"កូនថេយ៌ម៉ាក់សុំទោសណាធ្វើឲ្យកូនលំបាកហើយ!!"អ្នកស្រីស៊ូលី គាត់ជាម្ដាយរបស់ថេយ៌ដោយឈ្មោះពេញរបស់គាត់គឺស៊ូលី មីឆេល"ម៉ាក់កុំនិយយាបែបនេះអីកូនមិនអីឡើងតាំងពីតូចមកម៉ាក់នឹងលោកប៉ាមើលថែរកូនបានយ៉ាងល្អហើយពេលនេះកូនចេញទៅរកការងារដើម្បីផ្គត់ផ្គង់គ្រួសារយើងវិញគឺជារឿងដែលត្រឹមត្រូវហើយ!!"ថេយ៉ុង ជាកូនរបស់អ្នកស្រីស៊ូលីហើយឈ្មោះពេញនោះគឺ គីមថេយ៉ុង រ៉ាហ្វាលី ដោយគេបានយកត្រកូលតាមប៉ារបស់គេ
"តែម៉ាក់ពិតជា-"អ្នកស្រីស៊ូលី
"មិនអីនោះទេម៉ាក់រឿងក្រុមហ៊ុនកូននឹងព្យាយាមជួយលោកប៉ាដើម្បីឲ្យក្រុមហ៊ុនយើងដំណើរការបានមកវិញ!!"ថេយ៉ុង
ដោយសារតែមានមនុស្សចោទប្រកាន់ថាក្រុមហ៊ុនរបស់គ្រួសាររ៉ាហ្វាលីបានរកស៉ីខុសច្បាស់នឹងនាំចេញនូវរបស់អន់ៗទើបធ្វើឲ្យគ្រួសារមួយនេះត្រូវក្ស័យធុនហើយពិបាកនឹងងើបឡើងវិញជាខ្លាំងហើយនរណាជាអ្នកនៅពីក្រោយរឿងនេះក៏នៅមិនទាន់ដឹងដែរ!!!
"ម៉ាក់កុំគិតច្រើនអីណាពេលនេះកូនត្រូវទៅសិនហើយជីមីនចាំកូននៅខាងក្រៅ!!"ថេយ៉ុងក្រោយពីលាម៉ាក់របស់គេហើយគេក៏បានដើរចេញទៅបាត់ទៅ
"ជីមីន...នេះមកដល់យូរហើយហ៎!!"ថេយ៉ុងក៏បានដើរទៅរកមិត្តយ៉ាងលឿនពេលឃើញគេកំពុងឈរចាំខ្លួននៅមុខឡាន
"មិនលឿននោះទេទើបមកដល់មុននេះបន្តិច..ពេលនេះឯងប្រុងទៅដាក់ពាក្យធ្វើការនៅឯណា!!?"ជីមីន
"គឺក្រុមហ៊ុនចនឡាវីហ្កា!!"ថេយ៉ុង
"ឆ្គួតទេហីក្រុមហ៊ុននោះធំខ្លាំងណាស់ហើយល្បីថាអគ្គនាយកនៅទីនោះគឺមានវិន័យតឹងរឹងណាស់បើឯងទៅដាក់ពាក្យអាចជាប់ឬអត់!?"ជីមីន
មែនហើយនៅទីនោះគឺជាក្រុមហ៊ុនដែលធំជាងគេនៅក្នុងប្រទេសហើយអ្វីដែលសំខាន់វាត្រូវបានគ្រប់គ្រងដោយអគ្គនាយកដែលម៉ឺងម៉ាត់នឹងផ្ដាច់ការតែទាំងនេះជាពាក្យចចាមរាមតែប៉ុណ្ណោះ!!
"បើមិនសាកធ្វើមិចនឹងដឹងទៅ!!"ថេយ៉ុង
"ចុះហេតុអីឯងមិនមកធ្វើការនៅក្រុមហ៊ុនប៉ារបស់យើងមកពីក្រុមហ៊ុនយើងតូចមែនទេ!!"ជីមីន
YOU ARE READING
💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )
Fanfictionស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លេត🤧