"អាយយ៎..ថេយ៌នេះឯងពិតជាសំណាងណស់ថេយ៌!!"ជីមីន"វាស្អីឯងនឹងហាស៎??"ថេយ៉ុងនិយាយឡើងទាំងទឹកមុខស្អុយមើលទៅកាន់មិត្តដែលមានឥរិយាសប្បាយអរនោះ
"ឯងមិនដឹងទេហេស៎បុរសដែលឯងជួបនោះជាអ្នកប្រុសទោលក្នុងត្រកូលឡាវីហ្កាណា៎..វ៉ោវ..មើលនេះចុះគាត់ថែមទាំងបានចំណាយលុយមកឲ្យឯងច្រើនយ៉ាងនេះ!!"ជីមីន
"យើងមិនដឹងថាត្រូវឬខុសទេដែលព្រមធ្វើការឲ្យគេនោះ..ព្រោះយើងមិនធ្លាប់ធ្វើការសម្ដែងធ្វើប្រពន្ធគេចឹងទេហើយក៏មិនដែលលឺពីការងារបែបនេះដូចគ្នា!!"ថេយ៉ុង
"ឯងមិនគិតថាខ្លួនឯងមានសំណាងទេហេស៎..ការងារបែបនេះវាមិនពិបាកឡើងយើងក៏ចង់ធ្វើការចឹងដែរតែគ្មានអ្នកមករកយើងចឹងសោះ!!"ជីមីន
"យើងមិនទុកចិត្តសោះ...យើងយល់ព្រមធ្វើការឲ្យគេក៏ព្រោះតែគេថាគេអាចជួយក្រុមហ៊ុនប៉ាឲ្យក្រោកឈរវិញបានទើបយើងសុខចិត្តធ្វើទាំងបង្ខំ!!"ថេយ៉ុង
"យើងច្បាស់ 100% ណាថេយ៌មិនដល់មួយសប្ដាហ៍ទេក្រុមហ៊ុនប៉ាឯងនឹងត្រឡប់មកដូចដើមអាចលើសដើមផងក៏ថាមិនត្រូវ!!"ជីមីន
"ឯងច្បាស់ដល់ម្ល៉ឹងផង!?"ថេយ៉ុង
"នេះហើយជាលទ្ធផលដែរមិនសូវដើរចេញក្រៅម្ងៃៗចង់នៅតែផ្ទះតែពេលចេញទៅក្រៅម្ដងនោះវើត៎ដល់បារាំងបាត់..ជើងវែងហួស!!"ជីមីនក៏បាននិយាយថាឲ្យថេយ៌ព្រោះនេះជាការពិតដែលកាលពីមុនថេយ៌គេមិនសូវជាទៅក្រៅប៉ុន្មានទេនៅផ្ទះហើយនឹងជួយធ្វើការងារក្រុមហ៊ុនពេលចង់ដើរលេងក៏ទៅបារាំងបាត់ៗមិនសូវជាបានដើរលេងនៅក្នុងប្រទេសប៉ុន្មានទេ
"យើងមិនសូវហ៊ានដើរលេងនៅខាងក្រៅក៏ព្រោះតែយើងឃើញព័ត៌មានទាក់ទងនឹងបងធំបងតូចនោះច្រើនពេកណាមួយយើងមិនចង់ឃើញមុខស្រីម្នាក់នោះផង!!"ថេយ៉ុង
"ចង់និយាយពីនាងឆេណាស្អីគេនោះមែនទេ!"ជីមីន
"មានអ្នកណាទៀតទៅមានតែនាងនឹងហើយដែលតែងមានជម្លោះជាមួយយើង..ពេលនេះនាងធ្វើការនៅក្រុមហ៊ុនចនឡាវីហ្កានឹងឯង!!"ថេយ៉ុង
"ហាស៎..នេះនាងជាប់តែឯងមិនជាប់? យើងសឹងតែមិនជឿរនៀកថាឯងមានសមត្ថភាពជាងនាងឆ្ងាយណាស់តែហេតុអីឯងមិនជាប់ការងារអញ្ចឹង!!"ជីមីន
YOU ARE READING
💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )
Fanfictionស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លេត🤧