ភាគ04: ហេតុអ្វីឯងធ្វើបែបនេះ?

433 47 4
                                    

នៅតាមផ្លូវ..!
លើដងវិថីមានការបើកបរដោយទោចក្រយានយន្តយ៉ាងខ្វាត់ខ្វែងទិដ្ឋភាពអមដោយដើមឈើខៀវស្រងាត់ដើមផ្កាសាគូរ៉ាដែលមានដាំអមសងខាងផ្លូវជាចួរៗគួរឲចង់គយគន់។ ជុងហ្គុកបន្តការបើកឡានយ៉ាងសន្សឹមៗដោយមិនចង់ឲពេលវេលាដ៏មានភាពរីករាយមួយនេះត្រូវបានកន្លងផុត។ ម្រាមដៃស្តាំក្រាស់មានសាក់ស្រាក់ជាមួយនឹងដៃវែងស្រឡូនស្អាតបីបានទៅនឹងសំឡីដែលទន់ល្មើយគួរឲចង់ស្ទាបអង្អែល។
«ជុងហ្គុកអូនភ្លេចថាយើងភ្លេចទិញតង់បន្ថែម?»ភ្នែករំពៃសម្លឹងមើលផ្លូវក៏ស្រាប់តែនឹកថាខ្លួនដូចជាភ្លេចអ្វីបន្តិចក៏ស្រាប់តែធ្លោយបបូរមាត់និយាយឡើងដោយភ្ញាក់គ្រញែងខ្លួនបន្តិច។
«បងបានរៀបចំរួចហើយ?»
«បងរៀបចំ?»ថេហ្យុងចងចិញ្ចើមដោយសង្ស័យថានាយរៀបចំតាំងពីពេលណាព្រោះមិនបានឃើញថានាយបានចូលផ្សារទំនើបដើម្បីទិញរបស់នោះទេ។
តែថេហ្យុងបែរជាភ្លេចគិតថានាយបាននិយាយទូរស័ព្ទកាលពីព្រឹកនោះទៅហើយ!
«សូមលោកសុីញ៉េត្រង់នេះ»
«អរបាទ! រួចរាល់ហើយ»
«បាទអរគុណលោកបើអ៊ីចឹងពួកខ្ញុំសូមលាសិនហើយ»បុគ្គលិកទាំងប៉ុន្មានក៏បានត្រឡប់ទៅវិញក្រោយពីរបស់បានមកដល់ឈ្មោះអ្នកដែលត្រូវទទួល។
«មិនអន់ទេច្បាស់ជាអាជុងរៀបចំមិនខាន»សេហូ ប្រមូលរបស់របរយកទៅទុកដាក់ក្នុងឡានបណ្តើរៗមិត្តៗគេក៏កំពុងតែរៀបចំខ្លួនដូចគ្នាក្រោយពីនិយាយត្រូវរូវរឿងបោះតង់ថេហ្យុងមកដល់ពេលណាពួកគេនឹងរៀបចំចេញដំណើរទៅអាសយានដ្ឋាន incheon ភ្លាម។
«រៀបចំរួចហើយមែនទេ?»
«អើនោះឡានអាជុងមកល្មម»យ៉ុនហ្គីមើលទៅឡានខ្មៅស្រិបភ្លីរលើបរលោងតម្លៃថ្លៃហួសសមាមាត្រនៃកូនប្រុសមហាសេដ្ឋីត្រកូលអេដលីបើកចូលមកក្នុងបរិវេណទីធ្លាផ្ទះវីឡា។
«អីវ៉ាន់ទិញមកអស់ហើយនៅគូទឡាន»
«តង់បុគ្គលិកទើបតែយកមកដល់ស្នាដៃឯងហ្ហេស៎អាជុង?»
«អើ..!»ជុងហ្គុកញាក់ចិញ្ចើមសើចស្រស់ដាក់សេហូទើបបង្វែមកចាប់អារម្មណ៍ថេហ្យុងដែលទើបនឹងចុះពីលើឡានដើរទប់ចង្កេះបីដូចអ្នកជំងឺដែលទើបនឹងសម្រាលកូនរួច។
អ្ហាគេភ្លេចទៅហើយថាចង្កេះថេហ្យុងមិនប្រក្រតី..!
