"លោកគិតចង់នាំខ្ញុំទៅណាបន្ត!?"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់ព្រោះឃើញតែបើកឡានមិនដឹងទៅណា៎"ទៅក្រុមហ៊ុមបន្តិចព្រោះថ្ងៃនេះលោកប៉ាគាត់មិននៅទើបបងត្រូវមកមើលខុសត្រូវជំនួស!!"ជុងហ្គុក
"លោកទៅក្រុមហ៊ុនរបស់លោកហេតុអីត្រូវយកខ្ញុំទៅជាមួយដែរ!?"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់
"ព្រោះអូនជាប្រពន្ធបង!!"ជុងហ្គុកនាយបានឆ្លើយតបទៅថេយ៌វិញយ៉ាងផុយនាយមើលទៅគ្មានប្រតិកម្មអ្វីសោះតែថេយ៌វិញគ្នាឡើងចង់ឈ្លក់ទឹកមាត់ទៅហើយ
"មិនយល់ថាលោកកំពុងតែគិតអីទេ!!"ថេយ៉ុងគេនិយាយឡើងទាំងក្រវីក្បាលហួសចិត្តនឹងនាយគេមិនយល់ពីនាយឡើយថាឲ្យគេសម្ដែងតែនាយនេះណាដូចមិនមែនសម្ដែងឡើយនាយធ្វើដូចពួកគេបានរៀបការរួចមែនទែនចឹង
"បងកំពុងគិតពីអូននឹងហើយ!!"ជុងហ្គុក
"ហ្ហឹស៎..ឆ្គួតដល់កម្រិតមែនទែនហើយនេះ!!"ថេយ៉ុងគេឡើងហួសចិត្តពេលលឺនាយនិយាយបែបនឹងចេញមក
"យ៉ាប់ណាស៎..មួយថ្ងៃៗថាឲ្យប្ដីថាឆ្គួតរហូតនិយាយឲ្យស្រួលបន្តិចមិនបានទេឬប្ដីខ្លួនឯងសោះ!!"ជុងហ្គុក
"អ្នកណាប្ដីខ្ញុំនោះលោកឯងកុំពិនពេកក្រែងថាគ្រាន់តែសម្ដែងតើហី..ខ្ញុំមានអារម្មណ៍ថាលោកឯងដូចចង់លែងមែនទែនមិចក៏មិនដឹងទេ!!"ថេយ៉ុង
"បើមែនទែនក៏មិនទៅខុសអីព្រោះគ្រាន់តែលុយប្រាក់ខែពីរបីខែនឹងអាចដណ្ដឹងធ្វើប្រពន្ធបានបាត់ហើយ!!"ជុងហ្គុក
"លោកឯងនេះ!!"ថេយ៉ុងគេហួសចិត្តនឹងសម្ដីនាយណាស់ដល់ពេលចឹងពេកមិនដឹងថាតបបែបណាឲ្យសមទេ
@ ក្រុមហ៊ុនចនឡាវីហ្កា
"ហេ៎..ខ្ញុំលឺថាថ្ងៃនេះលោកចនគាត់មិនបានមកក្រុមហ៊ុនទេហើយថ្ងៃនេះគឺកូនប្រុសគាត់មកផ្ទាល់ណា៎!!"បុគ្គលិក
"មែនឬ..ហ៉ើយ៎យើងដូចជាខានបានឃើញមុខគាត់យូរហើយចង់ឃើញម្ដងទៀតណាស៎!!"បុគ្គលិក មិចបានឃើញរាល់ថ្ងៃបើលោកបងជុងហ្គុកយើងនឹងមិនសូវជាបានមកក្រុមហ៊ុនទៀតទាត់ផង
"ពួកយើងខ្ញុំលឺមកថាលោកអគ្គនាយកធំនឹងមកក្រុមហ៊ុននៅថ្ងៃនេះដូច្នេះសូមរក្សាសណ្ដាប់ធ្លាប់ផងកុំធ្វើឲ្យគាត់មានអារម្មណ៍មិនល្អ!!"ប្រធានស៊ូនាងមានបន្ទុកខាងគ្រប់គ្រងមើលបុគ្គលិកមើលខុសត្រូវថាបុគ្គលិកណាអាចបន្តការងារបានបុគ្គលិកណាត្រូវដកចេញ
YOU ARE READING
💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )
Fanfictionស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លេត🤧