«និយាយពីvegas»
ចំណុចល្អ
Vegasគេឲ្យតែស្រលាញ់នរណាម្នាក់គឺស្រលាញ់អស់ពីចិត្តហើយថ្នាក់ថ្នមខ្លាំងណាស់ សម្ដីផ្អែម (ប៉ុន្តែគេមិនដែលមានមនុស្សដែលគេស្រលាញ់ឡើយ)
ចំណុចអាក្រក់
Vegasមិនចូលចិត្តអ្នកដែលកុហក់គេនោះទេគេអាចប្រើហឹង្សាទៅលើអ្នកដែលកុហក់គេរហូតដល់ស្លាប់ក៏អាចដែល vegasគេស្អប់Gayខ្លាំងណាស់ (នេះគ្រាន់តែជាការនិពន្ធទេណា🙏) vegasល្មោភនិងរឿងលើគ្រែខ្លាំងណាស់ គេមានស្រីច្រើនចូលក្លឹបសឹងតែរាល់យប់ស្រីដែលគេដេកជាមួយសុទ្ធតែជាក្មេងថ្មីៗទាំងអស់
«និយាយពីpete»
peteជាមនុស្សស្លូតស្មោះត្រង់និងខ្លាចច្រើនគេជាមនុស្សទន់ជ្រាយឆាប់យំឆាប់ភ័យ
ចូលសាច់រឿង
គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមមនុស្សស្រីម្នាក់ក៏រត់មកអោបកvegasជាប់
"អូនថាហើយថាបងប្រាកដជាមកផ្ទះនេះ"នារីម្នាក់ឈ្មោះថា jesiបានរត់ទៅអោបvegasមើលទៅដូចគូស្នេហ៍យ៉ាងអញ្ចឹង
"ចេញទៅ"vegasបានទាញjesiចេញពីខ្លួនគេហើយបានឲ្យjesiចេញពីផ្ទះរបស់គេ
"ហេតុអី?មកពីវាមែនទេ"jesiចង្អុលទៅpeteដែលកំពុងឈរស្ងៀមមិនកម្រើកអ្វីសោះនោះ
"ផាច់~យើងប្រាប់ឲ្យចេញទៅមានលឺទេ?"vegasបានទះកំភ្លៀងjesiមួយដៃរួចហើយស្រែកឲ្យគេចេញ
"អូនសុំទោសvegasបុរសម្នាក់នោះបានបង្ខំអូនទេ អូនមិនចង់ក្បត់បងទេតែបុរសម្នាក់នោះ...អួយ"jesiមិនទាន់និយាយចប់ផងក៏ត្រូវvegasចាប់អូសគេឲ្យចេញពីផ្ទះភ្លាមៗ peteស្លត់ចិត្តខ្លាំងណាស់ពេលឃើញទិដ្ឋភាពប្រើហឹង្សាចំពោះមុខគេអញ្ចឹង
"យើងប្រាប់ស្រួលបួលមិនចង់ទេចង់តែឲ្យយើងប្រើហឹង្សា"vegas
"នាងឆាប់យកវ៉ាលីទៅបន្ទប់ទៅហើយបំភ្លេចរឿងមិញនេះចោលទៅ ធ្វើខ្លួនឲ្យល្អបើមិនចង់ត្រូវដូចជាគេនោះ"vegasដើរមកនិយាយដាក់ត្រចៀកpeteរួចហើយក៏បានចេញទៅក្រៅបាត់ទៅ peteមានអារម្មណ៍ថាខ្លាចៗពេលលឺvegasនិយាយតែក៏ធ្វើខ្លួនធម្មតាៗវិញ