ភាគ 9 : Sweet

1.7K 98 1
                                    


"តុក..តុកកៗៗ!!"

"ចូលមក!!"ជុងហ្គុក

"លោកអគ្គនាយកហៅខ្ញុំមកបន្ទាន់បែបនេះតើ-"ឆេណានាងប្រុងនឹងសួរនាយទៅហើយថានាយមានការងារអ្វីឲ្យនាងធ្វើឬអត់តែមានឯណានិយាយមិនទាន់ចប់ផងជុងហ្គុកនិយាយកាត់

"នាងត្រូវបានដកចេញហើយ!!"ជុងហ្គុក

"អឹក..ហេតុ..ហេតុអីទៅលោកអគ្គនាយកតើខ្ញុំបានធ្វើអ្វីខុស..បើខ្ញុំបានខុសពិតមែននោះសុំលោកអគ្គនាយកទុកឱកាសឲ្យខ្ញុំផង!!"ឆេណា

"នាងបានធ្វើឲ្យប្រពន្ធខ្ញុំមិនពេញចិត្តនឹងនាង!!"ជុងហ្គុក

"ខ្ញុំ..ខ្ញុំបានធ្វើឲ្យភរិយាលោកអគ្គនាយកមិនពេញចិត្ត? អត់នោះទេខ្ញុំមិនដែលឡើយខ្ញុំមិនដែលជួបគាត់ឡើយ!"ឆេណា

"នាងប្រាកដហើយ? ឥឡូវខ្ញុំសួរនាងពេលមកធ្វើការតើនាងមានសមត្ថភាពពិតឬអត់!?"ជុងហ្គុក

"ហេតុអីលោកអគ្គនាយកសួរខ្ញុំបែបនេះ!"ឆេណា

"ពូកែសម្ដែងសមហើយដែលថេយ៌មិនពេញចិត្តនាងនោះ..ពេលនេះសូមចេញពីទីនេះទៅចំណែកនាងប្រាក់ខែរបស់នាងដែលមាននៅក្នុងខែនេះវាជាប្រាក់ខែចុងក្រោយរបស់នាងហើយបន្ទាប់ពីរៀបចំរួចសូមចេញទៅ!!"ជុងហ្គុក

"លោកអគ្គនាយកកំពុងតែមានន័យថាថេយ៉ុងគឺជាប្រពន្ធរបស់លោក!!"ឆេណា

"ត្រូវហើយថេយ៌ជាប្រពន្ធខ្ញុំនាងបានធ្វើអីចំពោះថេយ៌ខ្លះគួរតែដឹងក្នុងចិត្តហើយ!!"ជុងហ្គុក មួយរយះមុននាយបានស៉ើបដឹងហើយថានរណាដែលធ្វើឲ្យក្រុមហ៊ុនរបស់ប៉ាថេយ៌ប៉ិសនឹងក្ស័យធុននោះ..ម្នាក់នោះគឺជានាងនឹងហើយ

"លោក..លោកអគ្គនាយកគឺ..គឺ-"ឆេណានាងហាក់គាំងរកអ្វីនិយាយមិនចេញនាងភ័យក៏ភ័យហើយក៏ភ្ញាក់ផ្អើលមិនស្ទើរដែរពេលដឹងថាថេយ៌ជាប្រពន្ធរបស់ជុងហ្គុក

"អូនចង់ឃើញមុខអ្នកដែលបានបង្ខូចឈ្មោះក្រុមហ៊ុនរបស់ប៉ាអូនមែនទេ..ពេលនេះនាងបាននៅទល់មុខរបស់អូនហើយតើអូនចង់ចាត់ការយ៉ាងមិចចំពោះនាង!!"ជុងហ្គុក

"ជានាងមែនទេដែលធ្វើឲ្យគ្រួសារខ្ញុំជួបនឹងការលំបាកនោះ..ហឹស៎..នាងពិតជាពិសពុលណាស់ឆេណាមើលទៅខ្ញុំប្រហែលជាត្រូវបិទផ្លូវនាងវិញហើយ!!"ថេយ៉ុង

💘រឿង : អ្នកប្រុស ត្រកូលឡាវីហ្កា💫 ( ចប់ )Where stories live. Discover now