03

513 51 15
                                        

Hello អ្នកអានសំណប់ចិត្តទាំងឡាយរបស់អេដមីនភាគថ្មីមកហើយណា☺️
[ ហ្កាន់]
  «ហ្កាននននននន់ យើងលឺមកថាឯងនិងបានរាំជាមួយទីនណាភពមែនទេ?» ប៉រសួរទៅហ្កាន់ដោយការសប្បាយចិត្តពេលដែលឃើញហ្កាន់ដើរចូលមក
  «មើលទៅឯងនេះសប្បាយចិត្តដល់ហើយ» ហ្កាន់និយាយទៅកាន់ប៉របែបហួសចិត្មុននិងដើរមកអង្គុយកៅអីទល់មុខប៉រហើយគេក៍ញញឹមបន្តិចដូចជានឹកឃើញគំនិតដ៍អស្ចារ្យមួយអញ្ចឹងមុននិងនិយាយ
  «ប៉របើឯងទៅរាំជំនួសយើងតើល្អទេ?» ហ្កាន់បញ្ចេញគំនិតខ្លួនទៅកាន់ប៉រយ៉ាងមានសង្ឃឹមតែហើយក្ដីសង្ឃឹមរបស់គេក៍ត្រូវបានរលាយដូចអំបិលត្រូវទឹកពេលលឺរសម្ដីរបស់ប៉រ
  «តើឯងទៅដើរបុកក្បាលនៅឯណាហា៎សបានជាវង្វេងដល់ថ្នាក់ភ្លេចថាយើងជាអ្នកចម្រៀងនៅក្នុងយប់នេះនោះ??» «ហើយមួយវិញទៀតទីនណាភពគេចង់រាំជាមួយឯងមិនមែនយើងទេ» ប៉រនិយាយទៅហ្កាន់ដែលពេលនេះកំពុងសម្លឹងមុខគេថ្លែរដូចជាកំពុងគិតពីអ្វីមួយអញ្ចឹង
  «តែហេតុអីត្រូវតែជាយើងដែរនោះ?» ហ្កាន់សួរទៅកាន់ប៉របែបងើយឆ្ងល់
  «ក៍ព្រោះតែគេចាប់អារម្មណ៍ឯងនិងហើយ» ប៉រតបទៅវិញ
  «មិនអាចទេយើងនិងគេមិនដែលស្គាល់គ្នាផងតើគេមកចាប់អារម្មណ៍និងយើងម៉េចនិងកើតទៅបើយើងនិងគេទើបតែជួបគ្នាមិនបានប៉ុន្មានផងនោះ» ហ្កាន់តបទៅប៉រទាំងមិនយល់
  «ឯងមិនដែលលឺរពាក្យថាឃើញភ្លាមស្រឡាញ់ភ្លាមទេឬយ៉ាងម៉េច?» ប៉របាញ់សំនួរសួរទៅហ្កាន់វិញតែមុននិងហ្កាន់បានឆ្លើយតបពួកគេក៍ត្រូវហៅអោយចូលទៅក្នុងកម្មវិធីវិញជាមុនសិន
  ពេលពួកគេចូលទៅដល់ក្នុងបរិវេនកម្មវិធីវិញសំឡេងទះដៃក៍បន្លឺឡើងមុននិងប៉របានដើរទៅលើឆាកដែលពេលនេះមានក្រុមអ្នកភ្លេងដែលមានទាំងស្គរ ហ្គីតា ព្យាណូរនិងចុងក្រោយបង្អស់គឺមេក្រូដែលត្រូវបានដាក់នៅមុខឆាកកំពុងរង់ចាំគេស្រាប់។ ចំណែកឯហ្កាន់វិញគេក៍បានដើរមកឈរនៅក្រោមឆាកដើម្បីត្រៀមឡើងរាំហើយពេលនោះភ្នែកគេក៍ក្រលៀសឃើញទីនដែលកំពុងតែតែមើលមកគេស្រាប់ដោយស្នាមញញឹមបែបរំខានប្រសាទដូចដែលពេលគេដើរម៉ូតមុននេះអញ្ចឹង
  «ទ្រាំបន្តិចទៅហ្កាន់បន្តិចទៀតឯងនិងបានទៅផ្ទះហើយ» ហ្កាន់អោយកម្លាំងចិត្តខ្លួនឯងមុនគេឈានជើងទៅរកទីនស្របពេលដែលសម្លេងភ្លេងបន្លឺឡើង។
[ ទីន ]
( ពេលដល់វគ្គនេះសូមអ្នកទាំងអស់គ្នាស្ដាប់បទ Come Closer by Ford Arunណា☺️)
  ពេលដែលបទភ្លេងបន្លឺឡើងទីនក៍បានឈានជើងទៅរកហ្កាន់ដែលពេលនេះកំពុងតែកំពុងតែដើរមករកគេដូចគ្នាហើយពេលដែលដែលពួកគេបានមកឈរទល់មុខគ្នាទីនក៍បានយកដៃឆ្វេងរបស់គេទៅចាប់ដៃហ្កាន់ក្រោយមកគេក៍យកដៃម្ខាងទៀតទៅដាក់នៅលើចង្កេះរបស់ហ្កាន់មុននិងចាប់ផ្ដើមរាំតាមចង្វាក់ភ្លេងដែលកំពុងតែបន្លឺរឡើងយ៉ាងពិរោះរណ្ដំ។
