
«ឆាប់ជាណាថេយ៍»សេហូ ចូលទៅថើបថ្ងាសអ្នកដែលសង្ងំបិទភ្នែកដេកលើពូកបន្ទាប់ពីបានលេបថ្នាំរួចនោះមួយខ្សឺត។ ឃើញថាថេហ្យុងបានគេងលក់នាយក៏បានដើរចេញទៅខាងក្រៅវិញម្តងព្រោះតែមិនចង់រំខានអ្នកជាប្រពន្ធ។
ថេហ្យុងបើកភ្នែកវិញថ្នមៗសម្លឹងមើលពិដានបន្ទប់យ៉ាងស្ងប់ស្ងាត់ចិត្តគេគិតនេះគិតនោះក្បាលសឹងតែផ្ទុះខួរចេញមកខាងក្រៅទៅហើយ។
(ឯងប្រុងគិតនូវទាក់ទងនឹងបងជុងហ្គុកទាំងដែលឯងជាប់មានឈ្មោះជាប្រពន្ធបងសេហូនេះហ្ហេស៎ថេយ៍យើងថាមិនបានទេឯងត្រូវតែឆាប់ដោះស្រាយចំពោះរឿងនេះឯងចង់ខ្លួនមួយជិះទូកពីរមែនដែរទេ?)
“ជេយ៍យ៉ូបានហើយទុកពេលឲថេយ៍ខ្លះទៅបើជាឯងនឹងគិតត្រូវធ្វើបែបណាឯងមកដាក់បន្ទុកឲថេយ៍បែបនេះបានយ៉ាងម៉េច”
(ព្រោះតែវាខុសហើយយើងក៏ស្អប់មនុស្សបែបនេះ)
(ជេយ៍យ៉ូឈប់សិន!)ជីមីន ស្រែកហៅអ្នកជាមិត្តម្ខាងទៀតដ្បិតគេហាក់ខឹងហើយក៏ដើរចេញទៅបាត់មិនស្តាប់ការបកស្រាយរបស់ថេហ្យុងនោះឡើយ។
(ថេយ៍អូខេទេ?)
(យើងមិនអីទេ)
(កុំគិតច្រើនពេកណាថេយ៍យើងយល់ចិត្តណា៎)
(ហ្ហឹកហ្ហឹក...យើងសូមទោសណាមីនយើងសូមទោស)ថេហ្យុង ឱនមុខចុះសម្រក់ទឹកភ្នែកមករហាមដោយមិនអាចហាមឃាត់ទឹកភ្នែកដែលចង់ស្រក់នោះពុំបាន។
(កុំយំណាថេយ៍)
«ខ្ញុំមិនអាចរើសបានទេខ្ញុំសូមទោស»ថេហ្យុង សម្រក់ទឹកភ្នែកមកសារជាថ្មីយំឆ្អែតឆ្អន់ក៏ទាញភួយមកដណ្តប់បិទភ្នែកទាំងហត់ហេវក្នុងខ្លួន។
ការរៀបចំផែនការសម្រាប់ដំណើរកម្សាន្តបែរជាមិនដូចអ្វីដែលបានរំពឹងទុករឿងនេះប្រៀបដូចស្រមោលដែលអន្ទោងតាមប្រាណគិតណាស់ក៏ឈឺចាប់ណាស់វាដូចជាគ្មានដំណោះស្រាយណាដែលល្អសោះ។

You've reached the end of published parts.

⏰ Last updated: Sep 21 ⏰

Add this story to your Library to get notified about new parts!

សង្សារចាស់ខ្ញុំជាប្រពន្ធមិត្តខ្ញុំ ♡︎Where stories live. Discover now