«ថេយ៍អូនកើតអីហ្នឹង?»
«អើគឺអូនចុកចង្កេះប្រហែលមកពីអង្គុយក្នុងឡានយូរពេក»
«អរអូនចូលក្នុងផ្ទះអង្គុយសម្រាកឲបាត់ហត់សិនទៅអ៊ីចឹងតែ.កអូនទៅត្រូវនឹងអីមក?»សេហូស្រាប់តែសួរពេលសម្លឹងឃើញកញ្ចឹង.កប្រពន្ធមានស្នាមក្រហមដុំៗពីរទៅបីកន្លែងបើទោះជាវាមិនក្រហមខ្លាំងតែក៏អត់នឹងមិនសួរមិនបានដែលសំណួរនេះធ្វើឲជុងហ្គុកត្រូវឈរធ្មឹងមិនអាចសូម្បីកម្រើកបានត្រឹមតែលួចសម្លឹងមុខថេហ្យុងចង់ដឹងថាគេនឹងបកស្រាយបែបណាទៅកាន់សេហូ។
«អូនរមាស់ក៏អេះវាទៅប្រហែលសត្វទិចទេដឹង?»
«ចាំបងរកថ្នាំមកលាបឲចុះមោះចូលផ្ទះទៅកុំឈរនៅខាងក្រៅបែបនេះ»
ជុងហ្គុកនឹកអស់សំណើចសម្បើមណាស់ថេហ្យុង
រកលេះមកនិយាយយ៉ាងសាកសមគ្មានសូម្បីតែភាពរអាក់រអួលដូចជាបានត្រៀមចម្លើយទុករួចជាស្រេចសង្សារចាស់គេមិនអន់ឡើយ។
«សើចស្អីឯងអាជុងចូលផ្ទះទៅឈរញញឹមមើលតែមនុស្សឆ្កួត»
«ចង្រៃយ៍..»ជុងហ្គុកប្រែទឹកមុខមកជាច្រឡើសបើសរហ័សលើកជើងដេញទាត់យ៉ុនហ្គីរហូតបង្កជាការសើចក្អាកក្អាយពេញក្នុងផ្ទះវីឡាមួយនេះ។ ពួកគេនៅតែដូចកាលនៅមហាវិទ្យាល័យដដែលវាជាការរំលឹកការចងចាំដ៏ល្អៗដែលមើលទៅហាក់មានក្តីសុខណាស់វាជាស្នាមញញឹមដែលមិនចេះនឿយណាយនិងយល់ថាស្កប់ស្កល់សោះ។
រុីងរុីង!!..ពួកគេរៀបនឹងចេញដំណើរឡើងឡានចេញទៅបណ្តើរៗទៅហើយក៏ស្រាប់តែសំឡេងទូរស័ព្ទជុងហ្គុកបានបន្លឺស្នូរឡើងមក។
«យើងនិយាយទូរស័ព្ទសិនពួកឯងទៅមុនទៅ»
«មិនអីទេពួកយើងចាំបាន»
«ហាឡូលោកប៉ា?»ជុងហ្គុកលើកទទួលទូរស័ព្ទក៏ដើរចេញពីមិត្តៗទៅសង្ងំនិយាយទូរស័ព្ទនៅជ្រុងម្ខាងឆ្ងាយពីពួកគេព្រោះតែមានការងារចាំបាច់។ ថេហ្យុងក៏បានលួចមកតាមមើលកាយវិការនាយផងដែររហូតចាប់ឃើញទឹកមុខប្រែជាលែងស្រស់គេក៏រហ័សបន្ទាន់ជើងដើរមករកនាយតែម្តង។
«បងមានរឿងអីឬ?»
