"ធ្វើអីនិង??"vegasដើរមករករកអ្នកដែលកំពុងតែអង្គុយនិយាយបញ្ចុះបញ្ចូលគ្នានោះ
"..."hatឃើញអញ្ចឹងគេក៏ដកដៃចេញពីដៃpeteវិញហើយក៏ធ្វើជាលេងជាមួយនិងvenni
"ឯងមកនេះ"មិនចាំយូរនោះទេvegasបានចាប់ទាញដៃpeteទៅបន្ទប់ភ្លាមៗ
"លោកលែងដៃខ្ញុំទៅខ្ញុំឈឺ"ពេលមកដល់បន្ទប់peteក៏បេះដៃvegasចេញហើយក៏និយាយថាឈឺ
"គេនោះនិយាយអីជាមួយឯង?"vegasសួរទាំងមុខមាំ
"គឺ...គ្មានអ្វីទេគេនិយាយលេងធម្មតា"pete
"កុហក"vegas
"ខ្ញុំ...ខ្ញុំនិយាយការពិតហើយលោកមិនជឿក៏អត់ទៅ លោកមិនទាន់ជាស្រួលបួលទេកុំដើរទៅណាផ្ដេសផ្ដាសប្រយ័ត្ន..."
"មិនបាច់បង្វែរសាច់រឿងទេយើងដឹងណាថាឯងនិយាយកុហកយើង"vegas
"ខ្ញុំមិនបានកុហកទេ"peteនិយាយតិចៗនៅពេលនោះក៏
"ឯងជាប្រពន្ធយើង កុំទៅពាក់ព័ន្ធជាមួយអ្នកដ៏ទៃទៀតអីយើងមិនចូលចិត្ត"vegasចាប់អោបpete peteបើកភ្នែកធំៗមិននឹកស្មានថាvegasចាំរឿងនេះសោះ
"យើងបានឃើញរូបថតមួយនេះអញ្ចឹងហើយមិនពិបាកស្មានទេថាឯងនិងយើងជាអ្វីនិងគ្នា"vegasប្រលែងដៃចេញពីpeteហើយបានដើរទៅយករូបថតនោះមកបង្ហាញឲ្យpeteមើល
"ខ្ញុំ...អឹម"peteរៀបនិងនិយាយប៉ុន្តែក៏ត្រូវvegasចាប់គេថើបមុន ពួកគេទាំងពីរក៏បានថើបមាត់គ្នាយ៉ាងរោលរាលជាខ្លាំង ប៉ុន្តែ...
តុកៗតុកៗ សម្លេងគោះទ្វារ
"អូស!!!"peteក៏ដកមាត់ចេញពីមាត់vegasហើយក៏សម្លឹងមើលមុខគ្នា
"ទៅបើកទ្វារទៅ"vegasញញឹមដាក់peteហើយក៏បានឲ្យpeteទៅបើកទ្វារបន្ទប់
"ហាាាាាា....ហ៉ឹកៗ....ហ៉ឹកៗ"សម្លេងvenniយំ
"កើតអីvenniហេតុអីក៏យំហា៎"peteសួរទៅកាន់កូនស្រីរបស់ខ្លួន
"ពូhatទៅផ្ទះបាត់ហើយទុកឲ្យកូនលេងម្នាក់ឯងកូនខ្លាច...ហ៉ឹកៗ"venniនិយាយទាំងញ័រសម្លេង
"មិនអីទេមកលេងជាមួយប៉ាមក"vegasដើរមកបីvenni
"លោករបួសលោកមិនទាន់ជាទេណា"pete