"pete peteក្រោកឡើងណា"vegasដាស់អ្នកម្ខាងទៀតដែលកំពុងតែគេងនៅលើគ្រែ
"ហ៉ឹម~"peteក្រហឹមតិចៗ
"ថ្ងៃនេះពួកយើងត្រូវទៅផ្ទះវិញហើយណាឆាប់ក្រោកឡើង"vegas
"កើតអ្វីមែនទេហេតុអីក៏ទៅវិញលឿនម្លេះ"peteសួរ
"នៅក្រុមហ៊ុនមានបញ្ហាត្រូវឲ្យបងទៅដោះស្រាយជាបន្ទាន់"vegas
"អ៎ ចឹងចាំអូនទៅរៀបចំខ្លួនសិន"និយាយហើយpeteក៏ទៅរៀបចំខ្លួននិងបានចេញដំណើរត្រឡប់មកផ្ទះវិញ
កន្លងផុតទៅអស់រយៈពេលជាច្រើនម៉ោងពួកគេទាំងពីរក៏បានមកដល់ផ្ទះវិញដោយសុវត្ថិភាព
"បងសុំទោសណាដែលមិនបានធ្វើតាមសន្យារបស់អូនដែលថានាំអូនទៅចាប់ក្ដាមនោះអី"vegasកាន់ដៃpete
"មិនអីទេការងារសំខាន់ជាងបងឆាប់ទៅក្រុមហ៊ុនទៅ"pete
"បាទបងទៅហើយណាមើលថែខ្លួនផង...សឺត"មុននិងចាកចេញvegasក៏ឈ្លៀតថើបថ្ពាល់peteមួយខ្សឺត
Vegasបានទៅដោះស្រាយបញ្ហានៅក្រុមហ៊ុនពេញមួយយប់ទើបគេត្រឡប់មកផ្ទះវិញនៅពេលព្រឹក
"បងមកហើយនៅក្រុមហ៊ុនយ៉ាងមិចដែរ"peteបានរត់ទៅទទួលលោកប្ដីរបស់គេទាំងភាពកក់ក្ដៅ
"បងដោះស្រាយរួចហើយប៉ុន្តែចាប់ពីពេលនេះតទៅបងមានការងារច្រើនជាងមុនពេលយប់អូនកុំចាំបងអីណា"vegas
"មិនអីទេអូនយល់បងញ៉ាំបាយសិនទេ"pete
"អត់ទេបងត្រូវមកយករបស់របរមួយចំនួនទៅក្រុមហ៊ុន"vegas
"បាទ"...
Vegasក៏ទៅប្រមូលរបស់របរសំខាន់ៗដែលចាំបាច់ហើយក៏ចេញទៅក្រុមហ៊ុនបាត់ទៅ ចំណែកឯpeteវិញពេលដែលvegasចេញទៅផុតគេក៏បញ្ចេញទឹកមុខស្រពោនចិត្តចេញមក
ពីមួយថ្ងៃទៅមួយថ្ងៃពួកគេទាំងពីរក៏កាន់តែឃ្លាតពីគ្នាទៅជូនកាលសូម្បីតែពេលចូលគេងឬក៏ពេលព្រឹកក៏មិនឃើញមុខគ្នាផងដែរ
"អួក~អា៎...អួក~អួក"peteភ្ញាក់ពីដំណេកមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែរកក្អួតភ្លាមៗហើយវាក៏មិនមែនទើបតែកើតឡើងនោះទេវាកើតឡើង2&3ថ្ងៃមកឡើយ