«គឺការងារស្រាប់តែចូលមកភ្លាមៗ»
«បងចង់ថាបងនឹងមិនបានទៅជាមួយពួកយើងទេមែនទេ?»ថេហ្យុងមិនឃើញជុងហ្គុកឆ្លើយក៏ស្រាប់តែយល់ថាមិនសប្បាយចិត្តគេចង់ឲនាយទៅជាមួយទីណាមាននាយទីនោះគឺយល់ថាមានក្តីសុខគ្រប់កន្លែង។
«អ៊ីចឹងពួកយើងទៅតែមួយថ្ងៃក៏បានដែរឬក៏មិនបាច់ទៅជេជូទេពួកយើងអាចដើរលេងនៅទីនេះ-»
«មិនអីទេបងបានដកឃ្លាហើយតែបងនឹងឡើងមកមុនអូនអាចនៅជាមួយពួកគេបន្តដើរលេងឲសប្បាយចុះ»
«អ្ហឹម..»ថេហ្យុងគ្រហឹមនិងប្រឹងញញឹមតិចៗទាំងទឹកមុខមិនសូវជាស្រស់បំព្រងពួកគេមានគម្រោងដើរលេងដល់ទៅបីថ្ងៃជាប់គ្នាតែវាមិនទាន់ទាំងបានដំណើរការនៅឡើយនាយក៏ត្រូវចាកចេញនិងត្រឡប់ទៅសេអ៊ូលវិញ។ ដូច្នេះពួកគេនឹងមិនបានចួបគ្នាទៀតឡើយបន្ទាប់ពីគេមិនទាន់ផ្ទេរការងារទៅទីនោះ។
«ឆាប់ទៅពួកយើងត្រូវចេញដំណើរហើយ»ជុងហ្គុកថើបថេហ្យុងបន្តិចក៏នាំគ្នាដើរត្រឡប់ទៅឡានវិញតាមដោយក្រសែភ្នែកមួយគូដែលកំពុងតែតាមសម្លឹងមើលមកពួកគេដោយក្តីមិនពេញចិត្តនឹងទង្វើមួយនេះ។
បន្ទាប់ពីបើកបរដល់ព្រលាន Gimpo ភ្លាមការហោះហើរជាងមួយម៉ោងរួចមកយន្តហោះក៏បានចុះចតនៅ Jeju international airport។ សមុទ្រស្រស់ស្អាតព្រៃប្រឹក្សាខៀវស្រងាត់បូករួមជាមួយនឹងក្លិនខ្យល់បក់រំយោលពីសមុទ្រមកប៉ះផ្ទៃមុខបន្ថែមរឹតតែធ្វើឲចិត្តនិងអារម្មណ៍ហាក់បានធូរស្រាលមួយកម្រិត។
«ស្អាតណាស់»
«ប្រហែលជាយើងត្រូវផ្លាស់ប្តូរផែនការទៀតហើយ?»
«មេឃមិនអំណោយផលទេវាអាចនឹងភ្លៀងផងចាំយើងកក់បន្ទប់ចុះ»
«គម្រោងយើងលើកនេះដូចជាវេទនាដល់ហើយ»
«ហាសហាសាកថ្មជីវិតគឺបែបនេះចាំបានទេកាលនៅមហាវិទ្យាល័យពួកយើងក៏ធ្លាប់ចួបរឿងបែបនេះដែរ?»
«ត្រូវហើយអ្វីៗនៅតែមិនផ្លាស់ប្តូររំលឹកទៅកាលនោះម្នាក់ៗពិបាកមើលពីសភាពដើមរបស់ខ្លួនខ្លាំងណាស់ស្រួលមិនចង់ទៅបោះតង់ក្នុងព្រៃចំជាកំពូលមនុស្សមែន»
«តែក៏សប្បាយមិនចឹង? មែនហើយឯងនឹងត្រឡប់ទៅវិញពេលណាអាជុង?»