  «យើងរាំជាមួយឯងមួយសន្ទះហើយតើឯងមិនគិតចង់ណែនាំខ្លួនអោយយើងស្គាល់បន្តិចទេអ៎រ» ទីនសួរទៅហ្កាន់ដែលមើលទៅដូចជាមិនចាប់អារម្មណ៍និងគេបន្តិចសោះទោះជាកំពុងរាំជាមួយគេក៍ដោយ
  «............» ហ្កាន់ជ្រើសមិនតបសំណួរព្រោះគេមិនចង់និយាយជាមួយទីនឡើយ
  «យើងសួរឯងហេតុអីក៍មិនឆ្លើយ» ទីនសួរទៅហ្កាន់ម្ដងទៀតដោយមិនចុះចាញ់
  «យើងមិនស្និតគ្នាទេហេតុអីខ្ញុំត្រូវឆ្លើយនោះ» ហ្កាន់តបទៅទីនវិញដោយទឹកមុខស្មើរដែលធ្វើអោយទីនឃើញហើយសើចបន្តិចមុនមិងនិយាយបន្ត
  «បន្តិចទៀតក៍ស្និតហើយ» ទីននិយាយបែបលេងផងមែនផងដែលធ្វើអោយគេទទួលបានការសម្លក់ពីហ្កាន់
  «គ្មានផ្លូវទេព្រោះខ្ញុំនិងលោកប្រហែលមិនជួបគ្នាទៀតទេ» ហ្កាន់និយាយទៅទីនវិញយ៉ាងមានភាពជឿរជាក់ព្រោះគេគិតថាគ្មានផ្លូវដែលគេនិងទីនអាចជួបគ្នាម្ដងទៀតឡើយ
  «មិនយូរមិនឆាប់យើងគង់តែបានជួបគ្នាទៀតទេ» ទីននិយាយប្រាប់ហ្កាន់បែបរំខានប្រសាទដូចជាចង់ញោះហ្កាន់អោយខឹង
  «និយាយបែបនេះចង់មានន័យយ៉ាងម៉េច?» ហើយពេលដែលហ្កាន់សួរទៅទីនបែបខឹងដែលធ្វើអោយថ្ពាល់គេឡើងក្រហមព្រឿងៗឯមាត់គេក៍ស្រួចមកមុខបន្តិចដែលមើលមកគួរអោយស្រឡាញ់សម្រាប់ទីនណាស់ទើបកាន់តែធ្វើអោយទីនចង់ញោះតារារូបស្រស់ថែមទៀត
  «ក៍មានន័យតាមនិងណាបាទ» ទីននិយាយហើយគេក៍បង្វិលខ្លួនហ្កាន់មួយជុំមុននិងបទភ្លេងត្រូវបានបញ្ចប់ហើយពួកគេក៍បំបែកគ្នារាងខ្លួន។
  (នៅខនដូរហ្កាន់)
  ពេលដែលមកដល់ខនដូរខ្លួនវិញហ្កាន់ក៍បានដាក់ខ្លួនទៅលើពូកយ៉ាងអស់កម្លាំងតែដោយសារខ្លួនគេធ្វើការពេញមួយថ្ងៃប្រហែលជាបែកញើសខ្លះហើយទើបគេត្រូវសម្រេចចិត្តបាយៗគ្រែគេមួយភ្លែតដើម្បីទៅងូតទឹកសម្អាតខ្លួនសិន។ ពេលដែលហ្កាន់ងូតទឹករួចរាល់គេក៍រៀបចំខ្លួនចូលគេតែក៍មានសម្លេងសារលោតមកបង្អាក់គេ
  «អ្នកណាគេផ្ញើរសារមកស្មាននេះនោះ» ហ្កាន់និយាយម្នាក់ឯងតិចៗមុននិងបើកមើលសារនោះ
«ដល់ផ្ទះឬនៅសំណប់ចិត្ត?» ជាសារដែលផ្ញើរមកពីលេខមិនស្គាល់
«ប្រហែលជាច្រលំមនុស្សទេដឹង»ហ្កាន់និយាយម្នាក់ឯងម្ដងទៀតមុននិងសម្រេចចិត្តមិនតបសារពីរជនមិនស្គាល់នោះហើយក៍ចូលគេងបាត់ទៅដោយមិនគិតអ្វីច្រើន។
———————————————————————————————————————————————
To be continued....
អគុណគ្រប់គ្នាណាសម្រាប់ការរង់ចាំ☺️
សូមទោសណាថ្ងៃនេះរាងខ្លីបន្តិចហើយដោយសារអេដមីនជាប់មើលមេរៀនប្រឡងណា🥹
ជួបគ្នាភាគក្រោយណា

សម្រស់ស្នេហ៍ពណ៍ភ្លើងWhere stories live. Discover now