ភាគ 7 : ជាប់អន្ទាក់

1.8K 119 0
                                    


"នេះជាប៉ាម៉ាក់របស់បង!!"ជុងហ្គុកនាយក៏បានណែនប៉ាម៉ាក់នាយឲ្យថេយ៌បានស្គាល់

"ជម្រាបសួរពូមីង!!"ថេយ៉ុងក៏បានធ្វើការជម្រាបសួរទៅកាន់គាត់វាជាការគួរសមពេលជួបមនុស្សចាស់

"ប៉ាម៉ាក់នេះជាប្រពន្ធរបស់ខ្ញុំ!!"ជុងហ្គុក

"នេះឬជាប្រពន្ធដែលឯងយំរកសឹងតែពេញមួយថ្ងៃហើយនោះ!!"លោកចន

"......"ពេលលឺសំណួរចាក់ចោតបែបនេះជុងហ្គុកនាយហាក់គាំងរកអ្វីនិយាយមិនចេញឡើយចំណែកថេយ៌វិញបានត្រឹមតែមើលមុខនាយទាំងហួសចិត្ត តើនាយពិតជាយំរកគេមែនឬ?

"នេះឬជាប្រពន្ធរបស់កូននោះជុងហ្គុក..តើកូនកំពុងតែគិតអីហាស៎!!"អ្នកស្រីចនគាត់ហាកមានអារម្មណ៍មិនល្អសោះពេលដឹងថាថេយ៌ជាប្រពន្ធរបស់ជុងហ្គុក

"ម៉ាក់-"ជុងហ្គុកនាយហាក់ដូចជាចង់បកស្រាយអ្វីមួយប្រាប់ទៅគាត់តែថាត្រូវលោកចននិយាយកាត់មុន

"អូនត្រជាក់ចិត្តសិនទៅ!!"លោកចនក៏បានអង្អែលខ្នងអ្នកស្រីចនថ្នមៗកុំឲ្យគាត់ក្ដៅចិត្តពេក

"មិនបានទេណាបងនេះកូនយើងថ្លើមធំពេកហើយ!!"អ្នកស្រីចនគាត់ពិតជាខឹងនឹងជុងហ្គុកខ្លាំងណាស់សឹងតែហក់វៃហើយ

"បានហើយអូនត្រជាក់ចិត្តកុំខឹងច្រើនអីប្រយ័ត្នជ្រួញមុខខូចសម្រស់អស់ណា៎!!"លោកចន

"គិតច្បាស់ហើយមែនទេដែលចង់ធ្វើជាកូនប្រសាររបស់ត្រកូលមួយនេះ!?"អ្នកស្រីចនបានដើរទៅរកថេយ៌ចំណែកថេយ៌គេចេះតែដើរថយក្រោយរហូតព្រោះភ័យពេកហ៎

"អឹក៎..ខ្ញុំ..ខ្ញុំ!!"ថេយ៉ុងហាក់ដូចជាកំពុងតែរឹងអណ្ដាតរកអ្វីនិយាយមិនចេញឡើយពេលអ្នកស្រីចនដើរមកកៀកគេបែបនេះទៀតវាធ្វើឲ្យគេថប់ដង្ហើមជាខ្លាំង

"ម៉ាក់កុំបំភ័យថេយ៌អី!!"ជុងហ្គុកនាយរហ័សឃាត់ម៉ាក់នាយកុំឲ្យបង្កភាពភ័យខ្លាចដល់ថេយ៌

"អ្នកណាថានោះកូនកុំចេះតែមកចោទម៉ាក់ពេកម៉ាក់តែសួរប្រពន្ធឯងប៉ុណ្ណោះអីក៏ហួងហែងម្លេះ!!"អ្នកស្រីចន
"តែម៉ាក់ថេយ៌គេឆាប់ភ័យណាស់បើកម៉ាក់ធ្វើមុខមាំបែបនេះគេគាំងបេះដូងមិនខានទេ!!"ជុងហ្គុក

💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )Where stories live. Discover now