«ប្រហែលរសៀលថ្ងៃស្អែក»ពួកគេបន្តនិយាយនេះនិយាយនោះបណ្តើរនិងសម្លឹងមើលទេសភាពបណ្តើរកាណូតបន្តបើកទៅកោះទឹកសមុទ្រខៀវស្រងាត់ធ្វើឲប្រពន្ធៗរបស់ពួកគេសប្បាយរហូតភ្លេចគិតអស់ទុក្ខកង្វល់។
កក់បន្ទប់រួចរាល់ភ្លាមមេឃក៏ប្រែស្រទុំបង្អុលភ្លៀងមកយ៉ាងខ្លាំងរហូតពួកគេមិនអាចបន្តផែនការបោះតង់បានគឺមានតែគេងសម្រាកនៅក្នុងបន្ទប់រៀងៗខ្លួន។
«អាហារនេះអាជុងចូលចិត្តវាណាស់ពួកយើងគួរតែចែកដល់គេខ្លះ»
«ជីមីនក៏ចូលចិត្តវាដែរបើអ៊ីចឹងអូនយកទៅឲពួកគេសិន»
«ចាំបងជាអ្នកទៅវិញ»
«មិនអីទេអូនក៏មានរឿងចង់និយាយជាមួយគេដែរ»សេហូងក់ក្បាលអនុញ្ញាតថេហ្យុងក៏កាន់ប្រអប់អាហារដើរចេញទៅរកបន្ទប់មិត្តដែលនៅក្បែរនេះ។
ប្រគល់ឲដល់ដៃមិត្តថេហ្យុងក៏ប្រញាប់ដើរតម្រង់ទៅបន្ទប់ជុងហ្គុកដែលនៅរាងឆ្ងាយជាងបន្ទប់ពួកគេបន្តិច។ ជុងហ្គុកត្រូវការភាពផ្ទាល់ខ្លួនច្រើនម្យ៉ាងមិត្តគេរៀបការអស់ទៅហើយវាមិនចម្លែកទេដែលគេកំពុងពេញចិត្តនឹងជីវិតនាពេលនេះ។
ថេហ្យុងចុចកណ្តឹងបន្ទប់មិនយូរប៉ុន្មានទ្វារក៏បើកឡើងដោយស្នាដៃរាងសង្ហា។ ជុងហ្គុកសម្លឹងមុខថេហ្យុងទាំងស្នាមញញឹមផ្អែម។
«ថេយ៍? ម្តេចក៏មកទីនេះ?»
«ខ្ញុំយកអាហារមកឲលោក»
«អរ? អរគុណថេយ៍»
«មិនអញ្ចើញឲចូលក្នុងសិនទេឬ?»
«អ្ហាចូលក្នុងសិនមក»ជុងហ្គុកបើកផ្លូវឲទើបថេហ្យុងញញឹមដោយការពេញចិត្តដើរចូលទៅក្នុងបន្ទប់នាយតែម្តងដោយមាននាយជាម្ចាស់បន្ទប់ដើរតាមជាប់ពីក្រោយ។
«វ៉ាវបន្ទប់នេះធំទូលាយហើយមានការរៀបចំល្អទៀត»
«ថេយ៍ចូលចិត្តមែនទេ?»
«ចូលចិត្តណាស់ អ្ហឹម..ជុង?»ថេហ្យុងបង្វែខ្លួនបំណងងាកមកសម្លឹងមុខជុងហ្គុកតែបែរជាត្រូវនាយលូកដៃចាប់ក្រសោបចង្កេះតូចរបស់ខ្លួនឲអឹបជាប់កាយមាំមាឌធំកណ្តុកថើបបបូរមាត់គេដោយក្តីថ្នាក់ថ្នម។
ការថើបដ៏ផ្អែមដ៏រមួតដូចបឺតជញ្ជក់ដុំស្ករថេហ្យុងញញឹមក្បួចដាក់ប្រអប់អាហារទៅលើតុបង្វែមកលើកដៃតោងកនាយឱបស្អិតតបស្នងការថើបដ៏សែនផ្អែមល្ហែមមួយនេះយ៉ាងជក់ចិត្ត។
តុក..!! តុក.!!
