part16(មិនចាំអ្វីទាំងអស់!!)

357 50 3
                                    

"បងឆាប់ដឹងខ្លួនមកវិញណាអូននៅទីនេះចាំបងដឹងខ្លួនមកវិញ"peteអង្គុយកាន់ដៃអ្នកដែលកំពុងតែដេកនៅលើគ្រែអ្នកជំងឺមិនកម្រើកដៃជើងសូម្បីតែបន្តិច

"Appa..."សុខៗvenniក៏ហៅpete pete សម្លឹងមើលហើយក៏ញញឹមទាំងទឹកភ្នែកកំពុងតែហូរមក

"Hatលោកជួយយកvenniទៅលេងឲ្យឆ្ងាយពីទីនេះបានទេ?ខ្ញុំមិនចង់ឲ្យគេឃើញប៉ារបស់គេបែបនេះទេ"peteសម្លឹងមើលមុខhatហើយក៏លូកដៃទៅកាន់ដៃhatហាក់ដូចជាកំពុងសុំអង្វរ

"បាទបាន អញ្ចឹងចុះខ្ញុំយកvenniទៅនៅជាមួយខ្ញុំមួយរយៈឯងកុំបារម្ភអីណាខ្ញុំនិងមើលថែvenniឲ្យឯងមើល ប-ប្ដីរបស់ឯងទៅកុំបារម្ភ"hatញញឹមព្រមទទួលសំណើររបស់pete

"តោះvenniពួកយើងទៅលេងនៅឯណាល្អទៅណ៎"និយាយជាមួយvenni

"ខ្ញុំចង់ទៅមើលសួនសត្វពូhatនាំអូនទៅទៅណា"venniធ្វើមុខcute ចេញមក

"បាទៗចាំពូនាំទៅ"និយាយចប់ក៏លើកបីVenniឡើងហើយក៏នាំគេចេញពីមន្ទីពេទ្យបាត់ទៅ។

"Peteកូនចង់ញ៉ាំអាហារដែលទេ?"ម៉ាក់របស់vegasបានយកអាហារមួយចំនួនឲ្យpete ជាមួយនិងទឹកមុខក្រៀមក្រំជាខ្លាំង

"ខ្ញុំមិនឃ្លានទេម៉ាក់"pete

"ញ៉ាំបន្តិចទៅបើកូនមិនញ៉ាំvegasប្រាកដជាខូចចិត្តជាមិនខានបើគេដឹងថាកូនមិនញ៉ាំអីសោះព្រោះតែបារម្ភពីគេ"ម៉ាក់របស់vegas

"..."peteទទួលយកអាហារជាមួយនិងទឹកមុខមិនឃ្លានអ្វីទាំងអស់នៅពេលនេះ

ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃទៀតរហូតដល់អស់រយៈពេលមួយអាទិត្យពេញvegasនៅតែគេងលើគ្រែមិនដឹងខ្លួនដរដែល

"នេះមួយអាទិត្យហើយបងមិនគិតចង់ក្រោកមកចង់មើលមុខអូននិងកូនទេឬ?"peteថើបដៃvegasហើយនិយាយទឹកភ្នែកក៏ហូរមកមិនឈប់ក៏ព្រោះតែពេលនេះហើយមនុស្សជាទីស្រលាញ់របស់គេនៅតែមិនទាន់ដឹងខ្លួនទៀត 

"Vegasអូនស្រលាញ់បង...ហ៉ឹកៗ...អូនស្រលាញ់បងខ្លាំងណាស់ដឹងទេពេលអូននៅជាមួយបងអូនមានក្ដីសុខគ្រប់ពេល...ហ៉ឹកៗហ៉ឹកៗ"peteនិយាយចប់គេក៏បានក្រោកចេញនិងដើរចេញទៅខាងក្រៅដើម្បីទៅលំហែកាយកុំឲ្យ stressខ្លាំងពេក

រឿង លោកប្ដីកំណាច😈🔞Where stories live. Discover now