@ 1ឆ្នាំក្រោយមកពេលវេលាពិតជាដើរលឿនណាស់ភ្លេចៗក៏មួយឆ្នាំទៅហើយតែចំពោះជុងហ្គុកវិញក្ដីស្រឡាញ់ដែលនាយមានចំពោះថេយ៌គឺមិនដែលប្រែប្រួលម្ដងណាឡើយនាយតែងតែស្រឡាញ់នឹងយកចិត្តទុកដាក់ចំពោះថេយ៌គ្រប់ពេលតែម្ដង...
"ជុងនេះពួកយើងកំពុងទៅណានឹង!?"ថេយ៉ុង
"គឺបងនាំអូនទៅកន្លែងដែលអូនចង់ទៅនោះអី..ក្រែងកាលពីម្សិលមិញអូនបានប្រាប់បងថាអូនចង់ទៅមិនអញ្ចឹង!!"ជុងហ្គុក
"មែនហើយតែមិចក៏បងចោលការងារទៀតហើយ?!"ថេយ៉ុង
"មានឯណាការងារបងធ្វើរួចរាល់អស់ហើយបងបានបញ្ចប់វាកាលពីម្សិលមិញ!!"ជុងហ្គុក
"មិចក៏បងគិតទុកបានច្រើនយ៉ាងនេះ!!"ថេយ៉ុង
"បងតែងតែបែបនេះហើយ...តែចំពោះតែអូនម្នាក់ទេ!!"ជុងហ្គុក
"គួរជឿឬអត់នៀកមនុស្សមុខព្រានបែបនេះ!!"ថេយ៉ុង
"ហីយ៉ា..មិចក៏ថាឲ្យបងបែបនេះ!!"ជុងហ្គុក
"អូនគ្រាន់តែនិយាយការពិត!!"ថេយ៉ុង
"ពួកយើងមកដល់ហើយ!!"រវល់តែនិយាយគ្នាតាមផ្លូវច្រើនពេកភ្លេចៗខ្លួនក៏មកដល់ទីតាំងបាត់ទៅហើយ
"ពិតជាស្រស់ស្អាតដូចនៅក្នុងវេបសាយមែន!"ថេយ៉ុង
"តែបងថាចាញ់សម្រស់អូនទេ!!"ជុងហ្គុក
"ឆ្គួត៎..អូនស្អាតបែបមនុស្សចំណែកនេះគឺស្អាតបែបធម្មជាតិខៀវខ្ចីបងយល់ទេ!!"ថេយ៉ុង
"តែថានៅចាញ់អូនដដែល!!"ជុងហ្គុក
"ហ៉ើយ៎ភាសាផ្អែមៗទាំងនេះកាលបានលក់ទៅ!!"ថេយ៉ុង
"លក់មិនបានទេព្រោះពាក្យទាំងនេះប្រើបានសម្រាប់តែអូនម្នាក់ប៉ុណ្ណោះ!!"ជុងហ្គុក
"យ៉ាប់ណាស់!!"ថេយ៉ុងគេហួសចិត្តនឹងនាយជាខ្លាំងមិនដឹងអីទេសម្ដីផ្អែមនោះផ្អែម
"អេ៎នេះ..នេះអូនកើតអីមិចក៏មុខស្លេកភ្លាមៗបែបនេះ!!"ជុងហ្គុកនាយហាក់បារម្ភជាខ្លាំងពេលឃើញថាថេយ៌ស្រាប់តែស្លេកមុខស្លេកមាត់បែបនេះ
"អូនមិនអីទេគ្រាន់តែរៀងវិលមុខបន្តិចប៉ុណ្ណោះ!!"ថេយ៉ុង
"អញ្ចឹងពួកយើងទៅផ្ទះវិញទៅ!!"ជុងហ្គុក
YOU ARE READING
💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )
Fanfictionស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លេត🤧