«អ្ហឹម..បា-បានហើយមានគេគោះទ្វារហើយ»មាឌតូចលើកដៃទះស្មាក្រាស់ផាច់ៗពេលជុងហ្គុកប្រឹងបឺតជញ្ជក់បបូរមាត់ខ្លួនដោយដៃក្រសោបផ្ទៃមុខគេមកជិតមាត់ព្រានព្យាយាមដួសកេវក្លែបបបេរដោយមិនចង់បញ្ឈប់សកម្មភាពនៃការថើបនេះ។
«អ្ហឹមថេយ៍..?»
«អូនត្រឡប់ទៅបន្ទប់ហើយ»
«បាទ..!»ជុងហ្គុកងក់ក្បាលទាំងមិនចង់ដៃលើកស្ទាបបបូរមាត់ថេហ្យុងអង្អែលថ្នមៗដូចជាមិនដាច់អាល័យឃើញថាទឹកមុខនាយមិនស្រស់ថេហ្យុងក៏ថើបបបូរមាត់នាយមួយខ្សឺតបង្អូសមកថើបថ្ពាល់សងខាងព្រមទាំងថ្ងាសមួយខ្សឺតបង្ហើយចុងក្រោយ។
«នៅមានពេលក្រោយទៀតអូនទៅវិញហើយបងកុំភ្លេចញាំអាហារដែលអូនយកមកផង»ថេហ្យុងញញឹមផ្អែមសឹមដើរចេញទៅស្របនឹងដៃដែលបើកទ្វារក៏ភាំងភ្លឹកនឹងមិត្តរបស់ខ្លួនដែលកំពុងតែឈរសម្លឹងមើលមកគេជាមួយក្រសែភ្នែកចម្លែក។
«ជេយ៍យ៉ូ?»
«ហេតុអ្វីក៏ឯងនៅទីនេះ?»
«យើងយកអាហារមកឲជុងហ្គុក»
«យើងមានរឿងនិយាយជាមួយឯង»ជេយ៍យ៉ូដើរនាំមុខបណ្តាលឲថេហ្យុងក៏ត្រូវឈានជើងបន្តដើរតាមដំណើរដែលគេនាំទៅរហូតដល់មុខសួនច្បារក្បែរអាងហែលទឹក។
«ឯងមានរឿងអ្វីឬជេយ៍យ៉ូ?»
«ថេហ្យុងឯងប្រាប់យើងតាមត្រង់មកបើឯងនៅទុកយើងជាមិត្ត»
«ឯងនិយាយអ្វីយើងមិនយល់?»
«ឯងនិងបងជុងហ្គុក?»
«ជេយ៍យ៉ូ?»ថេហ្យុងស្រាប់តែកលអណ្តាតរកនិយាយអ្វីលែងចេញពេលឮសំណួរបែបនេះតែគេនៅតែចង់រក្សាការសម្ងាត់មួយនេះដដែលដូច្នេះគេនៅតែមិនព្រមទទួល។
«ថេហ្យុងឯងដឹងថាយើងចង់និយាយពីអ្វីកុំចង់មករកលេះនិយាយកុហកបោកប្រាស់យើង»
«យើងមិនយល់?»
«យើងបានឃើញ»
«ឯងឃើញអ្វីជេយ៍យ៉ូ?»
«យើងបានឃើញឯងនិងគាត់បានថើបគ្នា»
«ជេយ៍យ៉ូ?»
«ថេយ៍ហេតុអ្វីឯងធ្វើបែបនេះ?»
«យើង..»
«យើងខកចិត្តនឹងឯងណាស់ឯងចេះធ្វើរឿងថោកទាបបែបនេះទៅរួចថេហ្យុង»មិននិយាយតែមាត់គេក៏កញ្ច្រោលទៅចាប់ច្របាច់ស្មារបស់ថេហ្យុងស្រែកសួរដោយការខឹងសម្បារ។
«យើងឈឺជេយ៍យ៉ូលែង»
«ម្តេចក៏ឯងធ្វើបែបនេះឯងមានគិតដល់បងសេហូដែរទេឆាប់និយាយភ្លាមមកថេយ៍និយាយភ្លាមមក»
«ជេយ៍យ៉ូ? ថេយ៍មានរឿងអី?»ជីមីនរត់ចូលមកចាប់ឃាត់ពួកគេពេលឃើញមានការប្រទាញប្រទង់គ្នាដូចជាកំពុងតែប្រតាយប្រតប់ពួកគេឈ្លោះគ្នាឬ?
