"គេថ្ងៃនេះកើតអីហេតុអីក៏មិនរករឿងវាយខ្ញុំដូចរាល់ដង?"peteនិយាយក្នុងចិត្តសួរខ្លួនឯង គេពិតជាឆ្ងល់ណាស់រាល់ដងវាយផងធ្វើបាបផង តែថ្ងៃនេះវិញvegasនៅស្ងៀមៗមិននិយាយអ្វីទាំងអស់ច្រវ៉ាក់ជើងpeteដែលធ្លាប់តែដាក់រាល់ថ្ងៃតែថ្ងៃនេះvegasមិនបានដាក់ឲ្យpeteឡើង ដូចឲ្យសេរីភាពទៅpeteអញ្ចឹង
"លោកថ្ងៃនេះចេញពីធ្វើការម៉ោងប៉ុន្មាន?"peteរត់ទៅសួរvegasពេលvegasចង់ចេញទៅធ្វើការ
"ម៉ោង8យប់មានអីមែនទេ"vegasឆ្លើយហើយក៏សួរបកវិញ
"គឺថាខ្ញុំចង់ញ៉ាំការ៉េមពេលលោកចេញពីធ្វើការមកវិញអាចទិញឲ្យខ្ញុំផងបានទេ?"peteនិយាយទាំងមានអារម្មណ៍ថាខ្លាចៗតែពេលនេះគេពិតជាចង់ញ៉ាំការ៉េមខ្លាំងណាស់ទោះខ្លាចយ៉ាងណាក៏ត្រូវតែសុំ
"ចុះក្នុងទូទឹកកកមិនមានទេហ៎"vegas
"ខ្ញុំឃើញមិនមានទេ លោកអាចទិញឲ្យខ្ញុំផងបានទេ"pete
"អត់ទេ"និយាយហើយក៏ដើរចេញទៅបាត់ទុកឲ្យpeteនៅឈរធ្វើមុខស្អុយម្នាក់ឯងនៅក្នុងផ្ទះ
Vegasបានមកដល់ក្រុមហ៊ុនគេបានទៅអង្គុយធ្វើការក្នុង office គេតាមធម្មតា នៅពេលនោះក៏បានមនុស្សដើរចូលមកដោយមិនបានគោះទ្វារអីសោះ
"លោកVe លោកមើលមកខ្ញុំមើលស្អាតទេ?"dynaបង្ហាញដើមទ្រូងរបស់នាងឲ្យvegasមើល
"មានការអី?"vegasនិយាយទាំងមិនមើលមុខនាងសោះ
"Awwខ្ញុំមកដើម្បីធើ្វរឿងអីមួយជាមួយលោកនោះអីហិហិ ពួកយើង...អួយ"dynaបានចូលទៅអង្គុយលើភ្លៅvegas តែក៏ត្រូវvegasរុញនាងចេញភ្លាមៗ
"ចេញទៅវិញទៅ"vegas
"ហេតុអីក៏លោកធ្វើបែបនេះដឹងទេខ្ញុំឈឺណា"dynaក្រោកឈរមកវិញនៅមុខvegasហើយក៏ស្រែកខ្លាំងៗដាក់vegas
"..."vegasមិនបាននិយាយតបនិងdynaឡើយគេគិតតែពីធ្វើការងាររបស់គេឲ្យហើយៗតែប៉ុណ្ណោះ
"នេះលោកមានលឺខ្ញុំនិយាយទេ?"ដោយឃើញvegasមិនខ្វល់និងខ្លួនdynaក៏ស្រែកម្ដងទៀតយ៉ាងខ្លាំងធ្វើឲ្យលឺដល់ខាងក្រៅបុគ្គលិកធ្វើការដែលដើរកាត់នោះក៏បានស្ដាប់លឺdynaស្រែកឡែតៗតែឯងធ្វើឲ្យគេយកទៅនិយាយដើមពេញក្រុបហ៊ុន