«ថេយ៍ឯងមិនអីទេមែនទេ? តើមានរឿងអីជេយ៍យ៉ូម្តេចក៏ធ្វើបែបនេះដាក់ថេយ៍?»
«តើឯងចង់ឲយើងស្ងប់ចិត្តមិននិយាយវាបានយ៉ាងម៉េចជីមីន?»
«មានរឿងអីអាចប្រាប់យើងបានទេម្តេចក៏ឈ្លោះគ្នាថេហ្យុង?»ពួកគេស្ងាត់រៀងខ្លួន!
បន្ទប់ស្ងប់ស្ងាត់មួយនៅក្នុងសណ្ឋាគារថេហ្យុងអង្គុយយ៉ាងស្ងៀមស្ងាត់ជីមីនបានកក់បន្ទប់ជាលក្ខណៈឯកជនដើម្បីងាយស្រួលនិយាយគ្នា។
«ប្រាប់មកថាតើមានរឿងអីកើតឡើង?»
«....»
«ម្តេចក៏គ្មានអ្នកណានិយាយអី? ពួកឯងលែងចាត់ទុកយើងជាមិត្តអស់ហើយមែនទេគរអស់ហើយឬ?»
«ថេហ្យុងទៅវិញទេដែលឯងគួរតែជាអ្នកនិយាយបែបនេះព្រោះគេធ្វើរឿងគួរឲស្អប់ខ្ពើម»
«ថេហ្យុងឯងបានធ្វើអី?»
«យើង..»
«ដូច្នេះប្រាប់យើងតាមត្រង់មកឯងនិងបងជុងមានអ្វីជាមួយគ្នា?»
«ជេយ៍យ៉ូឯងដឹងហើយមែនទេ?»ជីមីនសម្លឹងមុខរបស់មិត្តដោយស្រពិចស្រពិលរឿងដែលពួកគេបានលាក់បាំងវាត្រូវបើកចំហរហើយមែនទេ?
«មែនយើងបានឃើញពួកគេនៅជាមួយគ្នាយើងមិនបានកុហកយើងប្រើភ្នែកដើម្បីមើលយើងមិនមែនបំភ្លៃការពិត»
«រឿងនេះយើងដឹងហើយ»
«ដូច្នេះឯងក៏បានដឹងពិតទេ? ទំនាក់ទំនងពួកគេឯងពិតជាបានដឹងមែនទេជីមីន?»
«ត្រូវហើយថេយ៍និងបងជុងហ្គុកពិតជាធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាពិតមែនតែពួកគេបែកគ្នាហើយ»ជីមីនដកដង្ហើមធំក៏ទម្លាយរឿងនេះចេញមកឲជេយ៍យ៉ូបានដឹង។
«ចុះកាលដែលយើងបានឃើញនោះវាជាអ្វី?»
«ឃើញអ្វីជេយ៍យ៉ូ?»
«កាលពីនៅផ្ទះយើងបានឃើញគេនិងបងប្រុសជុងនៅជាមួយគ្នា»
«ពិតមែនឬថេយ៍?»
«យើងសូមទោស»ថេហ្យុងស្រាប់តែរលីងរលោងរកយំភ្លាមៗដោយមិនដឹងថាគួរបកស្រាយបែបណាបើបញ្ហានៃរឿងមួយនេះវាបានកើតឡើងទៅហើយនោះ។






______
តើឲគេនិយាយវាបែបណា?

សង្សារចាស់ខ្ញុំជាប្រពន្ធមិត្តខ្ញុំ ♡︎Where stories live. Discover now